(ភ្នំពេញ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤) –ក្រុមហ៊ុន Vietjet មានមានសេចក្តីសោមនសរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ជូនអ្នកដំណើរទូទាំងពិភពលោកនូវការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យ និងការបញ្ចុះតម្លៃ ២០ ភាគរយលើសំបុត្រធ្វើដំណើរ Business Class ដើម្បីអបអរសាទរឆ្នាំរោង (នាគ) ។ ពេលវេលានេះជាពេលវេលាដ៏ល្អសម្រាប់ភ្ញៀវទាំងអស់គួរកក់សំបុត្រធ្វើដំណើរដ៏រីករាយជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet! ចាប់ពីពេលនេះដល់ថ្ងៃទី ២៦ ខែកុម្ភៈ...
បរទេស៖ យោងតាមការចេញ្ផសាររបស់ RT អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅក្នុងកិច្ចប្រជុំនៅសាលាក្រុងកាលពីថ្ងៃអង្គារ ខណៈដែលលោកបានពន្យល់ពីការប្រឆាំងរបស់លោកក្នុងការបញ្ជូនជំនួយបន្ថែមរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន។ លោក Trump ដែលកំពុងស្វែងរកជ័យជំនះដើម្បីអាចដឹកនាំអាណត្តិប្រធានាធិបតីថ្មីនៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ បានគូសបញ្ជាក់ពីសមត្ថភាពយោធារបស់រុស្ស៊ី បន្ទាប់ពីពិធីកររបស់ Fox News បានលើកឡើងពីការអស់សង្ឃឹមរបស់ទីក្រុងគៀវក្នុងការទទួលបានប្រាក់ពីអាមេរិក។ ពិធីកររបស់ Fox News បាននិយាយថា៖ពួកគេនិយាយថាដោយគ្មានប្រាក់នោះ អ៊ុយក្រែនប្រាកដជានឹងចាញ់សង្រ្គាម...
ភ្នំពេញ៖លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.បានបញ្ជាក់ថាការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តីឬប្រពន្ធនិងកូនក្នុងបន្ទុក ដែលជួយគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។ លោកបានបន្តថា នៅពេលអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គាត់ចុះឈ្មោះជាសមាជិក ប.ស.ស. នោះអ្នកក្នុងបន្ទុក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអះអាងថា ទាំងអ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិច មិនមានឆន្ទៈក្នុងការបញ្ចប់អរិភាពជាមួយទីក្រុងមូស្គូនោះទេ។ បន្ថែមពីនេះដើម្បីសន្តិភាពទទួលបាននៅអ៊ុយក្រែន លោកបាននិយាយថា ភាពជាអ្នកដឹកនាំត្រូវតែត្រឡប់ទៅស្ថានភាព ដែលមានភាពអព្យាក្រឹត ឬមិនមានភាពជាប្លុក និងមិនមែនអាវុធនុយក្លេអ៊ែរក៏ដូចជាការទទួលយក ការពិតនៃដែនដីថ្មីទាំងអស់។ ដោយចាប់ផ្តើមយុទ្ធនាការយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនជិតពីរឆ្នាំមុន ប្រធានាធិបតី Vladimir Putin...
ភ្នំពេញ ៖ ឆ្លៀតឱកាសអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់អាស៊ីរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីផែនការអភិវឌ្ឍន៍ Country Program Document (CPD ២០២៤-២០២៨) នាថ្ងៃ២១ កុម្ភៈ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើអង្គការ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការអំពាវនាវប្រជាពលរដ្ឋគ្រប់រូប នៅពេលឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាម កុំប៉ះពាល់ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្ដេចធិបតីណែនាំដល់ក្រសួង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយ ឬលក់ឱសថ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និង NEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd៕
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជករួមគ្នាធ្វើឱ្យប្រសើរឡើងបន្ថែមទៀតក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។ ការជំរុញនេះ គឺធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រី បានឡើងថ្លែងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA)។ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរពច្បាប់ទម្លាប់ដែលកម្ពុជាមានស្រាប់ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន...
រដ្ឋសភា បោះឆ្នោតជ្រើសតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីhttps://dap-news.com/national/2024/02/21/395117/ សម្តេចតេជោ៖ បើលោកស្រី ម៉ៅ ចំណាន ទទួលការគាំទ្រឲ្យក្លាយជា ប្រធានសមាគមសិល្បៈ នឹងមិនលំបាកផ្នែកថវិកាឡើយhttps://dap-news.com/national/2024/02/21/395129/ សម្តេចតេជោ បានមកជួបបងធម៌សម្តេច នៅផ្ទះ នៅក្រុងបាងកកហើយhttps://dap-news.com/national/2024/02/21/395252/?fbclid=IwAR0Nab1ucIYAla3tbVVK5qoq1UBff5qMROHGjP-jsyM5llVaot5KxJhZa4k លោក សុខ ឥសាន ៖ បក្សប្រឆាំងកំពុងមានបញ្ហាដណ្តើមអង្គបោះឆ្នោត...
យូអិន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានវេតូដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលព្រាងដោយអាល់ហ្សេរីដែលនឹងជំរុញឱ្យមានបទឈប់បាញ់ “ភ្លាមៗ” នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយអះអាងថាវិធានការនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ វាជាលើកទី៣ ហើយសម្រាប់សហរដ្ឋអាមេរិកដែលប្រើអំណាចវេតូរបស់ខ្លួននៅលើស្ថាប័នសំខាន់នៃស្ថាប័នពិភពលោកចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។ ទីក្រុងវ៉ាស៊ីនតោន ដែលគាំទ្រអ៊ីស្រាអែលក្នុងជម្លោះ និងអនុគ្រោះដល់ការចរចាដោយផ្ទាល់បានច្រានចោលដំណោះស្រាយពីរផ្សេងទៀត ដែលនឹងជំរុញឱ្យមានការផ្អាកជម្លោះនៅតំបន់ហ្គាហ្សាកាលពីចុងឆ្នាំមុន។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងក្នុងសម័យប្រជុំមួយមុនការបោះឆ្នោតថា “ការទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌដោយគ្មានកិច្ចព្រមព្រៀង...