ឯកឧត្ត ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកនិយោជិកទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោកពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី...
ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោកពិសេសទេវតាឆ្នាំថ្មី...
លោក ជា ចាន់តូ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអគ្គទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជាhttps://dap-news.com/national/2023/08/04/349684/ តុលាការបង្គាប់ឲ្យ លោក វន់ ពៅ ចូលសវនាការ ជំនុំជម្រះរឿងក្តីកាលពី៩ឆ្នាំមុនhttps://dap-news.com/national/2023/08/04/349721/ សាំងឡើងថ្លៃ គ្មានការពាក់ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជាhttps://dap-news.com/national/2023/08/04/349848/ រាជរដ្ឋាភិបាល បង្កើតតំបន់ បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំhttps://dap-news.com/national/2023/08/04/349861/ ក្ដៅៗ!ប្រពន្ធតារាកំប្លែងនាយពាក់មី កំពុងសង្គ្រោះបន្ទាន់ បន្ទាប់ពីព្យួសេរ៉ូមឲ្យសាច់សរ...
គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋអាមេរិក បាន”ឈ្លោះគ្នា”ម្តងទៀតហើយ! លើកនេះ គឺដោយសារក្រុមហ៊ុនវាយតម្លៃអន្តរជាតិ Fitch បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក នៅថ្ងៃទី១ខែសីហា ពោលគឺបានទម្លាក់ចំណាត់ថ្នាក់លំនាំដើម នៃគ្រឹះស្ថានដាក់ចេញរូបិយប័ណ្ណបរទេសរយៈពេលវែងរបស់អាមេរិកពីAAAមកនៅត្រឹមAA+។បន្ទាប់ពីចេញដំណឹងនេះត្រូវបានចេញផ្សាយ គណបក្សអាមេរិកទាំង២បានឈ្លោះប្រកែកគ្នានិងចោទប្រកាន់គ្នាទៅវិញទៅមក។ គណបក្សប្រជាធិបតេយ្យបានថ្លែងថា ការទម្លាក់ចំណាត់ថ្នាក់ឥណទានលើកនេះគឺជា “លទ្ធផល នៃវិបត្តិលំនាំដើមដែលត្រូវបានបង្កឡើងដោយពួកគណបក្សសាធារណរដ្ឋ” រីឯគណបក្សសាធារណរដ្ឋវិញ បានសន្មត់ថាមូលហេតុគឺដោយសាររដ្ឋាភិបាលរបស់លោកBidenធ្វើការមិនល្អក្នុងការដោះស្រាយកិច្ចការសេដ្ឋកិច្ច។ជុំថ្មីនៃហ្គេម”ទម្លាក់កំហុសឱ្យគេ”រវាងគណបក្សទាំង២អាមេរិកបានបញ្ជាក់ពីមូលហេតុដ៏សំខាន់មួយដែលបណ្តាលឱ្យក្រុមហ៊ុនFitchទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក។ក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ អាមេរិកបានលេចចេញភាពជាប់គាំងនយោបាយលើពិដានបំណុលម្តងហើយម្តងទៀត ហើយតែងតែអូសបន្លាសយរហូតដល់ខណៈពេលចុងក្រោយទើបមានដំណោះស្រាយ ដែលបានកាត់បន្ថយជំនឿចិត្តរបស់ប្រជាជនចំពោះសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់អាមេរិក។ អ្នកវិភាគបានយល់ឃើញថា...
