បរទេស៖ កសិករ និងអ្នកផ្គត់ផ្គង់សារធាតុគីមី ប្រមាណ ១.០០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាល កាលពីថ្ងៃអង្គារប្រឆាំង នឹងការហាមឃាត់ដែលនឹងកើត មាន ទៅលើថ្នាំគីមីកសិកម្មចំនួន ៣ ប្រភេទ ដោយទាមទារឱ្យមានការ សិក្សាហ្មត់ចត់អំពីផលប៉ះពាល់របស់វាទៅលើកសិករ និងអាជីវកម្ម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
បរទេស៖ លោក Chen Xiaodong ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃពុធ នៅវេទិកាសន្តិសុខមជ្ឈឹមបូព៌ាថា “ មជ្ឈឹមបូព៌ានៅតែមានភាព ច្របូកច្របល់ ប៉ុន្តែគោលនយោបាយ មួយចំហៀង” ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក នៅតែបន្តធ្វើឱ្យវិបត្តិក្នុងតំបន់កាន់តែ ធ្ងន់ធ្ងរឡើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក...
ស្វាយរៀង ៖អាសូរណាស់ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោមដើមត្នោតខណៈដែលឡើងយកទឹកត្នោតហើយឆ្លងស្នួរទៅដើមមួយទៀតតែអកុសលស្នួរបាក់បណ្តាលអោយធ្លាក់មកដីស្លាប់ កាលពីវេលាម៉ោង១២ ថ្ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ទួលអង្គប់ ឃំុ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកស្វាយ ទាបបានឲ្យដឹងថាដោយ មានប្រជាពលរដ្ឋរាយការណ៍មកថាមានមនុស្សធ្លាក់ ពីលេីដេីមត្នោតបណ្តាលអោយស្លាប់ បាត់បង់ជីវិតនៅកន្លែងកេីតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។ សមត្ថកិច្ចបានបន្តទៀតថា៖ ជនរងគ្រោះខាងលើនៅមុនពេល កើតហេតុបានឡើងយកទឹកត្នោតដូចសព្វមួយដង...
អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ដោយសមធម៌ នៅថ្ងៃ២៨ វិច្ឆិកា
ភ្នំពេញ ៖ ធនាគារពិភពលោក បានឲ្យដឹងថា សកម្មភាពរឹងពឹងក្នុងការនាំចេញ និងតម្រូវការក្នុងស្រុក ខ្លាំង ជាកត្តាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ឲ្យនៅរក្សាបានភាពស្វាហាប់ ប៉ុន្តែកំណើនជាក់ស្តែងរបស់សេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា នឹងថមថយល្បឿនមកនៅត្រឹម ៧ភាគរយ ក្នុងឆ្នាំ២០១៩ ចុះពី៧,៥ភាគរយក្នុងឆ្នាំ ២០១៨ ។ យោងតាមសេចក្តីជូនដំណឹង របស់ធនាគារពិភពលោក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទីភ្នាក់ងារព័ត៌មានបាន រាយនៅថ្ងៃពុធនេះថា ធនាគារពិភពលោក (WB)បានផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់៥២,៥លានដុល្លារ អាមេរិក សម្រាប់គាំទ្រ ដល់គម្រោងឧស្ម័នអាហ្វហ្គានីស្ថាន ដែលនឹងផ្តល់នូវការផ្គត់ផ្គង់ ប្រកបដោយស្ថិរភាពរបស់ ក្រុមផលិតករឯករាជ្យ ក្នុងការផលិតឧស្ម័នធម្មជាតិ នៅតំបន់ភាគខាងជើងអាហ្វហ្គានីស្ថាន ។ គម្រោងផ្គត់ផ្គង់ឧស្ម័ន នឹងផ្តល់ហិរញ្ញវត្ថុដោយផ្ទាល់ និងជំនួយការបច្ចេកទេស...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ វាយប្រហារដែនកោះមួយ របស់ប្រទេសក្រិច ។ យោងតាមមជ្ឈមណ្ឌល តាមដានគ្រោះរញ្ជួយដី នៅមហាសមុទ្រម៉េឌីទែរ៉ាណេ និងអឺរ៉ុប បានឲ្យដឹងថា នៅថ្ងៃពុធ នេះ មានគ្រោះរញ្ជួយដីមួយ កម្រិត៦.០រ៉ិចទ័រ បានវាយប្រហារកោះ Crete...
កោះកុង: រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៧ខែវិច្ឆិការ ឆ្នាំ២០១៩ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រោមវត្តមានលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងអាជ្ញាធរគ្រប់មូលដ្ឋាន និងមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ មកពីសង្កាត់ចំនួន៣ផងដែរ។...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហភាពអ៊ឺរ៉ុប បានឯកភាពគ្នា កាលពីថ្ងៃអង្គារ ដើម្បីពង្រឹងទំនាក់ទំនង ការពារជាតិបន្ថែមទៀត ក្នុងអំឡុងកិច្ចពិភាក្សាសន្តិសុខ ប្រចាំឆ្នាំមួយនៅទីក្រុងសេអ៊ូល។ យោងតាមក្រសួងបានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចពិភាក្សាសន្តិសុខ និងការពារជាតិលើកទី ៣ ភាគីទាំងពីរបានចែករំលែកការវាយតម្លៃ អំពីស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភាក្សាអំពីវិធី ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ការពារជាតិកាន់តែស៊ីជម្រៅ។ កូរ៉េខាងត្បូង ត្រូវបានតំណាងដោយលោក...
ភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីតបស្នងនូវការគាំទ្រ ដ៏ច្រើនលើសលប់ពីសំណាក់ អតិថិជនទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីអបអរ ព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ ២០១៩ នេះផងដែរនោះ ក្រុមហ៊ុន សាមសុង បានបន្តផ្តល់ជូននូវកម្មវិធីប្រូម៉ូសិន ថែមជូនដ៏ពិសេស អស្ចារ្យបំផុតសម្រាប់រាល់ ការជាវស្មាតហ្វូន Samsung Galaxy A30s, A50,...