បរទេស៖ យោធាអ៊ីស្រាអែល បានជំរុញឱ្យមនុស្សជាង ១លាននាក់ ចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុង ហ្គាហ្សា ហើយផ្លាស់ទីលំនៅទៅភាគខាងត្បូងជាបន្ទាន់ ដែលនេះជាទង្វើមួយដែលអង្គការសហប្រជាជាតិបាននិយាយថា នឹងបង្កឱ្យមាន “ផលវិបាកមនុស្សធម៌ដ៏មហន្តរាយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញបញ្ជាជម្លៀសដោយហៅបទបញ្ជានេះថា ជា “ជំហានមនុស្សធម៌”...
បរទេស៖ គណៈកម្មាការស្ថានភាពយុទ្ធសាស្ត្ររបស់សភាបានអះអាងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងពង្រីកជាបន្ទាន់ទាំងឃ្លាំងអាវុធនុយក្លេអ៊ែរ និងយោធាធម្មតា ដើម្បីប្រឈមមុខនឹងកម្លាំងរួបរួមដែលអាចនឹងកើតឡើងរបស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាការបាននិយាយថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវតែត្រៀមខ្លួន ដើម្បីរារាំង និងកម្ចាត់សត្រូវទាំងពីរក្នុងពេលដំណាលគ្នា។ សណ្តាប់ធ្នាប់អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងតម្លៃដែលខ្លួនរក្សា គឺមានគ្រោះថ្នាក់ពីរបបផ្តាច់ការរបស់ចិននិងរុស្ស៊ី”...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារយុវជនESEA បានសហការជាមួយស្ថានទូតកម្ពុជា នៅប្រទេសថៃ និងសមាគម ACRA សមាគមមិត្តយើង រួមទាំងសមាគខ្មែរ បានរៀបចំពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌដោយមានការចូលរួមពីពលករខ្មែរ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃតាមគន្លងប្រពៃណីជាតិយ៉ាងសប្បាយរីករាយក្រោមស្មារតីសាមគ្គីក្នុងនាមជាខ្មែរតែមួយ។ លោក ឈឹម វិបុល អនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរនៃព្រះរាជាណាចក្រថៃ បានឱ្យដឹងថា កម្មវិធីដាក់បិណ្ឌ បានធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១២...
បរទេស៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានកងទ័ពអាមេរិកណាមួយនឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសអ៊ីស្រាអែលនោះទេ។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនឹងបន្តផ្គត់ផ្គង់កងកម្លាំងការពារអ៊ីស្រាអែល ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kirby បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយសំដៅលើការដាក់ពង្រាយក្រុមវាយប្រហារតាមនាវាទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ប៉ុន្តែអាមេរិកបានបញ្ឈប់នូវពាក្យចចាមអារ៉ាមអំពីកងទ័ពអាកាស ឬកងម៉ារីនរបស់ខ្លួនដែលត្រូវបានបញ្ជូនទៅអ៊ីស្រាអែលថា...
បរទេស៖ អ្នករិះគន់នយោបាយលោក Randy Credico បានប្រាប់ RT កាលពីថ្ងៃពុធ ដោយលើកឡើងថា ការសម្រេចចិត្តរបស់មន្ទីរបញ្ចកោណក្នុងការបញ្ជូននាវាដឹកយន្តហោះទៅកាន់តំបន់គឺគ្រាន់តែជា “សាច់ដុំដ៏ធំសម្បើម និងបត់បែន” និងថា ការធ្វើអន្តរាគមន៍ដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នឹងក្លាយជា “កំហុសដ៏ធំមួយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចង់ឱ្យទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះជាមួយក្រុមហាម៉ាស ពីព្រោះគាត់សង្ឃឹមថានឹងពង្រីកសង្រ្គាមទៅកាន់ប្រទេសលីបង់ និងអ៊ីរ៉ង់, នេះបើតាមដែលអតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Michael Maloof បានប្រាប់ RT កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ មហាសេដ្ឋីគឺលោក Elon Musk បានផ្តល់យោបល់ថា សហភាពអឺរ៉ុប អាចប្រឈមមុខនឹងការរំពឹងទុក នៃការកើតសង្រ្គាមស៊ីវិល ដោយសារតែគោលនយោបាយស្វាគមន៍ជនអន្តោប្រវេសន៍របស់ខ្លួន។ កាលពីពីរសប្តាហ៍មុន លោកបានធ្វើទស្សនកិច្ចនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយបានចូលទៅក្នុងការជជែកដេញដោលយ៉ាងតឹងតែង អំពីអន្តោប្រវេសន៍ក្នុងប្រទេសកំណើតរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Elon Musk...
