ភ្នំពេញ៖ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនតាមប្រព័ន្ធថ្នាលជាតិ នៃរដ្ឋបាលក្រុងបាត់ដំបងក្នុងគោលដៅពង្រឹងការគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ប្រមូលឱ្យអស់ ប្រមូលឱ្យស្អាត ប្រមូលឱ្យទាន់ពេល និងប្រមូលឱ្យមាននិរន្តរភាព ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម នាថ្ងៃទី៨ ខែសីហានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថាការអនុវត្តតាមប្រព័ន្ធថ្នាលជាតិនេះ គឺជាកម្មវិធីថ្មីមួយរបស់ ក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងបាត់ដំបង អស់សំរាម គ្មានថង់ប្លាស្ទិកហើរតាមខ្យល់ ឬនៅតាមទីសាធារណៈនានា...
បរទេស៖ អ្នកការពារបរិស្ថាននៅប្រទេសវៀតណាម កំពុងបង្កើនការព្រមាន ខណៈដែលអ្នកស្រុកនៅភាគខាងជើងប្រទេសវៀតណាម បាននាំគ្នាទៅឆក់សត្វជន្លេន ដូចជាឆក់ត្រីដែរ ដើម្បីយកទៅលក់ឱ្យឈ្មួញចិន។ យោងតាមសារព័ត៌មាន VN Express របស់វៀតណាម ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អស់រយៈពេលប្រហែលមួយខែមកហើយ ម្ចាស់កសិដ្ឋាននៅភាគខាងជើងខេត្ត Hoa Binh, Son La, Tuyen...
បរទេស៖ យោធាអាមេរិកបានដាក់ពង្រាយទាហានរាប់ពាន់នាក់ និងទ្រព្យសម្បត្តិកងទ័ពជើងទឹកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បី “រារាំង” កងកម្លាំងអ៊ីរ៉ង់ បន្ទាប់ពីបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ពីការយាយីមកលើនាវាពាណិជ្ជកម្ម និងសកម្មភាព “បង្កអស្ថិរភាព” ផ្សេងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កងនាវាចរទី៥ របស់កងទ័ពជើងទឹកអាមេរិកបានប្រកាសពីការសម្រេចចិត្តនេះកាលពីថ្ងៃចន្ទ ដោយកត់សម្គាល់ថា ទាហានម៉ារីន និងនាវិកជាង...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា សម្រាប់កំណាត់ផ្លូវបាក់ស្រុតនៅខេត្តមណ្ឌលគិរី ដែលបណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នា នាំឲ្យមានទឹកហូរច្រោះដាច់ដីនោះអាចមានជម្រើស២យ៉ាង គឺការជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និងសិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីតែម្តង ខណៈក្រោយបាក់ស្រុតលើកំណាត់ផ្លូវនេះរួចមក ក្រុមអាជ្ញាធរពាក់ព័ន្ធបានធ្វើផ្លូវវាងសម្រាប់ឲ្យពលរដ្ឋឆ្លងកាត់ ។ បន្ទាប់ពីបាក់ស្រុតកាលពីរាត្រីថ្ងៃ១ សីហា មក លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល...
ក្រុមហ៊ុន ខេមប្រ៊ូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច បានប្រកាសភាពជាដៃអាជីវកម្មក្នុងការផ្តត់ផ្គង់ភេសជ្ជៈ ប៉ិបស៊ី ផ្តាច់មុខនៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចគ្រប់សាខាទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះ បានប្រព្រឹត្តទៅកាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច សាខាទួលគោក (Samai Square) ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ ក៏ដូចជាតារាកិត្តិយសដែលកំពុងមានប្រជាប្រិយភាពជាច្រើនរូបដូចជា លោក នីកូ លោក G-Devit និង លោក...
