បរទេស៖ ការស៊ើបអង្កេតផ្លូវការរបស់ប៉ូឡូញលើបញ្ហាស្លាប់ពលរដ្ឋខ្លួន២នាក់បានបញ្ចប់ ដោយបានសន្និដ្ឋានថា មីស៊ីលដែលបានសម្លាប់កសិករប៉ូឡូញពីរនាក់នៅក្នុងភូមិព្រំដែន Przewodow កាលពីខែវិច្ឆិកាឆ្នាំមុនត្រូវបានបាញ់ដោយកងកម្លាំងអ៊ុយក្រែន ។ ការរកឃើញនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសប៉ូឡូញគឺ Zbigniew Ziobro កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Ziobro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Lublin ថា...
បរទេស៖ បុរសខ្មែរម្នាក់ និងជនជាតិវៀតណាម ពីរនាក់នៅភាគខាងត្បូងខេត្ត Binh Phuoc ត្រូវបានកាត់ទោសប្រហារជីវិតពីបទរត់ពន្ធថ្នាំញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីន ចំនួន ៣១គីឡូក្រាម ចូលប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា បុរសជនជាតិខ្មែរឈ្មោះ ស្បូវ ព្រឿន (Sbov...
តូក្យូ៖ ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ការបរាជ័យប្រព័ន្ធនៅក្នុងបណ្តាញគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានកើតឡើងនៅថ្ងៃសុក្រនេះ ដោយពន្យារពេលជើងហោះហើរភាគច្រើនទៅកាន់ភាគខាងកើតប្រទេសជប៉ុន។ បញ្ហានេះបានចាប់ផ្តើមនៅម៉ោងប្រហែល ១១ និង ៤០នាទីព្រឹកនៅមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់តូក្យូរបស់ក្រសួងនៅក្នុងខេត្ត Saitama ដែលជំរុញឱ្យមានការរឹតបន្តឹងការចាកចេញនៅព្រលានយន្តហោះ។ ប្រព័ន្ធត្រូវបានស្តារឡើងវិញនៅម៉ោងប្រហែល ជាង ១២យប់។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលមានការរំខាន ព័ត៌មានក្រៅពីទីតាំងរបស់យន្តហោះមិនត្រូវបានបង្ហាញនៅលើអេក្រង់ប្រព័ន្ធគ្រប់គ្រងនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖ មនុស្ស៤នាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ពីបទដឹកជញ្ជូនគ្រឿងញៀន១២គីឡូក្រាម ចេញពីកម្ពុជា ចូលទៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ឈ្មោះ Vu Trong Nghia អាយុ ២៨ ឆ្នាំ និងគូស្នេហ៍ឈ្មោះ Tran Thi...
ភ្នំពេញ ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០២៤ ត្រូវបានសម្រេចចំនួន២០៤ដុល្លារក្នុង១ខែប៉ុន្តែត្រូវបានលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ យល់ឃើញថា នៅមិនទាន់ឆ្លើយតប ចំពោះតម្រូវការរស់នៅរបស់កម្មករបាននោះទេ ។ លោក ប៉ាវ ស៊ីណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនារសៀលថ្ងៃ២៩ កញ្ញាថា “ចំពោះខ្ញុំ យល់ថា ការដំឡើងប្រាក់ឈ្នួលនេះ នៅមិនទាន់ឆ្លើយតប ចំពោះតម្រូវការរស់នៅរបស់កម្មករនៅឡើយទេ ដោយសារ...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះបានណែនាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរស្រុក សិក្សាសាងសង់ស្ពានបេឡេរិ៍ ចំនួន២ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងឱកាសជួបសំណេះសំណាល ជាមួយសហគមន៍ប្រើប្រាស់ទឹក តំណាងសហគមន៍ បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន២កន្លែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអតីតក្រុមទាហានស៊ីឈ្នួលដែលបានបាត់មុខចេញពីជម្លោះអ៊ុយក្រែនមួយរយៈនោះបានវិលត្រឡប់មកវិញក្នុងសមរភូមិជួរមុខក្បែរទៅនឹងទីក្រុង Artyomovsk ។ ប្រភពដដែលបានសរសេរដែរថាក្រុមទាហានស៊ីឈ្នួលដែលបានដកខ្លួនចេញពីសមរភូមិជួរមុខជាមួយនឹងអ៊ុយក្រែនតាំងតែពីឧសភាពោលគឺបន្ទាប់ពីបានបង្កើតព្រឹត្តិការណ៍ប៉ុនប៉ងធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលទីក្រុងមូស្គូបានមួយរយៈពេលខ្លីរួចមក។ លោក Sergey Cherevaty មេបញ្ជាការរងផ្នែកទំនាក់ទំនងសម្រាប់កងកម្លាំងភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានប្រាប់បណ្តាញសហរដ្ឋអាមេរិកថា អតីតទាហាន Wagner ឥឡូវនេះកំពុងធ្វើការឱ្យក្រសួងការពារជាតិរុស្ស៊ី ឬរចនាសម្ព័ន្ធពាក់ព័ន្ធរបស់ខ្លួន និងត្រូវបានបំបែកចេញពីអង្គភាពនានានៅជួរមុខទៀតផង។ គួរឲ្យដឹងដែរថាមុនពេលចាកចេញកាលពីខែឧសភាក្រុម Wagner មានតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមយកទីក្រុង Artyomovsk ដែលជាបន្ទាយដ៏រឹងមាំរបស់ Donbass...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ រួមគ្នាជួយបីបាច់ថែរក្សាមនុស្សមានវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ឲ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ។ តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងវាទិមនុស្សចាស់អន្ដរជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុ...
ភ្នំពេញ ៖ ក្នុងការប្រកាសលទ្ធផលសាលដីការរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានបើកសវនាការកាលពីជាង១ខែមុន លើករណីសំណុំរឿងរបស់លោក វន់ ពៅដែលជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA កាលពីជិត១០ឆ្នាំមុននោះ គឺសាលាឧទ្ធរណ៍នៅតែទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ជាបានការដដែល ។ ចំណុចនេះលោកបង្ហាញអារម្មណ៍ថា “នៅតែមិនទាន់ទទួលបានយុត្តិធម៌”។ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាត់ទោសលោក វន់ ពៅ និងគ្នីគ្នារបស់លោកផ្សេងទៀតដែលជាប់ព័ន្ធបាតុកម្មនៅលើផ្លូវវេងស្រេង កាលពីអំពីចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤...