បងប្អូនទាំងអស់គ្នា ថ្ងៃទី ១២ ខែកញ្ញានេះ សន្និសីទបង្កើតគណៈប្រតិភូកីឡាចិន នៃការប្រកួតកីឡាអាស៊ីលើកទី ១៩ក្រុងHangzhouបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។ប្រតិភូកីឡាចិន សរុបមានចំនួន១៣២៩នាក់ ។គួររំលឹកថា ការប្រកួតកីឡាអាស៊ីលើកទី ១៩ ជិតនឹងបើកធ្វើនៅថ្ងៃទី ២៣ ខែកញ្ញានៅក្រុងHangzhou នេះជាលើកទី ៣ ហើយដែលប្រទេសចិនធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីដែលជាព្រឹត្តិការណ៍កីឡាចម្រុះអន្តរជាតិដែលមានថ្នាក់ខ្ពស់បំផុតនៅអាស៊ី ។ ទីក្រុងHangzhou ជាទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្បីល្បាញក្នុងប្រទេសចិន គឺជាទីក្រុងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសចិន...
វគ្គតឆ្នាំសិក្សាតាមឆមាស ឆ្នាំទី២ ឆមាសទី១សម្រាប់និស្សិត ដែលមានបំណងចង់បន្តការសិក្សា កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង៖១. ភាសាអង់គេ្លស ►ចូលរៀននៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ២. គ្រប់គ្រងធុរកិច្ច ►ចូលរៀននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ (ចន្ទ-សុក្រ) និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ (សៅរ៍-អាទិត្យ) ៣. បច្ចេកវិទ្យាព័ត៌មាន...
ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មានសេចក្ដីសោមមនុស្សរីករាយដែលបានឮដំណឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូនឹងអញ្ជើញមកចូលរួមប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក នាពេលខាងមុខ។ ក្រុមប្រជាពលរដ្ឋខ្មែរទាំងនោះ មានកិត្តិយសនិងសប្បាយរីករាយក្រៃលេង ហើយគោរពអញ្ជើញបងប្អូនផ្សេងៗទៀត ចូលរួមអបអរសាទរ និងទទួលសម្ដេចធិបតីទាំងអស់គ្នា នៅក្រុងញូវយ៉កនាថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ។ ពួកគាត់ក៏បង្ហាញអារម្មណ៍ថា...
ក្រុមហ៊ុន CamboJob បានរៀបចំពិព័រណ៍ការងារចំនួន 2ថ្ងៃ 09-10 កញ្ញានេះ ដែលមានអ្នកចូលរួមប្រមាណ 10000 នាក់ បានផ្តល់ឱកាសដល់សិស្សានុសិស្ស និងអ្នកស្វែងរកការងារទទួលបានចំណេះដឹង និងឱកាសការងារពីក្រុមហ៊ុនល្បីៗជាច្រើនកន្លែង។ ការប្រឹក្សាការងារពីអ្នកជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំ អ្នកចូលរួមនៅថ្ងៃពិព័រណ៍ការងារពិតជាទទួលបានអារម្មណ៍រីករាយដោយបានចូលស្តង់ Career Consultant ដើម្បីប្រឹក្សាអំពីជំនាញដែលគួរពង្រឹង និងអភិវឌ្ឍបន្ថែមពីអ្នកឯកទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ បន្ថែមពីនេះ អ្នកចូលរួមក៏ទទួលបានការប្រឹក្សាលើ CV ដើម្បីកែលម្អឲ្យកាន់តែប្រសើរជាងមុន...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារលើស្ថានទូតរបស់ប្រទេសក្នុងទីក្រុងប៉ារីសនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ លោក Kanaani បានលើកឡើងថា ការវាយប្រហារដោយ “ក្រុមប្រឆាំងបដិវត្តន៍អ៊ីរ៉ង់” កាលពីថ្ងៃសៅរ៍បានបណ្តាលឱ្យមានការខូចខាតបន្តិចបន្តួច ដល់ផ្នែកកុងស៊ុលនៃអគារស្ថានទូត។ លោក Kanaani បានលើកឡើងថា...
ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីម៉ោង១០នារាត្រីថ្ងៃទី១១ ខែកញ្ញា ២០២៣ ត្រូវនឹងម៉ោង៥ល្ងាច នៅទីក្រុងប៉ារីស ប្រទេសបារាំង បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ ZOOM ជាមួយសមាជិកសហគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយលោកស្រី អាន...
ភ្នំពេញ ៖ សម្រាប់អាណត្តិទី៧នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលមានលោកស្រី ភឿង សកុណា ជារដ្ឋមន្រ្តី បានបង្កើតក្រុមអ្នកនាំពាក្យថ្មី ដូចទៅនឹងក្រសួងស្ថាប័នរដ្ឋដទៃទៀតផងដែរ ប៉ុន្តែអ្វីដែលជាទីចាប់អារម្មណ៍គឺក្រសួងនេះ បានបញ្ចេញឈ្មោះអ្នកនាំពាក្យហើយ អមដោយការភ្ជាប់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងថែមទៀតផង ។ ក្រុមអ្នកនាំពាក្យថ្មីនេះ មាន១២រូបដែលមានលោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការជាប្រធាន និងសមាជិក១១នាក់ផផ្សេងទៀត ៕
ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាមជាច្រើនគ្រួសាររអ៊ូរទាំចំពោះទីតាំងខារ៉ាអូខេមួយកន្លែងឈ្មោះ “បុប្ផាត្រីមាសថ្មី KTV” ដែលបានរំខានដំណេករបស់ពួកគាត់ រហូតដល់ពាក់កណ្តាលអាធ្រាត្រ នៅតែមិនព្រមឈប់បង្កសំឡេងរំខានទៀត ។ ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ក្នុងនាមតំណាងឲ្យពលរដ្ឋផ្សេងទៀតរស់នៅជិតខារ៉ាអូខេនេះ បានបង្ហាញអារម្មណ៍មិនសប្បាយទាល់ និងធុញទ្រាន់ចំពោះម្ចាស់ខារ៉ាអូខេនេះដែលមិនខ្វល់ដល់ការរំខានទៅដល់ម្ចាស់ផ្ទះនៅជិតខ្លួនដែលភ្ញៀវស្រែកច្រៀងឡូឡាលឺៗ ប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋដែលមានកូនតូចៗ និងមនុស្សចាស់ជាដើម មិនអាចសម្រាក(ដេក)គ្រប់គ្រាន់ ដោយសារតែសំឡេងលឺលាន់ចេញពីទីតាំង បុប្ផាត្រីមាសថ្មី KTV។...
បរទេស៖ លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បាននិយាយថា ប្រទេសប្រេស៊ីលនឹងមិនអើពើនឹងដីកាចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្ស៊ី របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ដោយលោកបានបន្ថែមថា លោក ពូទីន គឺអាចធ្វើទស្សនកិច្ចនៅប្រទេសរបស់លោកដោយមិនខ្លាចការចាប់ឃុំខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១...