កាលពីថ្ងៃទី ៣០ ខែ កក្កដា កន្លងទៅថ្មីៗនេះ សភាយុវពាណិជ្ជករកម្ពុជាសាខាភ្នំពេញ ( JCI Phnom Penh ) បានប្រារព្ធកម្មវិធី Bag to School ឫគម្រោង ‘ទៅរៀនដើម្បីអនាគតខ្ញុំ’ ដែលមានកញ្ញា ឈួន ឈុនលី ជាប្រធានគម្រោង នឹងចូលរួមដោយលោកស្រី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះមនីវង្ស “បូកគោក” ពីផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ១៥៦ ១១៦ហិកតាវិញ។ ឧទ្យាននេះ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពត កំពង់ស្ពឺ និងព្រះសីហនុ ។ យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលចុះថ្ងៃ១៧ កក្កដា កន្លងមកបានឲ្យដឹងថា ផ្ទៃដីឧទ្យានបូកគោកនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតាដែលមានចែក្នុងអនុក្រឹត្យចុះថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១០ស្តីពីការកំណត់តំបន់ឧទ្យានបូកគោ និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ...
តូក្យូ៖ ប្រភពព័ត៌មានពីរដ្ឋាភិបាល បានឲ្យដឹងនៅចំពេលមានការរិះគន់ពីបណ្តាប្រទេសលោកខាងលិច ជុំវិញការសង្ស័យថា ការផ្គត់ផ្គង់យន្តហោះដ្រូនរបស់ទីក្រុងតេអេរ៉ង់ ដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់ លោក Hossein Amir Abdollahian នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេស Yoshimasa Hayashi បានអំពាវនាវឱ្យអ៊ីរ៉ង់ ចាត់វិធានការឆ្លើយតបប្រកបដោយស្ថាបនា ចំពោះសង្គ្រាម ដោយអ្នកទាំងពីរបានយល់ព្រមបន្ត “ទំនាក់ទំនងជិតស្និទ្ធ” លើបញ្ហាដែលប៉ះពាល់ដល់មជ្ឈិមបូព៌ា។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន លោក Ihor Klymenko កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថាមីស៊ីល ចំនួន២របស់ប្រទេសរុស្សី បានសម្លាប់មនុសសយ៉ាងហោចណាស់៥នាក់ និងរបួស៣១នាក់ផ្សេងទៀតក្រោយពេលដែលវាបានវាយប្រហារចំអគារអាផាតមិនមួយកន្លែង នៅភាគខាងកើតទីក្រុង Pokrovsk។ ទាំងវិដេអូនិងរូបភាពត្រូវបានបង្ហាញដោយមន្ត្រីអ៊ុយក្រែន ដោយអគារស្នាក់កំពស់៥ជាន់ត្រូវបានបំផ្លិចបំផ្លាញ ហើយរថយន្តហោះសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីជួយក្រុមមនុស្សដែលទទួលរងរបួស។ ប្រភពដែលបានចេញផ្សាយដោយរ៉យទ័រ បានសរសេរដែរថា ក្នុងចំណោមអ្នកបាត់បង់ជីវិតមាន៤នាក់ជាជនស៊ីវិល ហើយមកទល់ពេលនេះប្រតិបត្តិការតាមស្វែងរកអ្នកនៅមានជីវិត និងកប់នៅពីក្រោមអគារបែកបាក់នៅតែបន្តធ្វើនៅឡើយ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា បណ្តាក្រុមហ៊ុនសំខាន់ៗរបស់អឺរ៉ុប ដែលបានទទួលរងផលប៉ះពាល់ដោយសារទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅរុស្សី កន្លងមកនោះជាលទ្ធផលបានរងការខាតបង់ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដល់១០០ពាន់លានអឺរ៉ូ ឬត្រូវជា១១០ពាន់លានដុល្លារ។ ប្រភពដដែលបានសរសេរទៀតថា របាយការណ៍ស្រាវជ្រាវដែលបានធ្វើឡើង ជាមួយនឹងក្រុមហ៊ុនធំៗរបស់អឺរ៉ុប ចំនួនជាង៦០០ក្រុមហ៊ុននៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ដោយបង្ហាញថា ក្រុមហ៊ុនចំនួន១៧៦បានចុះខ្សោយនៃទ្រព្យសកម្ម ការគិតថ្លៃទាក់ទងនឹងការប្តូរប្រាក់បរទេស និងការចំណាយផ្សេងទៀតដែលជាលទ្ធផល នៃការលក់ ការបិទ ឬកាត់បន្ថយអាជីវកម្មដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ តួលេខសរុបនេះមិនរាប់បញ្ចូលផលប៉ះពាល់ ដោយម៉ាក្រូសេដ្ឋកិច្ចដោយប្រយោលពីជម្លោះអ៊ុយក្រែន ដូចជាតម្លៃថាមពល...