ព័ត៌មានអន្តរជាតិ

បទវិភាគ៖ កញ្ចប់អីវ៉ាន់នីមួយៗ សុទ្ធតែជាការបកស្រាយដ៏រស់រវើកអំពីសេដ្ឋកិច្ចប្រទេសចិន ដែលមានភាពនឹងនរនិងល្អប្រសើរ

នៅជាង១០ថ្ងៃទៀត គឺជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ វេបសាយនៃក្រុមហ៊ុនដឹកជញ្ជូនរហ័សនាំគ្នាបង្ហាញថា “នឹងមិនឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន”ទេ ពោលគឺមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញនិងស្ថានីយ៍បម្រើសេវាកម្មនៅបើកអាជីវកម្មធម្មតា លេខទូរស័ព្ទផ្តល់សេវាកម្មដល់ភ្ញៀវនឹងដំណើរការពេញ២៤ម៉ោង ។ល។ សហគ្រាសដឹកជញ្ជូនរហ័សរបស់ចិនមិនឈប់សម្រាកនៅថ្ងៃបុណ្យ គឺបានបញ្ចេញកំដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច។

តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២២ខែមករាឱ្យដឹងថា នៅឆ្នាំ២០២៣ ទំហំអាជីវកម្មដឹកជញ្ជូនរហ័សសរុបរបស់ចិនសម្រេចបាន១សែន៣ម៉ឺន២ពាន់៧០លាន ដែលបានកើនឡើង១៩,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន បានជាប់ចំណាត់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ ការដឹកជញ្ជូនរហ័សទាំងនេះបូករួមទាំងការដឹកជញ្ជូនរហ័សចិននិងអន្តរជាតិ ដៃគូពាណិជ្ជកម្មក៏ពាសពេញទូទាំងពិភពលោកផងដែរ ។ បើមើលពីការវិវឌ្ឍរីកចម្រើនរបស់ខ្លួនឃើញថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំហំដឹកជញ្ជូនរហ័សរបស់ចិនសម្រេចបាននូវការលោតផ្លោះដ៏លេចធ្លោពី១ម៉ឺនលានឡើងដល់១សែនលាន ។ បើប្រៀបធៀបនឹងប្រទេសផ្សេងទៀត ទំហំអាជីវកម្មដឹកជញ្ជូនរហ័សរបស់ចិនត្រូវជាលើសពី៦០ភាគរយនៃទូទាំងពិភពលោក ។

ក្នុងនាមជាចំណុចដ៏សំខាន់ក្នុងវិស័យបម្រើសេវាកម្មទំនើប ទំហំអាជីវកម្មដឹកជញ្ជូនរហ័សជាសន្ទស្សន៍បរិមាណទំនិញជាក់ស្តែងដ៏សំខាន់សម្រាប់សង្កេតមើលសេដ្ឋកិច្ចប្រទេសចិន ។ តើអ្វីទៅជំរុញឱ្យអាជីវកម្មដឹកជញ្ជូនរហ័សរបស់ចិនរីកចម្រើនយ៉ាងល្អប្រសើរ?នេះគឺមិនអាចកាត់ផ្ដាច់ពីការអូសទាញពីតម្រូវការ ភាពខ្លាំងក្លាផ្នែកផ្គត់ផ្គង់ ព្រមទាំងការគាំទ្រយ៉ាងខ្លាំងពីបណ្ដាញកណ្តាលផងដែរ ។

ជនជាតិចិនចំនួនជាង១ពាន់៤រយលាននាក់បានបង្កើតទៅជាទីផ្សារប្រើប្រាស់ដែលមានសក្តានុពលខ្លាំងបំផុតលើទូទាំងពិភពលោក ។ កញ្ចប់អីវ៉ាន់គិតជាមធ្យមចំនួន៣៥០លានជារៀងរាល់ថ្ងៃ គឺជាទ្រង់ទ្រាយនៃមុខរបរដឹកជញ្ជូនរហ័សរបស់ចិននាពេលបច្ចុប្បន្ន ។ នៅឆ្នាំ២០២៣ អត្រារួមចំណែករបស់ការចំណាយលើការប្រើប្រាស់ចុងក្រោយចំពោះកំណើនសេដ្ឋកិច្ចចិនគឺ៨២,៥ភាគរយ ដែលជំរុញកំណើនសេដ្ឋកិច្ចចំនួន៤,២ភាគរយ ។ បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតរបស់ចិនគឺលើសពី១ពាន់លាននាក់ ទំហំលក់រាយទំនិញតាមបណ្តាញអ៊ីនធើណេតត្រូវជា២៧,៦ភាគរយនៃទំហំលក់រាយទំនិញប្រើប្រាស់សរុបក្នុងសង្គម ពោលគឺជិត១ភាគ៣ ។

នៅផ្នែកផ្គត់ផ្គង់ តើអាចទទួលបញ្ចូនទំនិញយ៉ាងឆាប់រហ័សឬអត់ គឺពាក់ព័ន្ធនឹងអារម្មណ៍ដកបទពិសោធន៍និងកម្រិតពេញចិត្តរបស់អតិថិជន ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសតែមួយគត់លើទូទាំងពិភពលោកដែលមានប្រភេទឧស្សាហកម្មពេញលេញទាំងអស់ក្នុងចំណោមប្រភេទឧស្សាហកម្មនៃអង្គការសហប្រជាជាតិ ។ សមត្ថភាពបន្ទាប់បន្សំខាងឧស្សាហកម្មដ៏ខ្លាំងក្លា ព្រមទាំងឧត្តមភាពខាងខ្សែសង្វាក់ផ្គត់ផ្គង់ បានផ្តល់ការធានាយ៉ាងខ្លាំងដល់ល្បឿនផលិតកម្មនិងភាពរហ័សរហួននៃប្រតិកម្មនៃសហគ្រាសចិន ។

អ្នកទទួលបន្ទុកនៃរោងចក្រផលិតសំលៀកបំពាក់និងមួកមួយនៅក្រុង Rizhao ខេត្ត Shandong បានលើកឡើងថា ពីការទទួលប្លង់របស់អតិថិជនបរទេសរហូតដល់ការផលិតចេញជាអីវ៉ាន់គំរូ ពួកគេអាចគ្រប់គ្រងដំណើរការទាំងមូលក្នុងរយៈពេល២៤ម៉ោង ។ ការរីកចម្រើននៃធុរកិច្ចអេឡិចត្រូនិកឆ្លងដែន នាំឱ្យផលិតផលចិនទទួលប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្រៅប្រទេស ។

រវាងការផ្គត់ផ្គង់និងតម្រូវការ ហេដ្ឋារចនាសម្ព័ន្ធផ្នែកគមនាគមន៍និងប្រព័ន្ធចរាចរណ៍ទំនិញហាក់ដូចជា “សរសៃឈាម” ដែលបានធានាភាពរលូននៃចរាចរណ៍ទំនិញ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានកសាងរួចរាល់នូវបណ្តាញផ្លូវដែកល្បឿនលឿន បណ្តាញផ្លូវថ្នល់ល្បឿនលឿននិងក្រុមកំពង់ផែលំដាប់ពិភពលោកដ៏ធំបំផុតលើពិភពលោក ដែលកកើតទៅជាបណ្តាញដ៏ធំសម្បើមដែលមានប្រវែងលើសពី៤៨លាន៧សែនគីឡូម៉ែត្រ ស្ថានីយ៍សេវាកម្មដឹកជញ្ជូនរហ័សតាមអ៊ីនធើណេតលើសពី២សែន៣ម៉ឺនកន្លែង និងបម្រើមនុស្សគិតជាមធ្យមជាង៧រយលាននាក់ក្នុងមួយថ្ងៃ ។

បច្ចុប្បន្ននេះ ការដឹកជញ្ជូនរហ័សរបស់ចិនបានក្លាយជានាមប័ណ្ណរបស់ចិនដ៏លេចធ្លោ ។ ទំហំអាជីវកម្មមួយនេះបានកើនឡើងជាបន្តបន្ទាប់ ដែលបង្ហាញថា កម្រិតប្រើប្រាស់នៃផលិតកម្មបានកើនឡើង ហើយបកមកជំរុញការបញ្ចេញតម្រូវការវិញ ។ រាល់កញ្ចប់អីវ៉ាន់នីមួយៗសុទ្ធតែជាការបកស្រាយដ៏រស់រវើកអំពីសេដ្ឋកិច្ចប្រទេសចិនដែលមានភាពនឹងនរនិងល្អប្រសើរ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top