ភ្នំពេញ ៖ ក្រុមសហព័ន្ធ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដែលធ្វើការទាក់ទងសិទ្ធិមនុស្ស បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា សាងសង់ស្តូបដើម្បីទុករំលឹក ការចង់ចាំដល់អ្នកពាក់ព័ន្ធ ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តព្រះសីហនុ និងខេត្តកែប ។ លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធី នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី...
ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល និងក្រុមការងារយុវជន បានរៀបចំពិធី បិទការប្រកួតកីឡាបាល់ទាត់យុវជន និងប្រគល់ពានរង្វាន់ជ័យលាភី របស់លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ល្វាឯម និងកៀនស្វាយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។ កម្មវិធីនោះ ក៏មានការចូលរួមពីលោក...
ភ្នំពេញ៖ ក្រោយពីតាមដាន អស់រយៈពេលប៉ុន្មានថ្ងៃរួចមក សង្កេតឃើញថា រោងចក្រក្នុងស្រុក កំពុងបន្តទម្លាក់តម្លៃផ្លែស្វាយយ៉ាងគំហុក ខណៈតម្លៃលើទីផ្សារអន្តរជាតិ ពុំមានការធ្លាក់ចុះនោះ សមាគមសហព័ន្ធស្វាយកម្ពុជា នឹងកោះប្រជុំក្រុមឈ្មួញកណ្តាលម្តងទៀត នៅថ្ងៃទី១៣ ខែមករាខាងមុខ ដើម្បីស្វែងរកដំណោះស្រាយ ទប់ស្កាត់ការធ្លាក់ចុះនេះ ។ លោកអ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិ សមាគមសហព័ន្ធស្វាយកម្ពុជា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៨...
ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ៦១នាក់ ស្រី៦នាក់ ត្រឡប់ទៅស្រុកកំណើតវិញ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ។...
វ៉ាស៊ីនតោន៖ ឱនភាពពាណិជ្ជកម្មអាមេរិក បានធ្លាក់ចុះក្នុងខែវិច្ឆិកា មកនៅកម្រិតទាបបំផុត ក្នុងរយៈពេលជាង ៣ ឆ្នាំ ដោយសារតែការនាំចេញរបស់អាមេរិក កើនឡើងខណៈដែលការនាំចូលបានថយចុះ ដែលធ្វើឱ្យប្រទេសនេះ ស្ថិតនៅលើផ្លូវដែលអាចមើលឃើញ ឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹង កាលពីថ្ងៃអង្គារនេះថា គម្លាតរវាងអ្វីដែលអាមេរិកលក់ និងអ្វីដែលខ្លួនទិញ នៅក្រៅប្រទេសបានរួមតូច ៨,២% ក្នុងខែវិច្ឆិកាដល់...
យោងតាមការសិក្សា របស់អង្គការក្រៅរដ្ឋាភិបាល នៅប្រទេសកម្ពុជា ការលុបបឹងជាបណ្តើរ ៗ ចាប់តាំងពីឆ្នាំ ២០០៣មក អាចបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងរាជធានីភ្នំពេញ។ យោងតាមវែបសាយ lepetitjournal ចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អង្គការក្រៅរដ្ឋាភិបាល ឬសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃទី ២៧ ខែធ្នូ...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃអង្គារ បានទទូចដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យដោះស្រាយភាពខុសគ្នា លើបញ្ហាសមុទ្រចិនខាងត្បូង ដោយអំពាវនាវឱ្យមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ លោក Geng បានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់លើសារសំខាន់ នៃយុទ្ធសាស្ត្រ ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយឥណ្ឌូណេស៊ី។ ទោះយ៉ាងណាស្ថានការណ៍វិវឌ្ឍន៍ ឬផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងឥណ្ឌូនេស៊ី...
វ៉ាស៊ីនតោន៖ ស្ថានទូតកូរ៉េខាងត្បូង បានបញ្ជាក់ថាប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចបាន នូវការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅក្នុងលិខិតទៅកាន់ឯកអគ្គរដ្ឋទូតថ្មី របស់កូរ៉េខាងត្បូង ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន។ លោក ដូណាល់ ត្រាំ បានសរសេរកំណត់សម្គាល់មួយ កាលពីថ្ងៃច័ន្ទ ឆ្លើយតបទៅនឹង លោកឯកអគ្គរដ្ឋទូតថ្មី ដោយស្ថានទូតបានឲ្យដឹង...
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ខែវស្សាជន់ខ្លាំង រីឯខែប្រាំងរាំងរីងគ្មានទឹក បានក្លាយជានិន្នាការ នៃស្ថានភាពគ្រប់គ្រងទឹក សម្រាប់ប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំកន្លងមកនេះ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានសំដែងនូវយោបល់ចេញពីទិដ្ឋភាព នៃស្ថានភាពទឹកនៅតាមភូមិស្រុកថា៖«រដូវប្រាំងនេះ ដឹងតែប្រឈមនឹងការខ្វះ ទឹកទៀតហើយ។ មកដល់ពេលនេះ ព្រែក អូរ ស្ទឹង បឹងមួយចំនួនរីងខះស្ទួតហែង»។...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៩៖៣០នាទី ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ បាននិងកំពុងជួបគណៈប្រតិភូ កិច្ចការបរទេសនៃសភាបង់ក្លាដេស ។