បរទេស៖ ក្រុមហាម៉ាស់កំពុងប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារអ៊ីស្រាអែល ទោះបីជាទីក្រុងវ៉ាស៊ីនតោន កំពុងត្រៀមបង្កើនជំនួយយោធាដល់ក្រុងហ្សេរុយសាឡឹមក៏ដោយ, នេះបើតាមអតីតអ្នកវិភាគ CIA លោក Larry Johnson បានប្រាប់ RT កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការពន្យល់របស់លោក Johnson ថា “វាប្រហែលជាប្រាកដ 100%...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន និងក្រុមការងារពាក់ព័ន្ឋបានរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយបងប្អូនពលករខ្មែរយ៉ាងសប្បាយរីករាយ បើទោះបីជាបងប្អូននៅក្រៅប្រទេសក៏ឆ្លៀតពេលគោរពប្រតិបត្តិប្រពៃណីជាតិ សាសនាបានផងដែរ។ លោក សាម៉េន សុខា អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានប្រសាសន៍ឲ្យដឹងថាក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនរួមជាមួយអនុព័ន្ឋការងារអមស្ថានទូតបានចូលរួមជួបជុំជាមួយកម្មសិក្សាការី ពលករជំនាញនិងសហគមន៍ខ្មែរពោរពេញដោយភាពសប្បាយរីករាយ ក្នុងនាមជាខ្មែររួបរួមសាមគ្គីគ្នានៅក្រៅប្រទេសពោលគឺបានចំនួន៤ដងនៅតាមបណ្តាវត្តស្ថិតនៅក្នុងខេត្តចំនួនពីរគឺខេត្ត Kanagawa និង ខេត្ត Gifu ប្រទេសជប៉ុន។ កម្មវិធីជួបជុំនោះធ្វើឡើងកាលពីថ្ងៃទី៣០កញ្ញា នៅវត្តបារមីគីរីខេមរាភ្នំបិតាធំ ហៅវត្តលោកយាយជំទាវហេង ក្នុងតំបន់...
បរទេស៖មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារព័ត៌មាននៃសេតវិមាន Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថាយ៉ាងហោចណាស់ពលរដ្ឋអាមេរិកចំនួន២២ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈដែល ១៧ នាក់ផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលនោះទេ។ យោងតាមការចេញផ្សាយរបស់ RT តួលេខចុងក្រោយបំផុតតំណាងឱ្យការកើនឡើងពីថ្ងៃអង្គារ នៅពេលដែលប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា ជនជាតិអាមេរិក១៤នាក់បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃចុងសប្តាហ៍មុន។ ទោះបីជាយ៉ាងណាក្តីគេមិនច្បាស់ថាអ្នកស្លាប់ទាំងអស់ស្លាប់នៅអ៊ីស្រាអែល ឬនៅក្នុងទឹកដីប៉ាឡេស្ទីនទេនៅឡើយទេខណៈដែលកាលពីថ្ងៃអង្គារលោកBiden ក៏បានអះអាងផងដែរថា ជនជាតិអាមេរិកដែលមិនដឹងចំនួនពិតប្រាកដត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ធ្វើជាចំណាប់ខ្មាំង។ កាលពីថ្ងៃអង្គការដដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក...