បរទេស៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យកូរ៉េខាងជើងអត់ធ្មត់ពីសកម្មភាពបង្កអស្ថិរភាពបន្ថែមទៀត និងឱ្យវិលត្រឡប់ទៅរកការភ្ជាប់ទំនាក់ទំនងការទូតវិញ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់ VOA ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ខណៈដែលបដិសេធមិនផ្តល់ការវាយតម្លៃរបស់អាមេរិកចំពោះចេតនារបស់កូរ៉េខាងជើងថា “យើងរកឃើញថា សកម្មភាព...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក ណាត រតនា មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច នៃស្នងការនគរបាលខេត្ដព្រៃវៃង ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕
ភ្នំពេញ ៖ នាវាលំដាប់អន្តរជាតិ Westerdam បានចូលចតនៅលើផ្ទៃសមុទ្រ ក្នុងខេត្តព្រះសីហនុម្តងទៀតហើយ ពោលជាលើកទី៣ នៅព្រឹកថ្ងៃ២៥ មករានេះ ដោយនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១៨០០នាក់។ ក្នុងនោះប្រមាណជា៦០នាក់បានធ្វើដំណើរទៅកំសាន្តនៅខេត្តសៀមរាប ។ លោក ឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៥ មករាថា ដូច្នេះ ការចូលចតរបស់នាវាលំដាប់អន្តរជាតិ Westerdam នៅកម្ពុជាជាលើកទី៣នេះបន្ទាប់ពីរាតត្បាតជំងឺជាសកលកូវីដកាលពីអំឡុងឆ្នាំ២០២០ និងលើកទី២កាលពីចុងខែធ្នូ...
ភ្នំពេញ ៖ ជីដូនចិត្តឃោរឃៅព្រៃផ្សៃវ័យ ៦៤ឆ្នាំម្នាក់ បានហ៊ានលើកដៃសម្លាប់ចៅបង្កើតខ្លួនឯង រួចហើយរត់ទៅប្តឹងសមត្ថកិច្ចថា បាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។ លុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៣០នាទី...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជូនសិក្ខាកាមមន្រ្តីមកពីប៉ុស្តិ៍នគរបាលរដ្ឋបាល១០៥ សរុបចំនួន៣៦០នាក់ ក្នុងនោះស្រី៩៦នាក់។ ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល១០៥ និងមន្រ្តីនគរបាលពាក់ព័ន្ធបានចូលរួម។ សូមបញ្ជាក់ថា វគ្គបំប៉នខ្លីខាងលើសិក្ខាកាមបានរៀនសូត្ររយៈពេល៣០ថ្ងៃ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស សាខាសមាគម សិស្សនិស្សិត បញ្ញាវន្តក្មេងវត្តខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប សកម្មភាពការងារ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់សាខាសមាគម នៅសល់ប្រជុំសាលាខេត្តកំពង់ចាម ។...
នៅជាង១០ថ្ងៃទៀត គឺជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ វេបសាយនៃក្រុមហ៊ុនដឹកជញ្ជូនរហ័សនាំគ្នាបង្ហាញថា “នឹងមិនឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន”ទេ ពោលគឺមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញនិងស្ថានីយ៍បម្រើសេវាកម្មនៅបើកអាជីវកម្មធម្មតា លេខទូរស័ព្ទផ្តល់សេវាកម្មដល់ភ្ញៀវនឹងដំណើរការពេញ២៤ម៉ោង ។ល។ សហគ្រាសដឹកជញ្ជូនរហ័សរបស់ចិនមិនឈប់សម្រាកនៅថ្ងៃបុណ្យ គឺបានបញ្ចេញកំដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច។ តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២២ខែមករាឱ្យដឹងថា នៅឆ្នាំ២០២៣ ទំហំអាជីវកម្មដឹកជញ្ជូនរហ័សសរុបរបស់ចិនសម្រេចបាន១សែន៣ម៉ឺន២ពាន់៧០លាន ដែលបានកើនឡើង១៩,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន បានជាប់ចំណាត់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ ការដឹកជញ្ជូនរហ័សទាំងនេះបូករួមទាំងការដឹកជញ្ជូនរហ័សចិននិងអន្តរជាតិ ដៃគូពាណិជ្ជកម្មក៏ពាសពេញទូទាំងពិភពលោកផងដែរ ។ បើមើលពីការវិវឌ្ឍរីកចម្រើនរបស់ខ្លួនឃើញថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំហំដឹកជញ្ជូនរហ័សរបស់ចិនសម្រេចបាននូវការលោតផ្លោះដ៏លេចធ្លោពី១ម៉ឺនលានឡើងដល់១សែនលាន...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះជាប់ៗគ្នាជាលើកទីពីរ នៅក្នុងការប្រណាំងសម្រាប់ការតែងតាំងជាប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក ដែលកាន់តែពង្រឹងការក្តាប់របស់លោកនៅលើគណបក្ស និងបង្កើនការសង្ស័យអំពីផ្លូវឆ្ពោះទៅមុខរបស់គូប្រជែងលោកស្រី Nikki Haley ។ ទោះបីជាប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន រួមទាំងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ករណីក្នុង ៤ករណីដាច់ដោយឡែកពីគ្នា ប៉ុន្តែការឈ្នះរបស់អតីតប្រធានាធិបតី បានបង្កើនលទ្ធភាពយ៉ាងខ្លាំងដែលលោកនឹងបិទការតែងតាំង និងឆ្ពោះទៅរកការបោះឆ្នោតឡើងវិញនៅក្នុងខែវិច្ឆិកា ប្រឆាំងនឹងអ្នកស្នងតំណែងរបស់លោក គឺលោក ចូ បៃដិន។...
បរទេស៖ ប្រទេស កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿង។ ដំណឹងនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបដោយសារតែការសាកល្បងអាវុធជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង និងល្បែងសង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងសេអ៊ូលនឹងត្រួតពិនិត្យរកមើលសញ្ញាបន្ថែមនៃការបាញ់បង្ហោះមីស៊ីលនេះ ដោយ “សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក” , នេះបើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយដោយពណ៌នាការសាកល្បងថា ជា “ការបង្កហេតុ” ។ ការបាញ់ថ្មីនេះកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹង...
បរទេស៖ ឧបទ្វីប Noto ដែលរងគ្រោះដោយរញ្ជួយដី និងតំបន់ផ្សេងទៀតដែលប្រឈមមុខព្រិលធ្លាក់ខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយទីភ្នាក់ងារអាកាសធាតុបានព្រមានអំពីកម្រិតនៃការប្រមូលផ្តុំខ្ពស់ក្នុងរយៈពេលដ៏ខ្លីនៅក្នុងខេត្ត Fukui និង Shiga ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី២៤ ខែម្រា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមកំពុងស្នើឱ្យប្រជាជនជៀសវាងការចេញទៅក្រៅដែលមិនចាំបាច់ និងមិនមានការបន្ទាន់ ប្រសិនបើតំបន់របស់ពួកគេកំពុងជួបប្រទះព្រិលធ្លាក់ខ្លាំង។ កាលពីមុន រថយន្តបានជាប់គាំងនៅលើផ្លូវជាច្រើនថ្ងៃបន្ទាប់ពីមានព្រិលធ្លាក់ខ្លាំង។...