ព័ត៌មានជាតិ

ប៉េកាំងថា គោលនយោយបាយ មួយចំហៀងរបស់អាមេរិក គឺបន្តចាក់សាំងលើ វិបត្តិនៅមជ្ឈឹមបូព៌ា

បរទេស៖ លោក Chen Xiaodong ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃពុធ នៅវេទិកាសន្តិសុខមជ្ឈឹមបូព៌ាថា “ មជ្ឈឹមបូព៌ានៅតែមានភាព ច្របូកច្របល់ ប៉ុន្តែគោលនយោបាយ មួយចំហៀង” ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក នៅតែបន្តធ្វើឱ្យវិបត្តិក្នុងតំបន់កាន់តែ ធ្ងន់ធ្ងរឡើង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Chen បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅមជ្ឈឹមបូព៌ា អនុវត្តគោលនយោបាយ អាត្មានិយម និងមួយចំហៀង ដែលផ្តល់ផលប្រយោជន៍ខ្លាំងក្នុងការ ចំណាយរបស់អ្នកទន់ខ្សោយ ដែលនៅតែជាកត្តាសំខាន់ក្នុងស្ថានភាពសន្តិសុខដ៏លំបាក ដែលត្រូវបានគេមើលឃើញ នៅក្នុងតំបន់” ។ ។

មន្ត្រីដដែលបានបន្ថែមទៀតថា ស្ថានភាពបច្ចុប្បន្ននៅមជ្ឈឹមបូព៌ាគឺជាលទ្ធផលនៃកត្តាផ្សេងៗគ្នាជាច្រើនរួមមានភាពខុសគ្នា រវាងជនជាតិភាគតិច សាសនា និងភូមិសាស្ត្រនយោបាយ។

លោកបន្ថែមថា “ស្ថានភាពនៅមជ្ឈឹមបូព៌ាសព្វថ្ងៃគឺនៅឆ្ងាយ ពីសន្តិភាព។ ភាពតានតឹងនៅក្នុងចំណុចក្តៅកំពុងកើនឡើង ខណៈពេលដែលអស្ថិរភាពនយោបាយ និងវិបត្តិ នៅតែបន្តបង្កគ្រោះថ្នាក់ដល់បណ្តាប្រទេស មួយចំនួននៅក្នុងតំបន់” ។ សន្តិភាពពិភពលោកនឹងនៅតែជាការបំភាន់ ប្រសិនបើជម្លោះនៅមជ្ឈឹមបូព៌ានៅតែបន្ត៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top