មានអ្នកសារព័ត៌មានបានសួរថា៖ យោងតាមដំណឹងផ្សាយឱ្យដឹងថា អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានប្រកាសនៅថ្ងៃទី២ខែសីហាថា លោកវីលៀមឡៃ(William Lai)មេដឹកនាំរងនៃតំបន់ចិនតៃវ៉ាន់នឹងចាកចេញពីតៃវ៉ាន់ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីចូលរួមក្នុងពិធីឡើងកាន់មុខដំណែងរបស់ប្រធានាធិបតីប៉ារ៉ាហ្គាយនៅថ្ងៃទី១២ខែសីហា ហើយនឹង”ឆៀងចូល”ទីក្រុងNew Yorkនិងទីក្រុងSan Franciscoនៃប្រទេសអាមេរិក។តើអ្នកនាំពាក្យមានអត្ថាធិប្បាយយ៉ាងណាចំពោះការនេះ? អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះការប្រាស្រ័យទាក់ទងជាផ្លូវការរវាងអាមេរិកនិងតំបន់ចិនតៃវ៉ាន់ ទោះតាមទម្រង់ណាក៏ដោយ ប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពឆៀងចូលទៅកាន់អាមេរិករបស់ពួកអបគមន៍ដែលចង់ឱ្យ”តៃវ៉ាន់ ឯករាជ្យ” ទោះក្រោមលេសនិងហេតុផលណាមួយ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីអាមេរិកដែលបណ្តែតបណ្តោយនិងគាំទ្រពួកអបគមន៍ដែលចង់ឱ្យ”តៃវ៉ាន់ឯករាជ្យ”និងទង្វើបំបែកបំបាក់ប្រទេសជាតិ ទោះតាមទម្រង់ណាក៏ដោយ។ភាគីចិននឹងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះការវិវត្តនៃស្ថានការណ៍ ហើយនឹងចាត់វិធានការយ៉ាងមុតមាំនិងប្រកបដោយប្រសិទ្ធិភាពដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ៕ (អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន )
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ៦នាក់ ។ បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រិដ្ឋជនគ្រឿងញៀនដែលមានអង្គការចាត់តាំងជនជាតិចិន(តៃវ៉ាន់)១ក្រុមដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់...
ភ្នំពេញ ៖ មានការលើកឡើងថា ប្រេងសាំងឡើងថ្លៃដោយសារតែគណបក្សប្រជាជនកម្ពុជានៅពីក្រោយ ដើម្បីប្រមូលថវិកាមកវិញក្រោយបោះឆ្នោត ប៉ុន្តែចំពោះការចោទប្រកាន់នេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបដិសេធព្រមគ្នាថា គ្មានការជាប់ពាក់ព័ន្ធជាមួយគណបក្សនោះទេ ។ ឆ្លើយតបចំពោះការចោទប្រកាន់អំពីសាំងឡើងថ្លៃដែលក្រសួងពាណិជ្ជកម្មបានប្រកាស កាលពីថ្ងៃ១ សីហា សម្រាប់រយៈពេល១០ថ្ងៃខាងមុខ(១-១០សីហា) លោក សុខ ឥសានតាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ សីហា បានអះអាងថា...
វរសេនីយ៍ឯក ចាយ ពិដោរ នាយរងសេនាធិការដ្ឋាន កងពលតូចដឹកជញ្ជូនលេខ៩៩ បានសម្តែងនូវការអបអរសាទរនិងគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ក្នុងឱកាស ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ត្រាស់បង្គាប់ជា “អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ ហិញ្ញត្ថុ ក្រសួងការពារជាតិ”។ ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមគោរពជូនពរ...
បរទេស៖ យោងតាមការបញ្ជាក់ ដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាក់ថាយោធារុស្សីថ្មីៗ ចំនួនដល់ទៅជាង២០ម៉ឺននាក់បានចូលរួមជាមួយនឹង កងកម្លាំងយោធារបស់ខ្លួនក្នុងឆ្នាំ២០២៣នេះ។ ការចេញផ្សាយដោយ RT បានសរសេរទៀតថា គិតចាប់តាំងតែពីថ្ងៃទីខែមករាដល់ថ្ងៃទី៣ខែសីហាយោធារុស្សីថ្មីៗ សរុបចំនួន២៣១ ០០០នាក់បានចុះកុងត្រាដើម្បីចូលបម្រើកងទ័ពជាមួយនឹងរុស្សិ។ លោកMedvedev បាននិយាយថា៖ ជាដំបូង និងសំខាន់បំផុត យើងបានជោគជ័យក្នុងការសម្របប្រព័ន្ធចុះកិច្ចសន្យា ទៅនឹងលក្ខខណ្ឌ...