ព័ត៌មានជាតិ

ឯកឧត្ដម លឹម គានហោ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ

ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោកពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមប្រកបដោយអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ និងមានកាយពលមាំមួន ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរក សេចក្តីសុខសន្តិភាព និងសម្បូររុងរឿង។

យើងខ្ញុំទាំងអស់គ្នា ចងចាំជាប់ជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា និងការបង់ដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ កសាងជាតិមាតុភូមិប្រកបដោយបទពិសោធន៍ ភាពឈ្លាសវៃ និងទឹកចិត្ត ស្រឡាញ់ជាតិ និងប្រជាជនដ៏ជ្រាលជ្រៅរបស់ សម្ដេចតេជោ ដើម្បីផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ដែលធ្វើឱ្យមានសុខសន្តិភាព និងឯកភាពទឹកដីពេញលេញ ព្រមទាំងស្ថិរភាពនយោបាយ និងសន្តិសុខក្នុងសង្គមប្រកប ដោយវឌ្ឍនភាពថ្កើងថ្កានដ៏អស្ចារ្យ។ ស្នាដៃដ៏ត្រចះត្រចង់របស់ សម្ដេចតេជោ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។

សូមសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុតត្រាបុត្រត្រីនិងចៅៗ ជាទីស្រឡាញ់ជួបតែ សុភមង្គលវិបុលសុខ និងបានសម្រេចប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top