វ៉ាស៊ីនតោន៖ ទិន្នន័យពាណិជ្ជកម្មផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសចិន គឺជាប្រភពធំបំផុតទីពីរ នៃទំនិញនាំចូលនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន នៅលើមូលដ្ឋានដែលបានជម្រះដោយគយ ដោយបានបាត់បង់តំណែងកំពូល ដែលខ្លួនបានកាន់កាប់ចាប់តាំងពីឆ្នាំ២០០៨ ទៅម៉ិកស៊ិក។ ការផ្លាស់ប្តូរចំណាត់ថ្នាក់បានផ្តល់ភស្តុតាងបន្ថែមទៀតនៃការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសចិន បើទោះបីជារដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានអះអាងសារជាថ្មីថា ខ្លួនមិនមានចេតនាក្នុងការផ្តាច់ចេញពីមហាអំណាចអាស៊ីក៏ដោយ។ នៅឆ្នាំ២០២៣ ទំនិញនាំចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២០,៣ ភាគរយពីឆ្នាំមុនមកត្រឹម ៤២៧,២៣ ពាន់លានដុល្លារ ដែលស្មើនឹង...
កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យចំនួន០៣នាក់ បានចូលលួច ខ្សែភ្លើង កាមេរ៉ា និងសម្ភារៈផ្សេងៗទៀត នៅចំណុចក្បែរផ្ទះលេខ៦តេ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់ទីតាំងកើតហេតុដើម្បីស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាង៖ ម៉ូតូកង់បីពណ៌ក្រហមសម្រាប់ជិះធ្វើសកម្មភាព ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៣នាក់ រួមមាន...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅព្រឹកថ្ងៃ៨ កុម្ភៈនេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤។ ក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលបានចូលរួមយ៉ាងសកម្ម...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការចូលរួមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ក្នុងការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមកកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ឲ្យងាកមកសិក្សាលើការប្រើប្រាស់ប្រភេទយានយន្តអគ្គិសនីផងដែរ។ នាឱកាសអនុញ្ញាតឲ្យលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃ៦ កុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ បានធ្វើការផ្តែផ្តាំដល់សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ត្រូវយល់ដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ទើបអាចបម្រើប្រជាពលរដ្ឋ បានល្អនិងចំទិសដៅ ។ ការណែនាំរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចរបស់រាជរដ្ធាភិបាល ស្ដីពី ការចាត់តាំងសមាសភាព...
ភ្នំពេញ ៖ ក្នុងចំណោមប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះលទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ ជាពិសេសក្នុងពេលរាត្រី ដោយទទួផលល្អ ទើបលោកលើកទឹកចិត្តឲ្យបង្កើនការរឹតបន្តឹងថែមទៀត។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងរយៈពេល...
សាកលវិទ្យាល័យបៀលប្រាយ ជាគ្រឹះស្ថានដ៏ធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ការអប់រំកម្រិត ឧត្តមសិក្សាដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវរាប់ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន។ សាកលវិទ្យាល័យ បាននិងបន្តបណ្តុះបណ្តាលជំនាញ និងឯកទេសជាច្រើនចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ ជាន់ខ្ពស់ និងកម្រិតបណ្ឌិត ដែលស្ថិតក្នុងវិស័យមួយចំនួនរួមមាន៖ វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន វិស័យវិទ្យាសាស្រ្តសង្គម មនុស្សសាស្រ្ត និងភាសា វិស័យវិស្វកម្មនិងស្ថាបត្យកម្ម...
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់https://dap-news.com/?p=391899 មនុស្ស៥នាក់ បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវល្បឿនលឿនhttps://dap-news.com/?p=391907 នាយឧត្តមសេនីយ៍ ស ថេត ព្រមានដកមន្ដ្រីប៉ុស្ដិ៍ ក្នុងករណីបញ្ជាក់ទីលំនៅឋានពលរដ្ឋ ផ្ដេសផ្ដាសhttps://dap-news.com/?p=391977 រាជរដ្ឋាភិបាល គ្មានបានដាក់កាមេរ៉ា នៅក្នុងផ្ទះលោកទាវ វណ្ណុលទេhttps://dap-news.com/?p=392016 រដ្ឋមន្ដ្រីមហាផ្ទៃ ឲ្យផាកពិន័យ និងត្រួតពិនិត្យ រថយន្ដបំពាក់ភ្លើងខុសបច្ចេកទេស និងភ្លើងស៊ីរ៉ែនhttps://dap-news.com/?p=392047...
បរទេស៖ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា ក្រុមឧទ្ទាមហួធី បានបាញ់កាំជ្រួចចំនួន ៦គ្រាប់ឆ្ពោះទៅសមុទ្រក្រហមខាងត្បូង និងឈូងសមុទ្រអាដែន កាលពីថ្ងៃអង្គារ ដោយកាំជ្រួចមួយគ្រាប់ គឺបានធ្វើឱ្យខូចខាតបន្តិចបន្តួច ដល់នាវាមួយគ្រឿងដែលគ្រប់គ្រងដោយប្រទេសក្រិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា “នៅថ្ងៃទី៦ ខែកុម្ភៈ ចាប់ពីម៉ោង ១:៤៥...
បរទេស៖ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានចុះហត្ថលេខាលើសេចក្តីសម្រេច ដោយកាត់បន្ថយទោសប្រហារជីវិត ដោយមកត្រឹមដាក់ពន្ធនាគារអស់មួយជីវិត ចំពោះទណ្ឌិត៥នាក់។ ប្រធានាធិបតីវៀតណាម កាលពីចុងខែធ្នូ ក៏បានសម្រេចកាត់បន្ថយទោសប្រហារជីវិត មកត្រឹមឱ្យជាប់គុកអស់មួយជីវិតសម្រាប់មនុស្ស១៨នាក់ផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីសម្រេចនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៦...