កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូតូ០១គ្រឿង ម៉ាក Dream 125...
កោះបាលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានថ្លែងនៅទីនេះកាលពីថ្ងៃអង្គារនៃកិច្ចប្រជុំកំពូលក្រុមG20នៅកោះបាលី ដោយថ្លែងថា ប្រឈមមុខនឹងបញ្ហាប្រឈម ប្រទេសទាំងអស់គួរតែទទួលយកចក្ខុវិស័យនៃសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់ មនុស្សជាតិ និងតស៊ូមតិសន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ នៅក្នុងសុន្ទរកថារបស់គាត់ដែលមានចំណងជើងថា “ធ្វើការរួមគ្នាដើម្បីជួបបញ្ហាប្រឈមនៃពេលវេលារបស់យើង និងកសាងអនាគតដ៏ល្អប្រសើរ” លោក...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានសន្និដ្ឋានបន្ទាប់ពីសិក្សារូបភាពដែលបានចេញផ្សាយពីកន្លែងកើតហេតុថា មីស៊ីលដែលបានវាយប្រហារទឹកដីប៉ូឡូញកាលពីយប់ថ្ងៃអង្គារ គឺត្រូវបានបាញ់ដោយទាហានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកក៏បានប្រាប់សារព័ត៌មាន Associated Press ថា មីស៊ីលដែលបានវាយប្រហារលើទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិលពីរនាក់ ទំនងជាត្រូវបានបាញ់ចេញពីអ៊ុយក្រែន មិនមែនរុស្ស៊ីទេ។ យោងតាមការវាយតម្លៃបឋម មីស៊ីលនេះត្រូវបានបាញ់បង្ហោះដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ចំពេលមានការទម្លាក់គ្រាប់បែករុស្ស៊ីទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន, នេះបើតាមសារព័ត៌មាន...
បរទេស៖ មន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន Associated Press ថា មីស៊ីលដែលបានវាយប្រហារលើទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិលពីរនាក់ ទំនងជាត្រូវបានបាញ់ចេញពីអ៊ុយក្រែន មិនមែនរុស្ស៊ីទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមការវាយតម្លៃបឋម មីស៊ីលនេះត្រូវបានបាញ់បង្ហោះដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ចំពេលមានការទម្លាក់គ្រាប់បែករុស្ស៊ីទ្រង់ទ្រាយធំទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន, នេះបើតាមសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃពុធ។ ព័ត៌មាននេះបានមកពីមន្ត្រីអាមេរិក៣នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ...
ម៉ូស្គូ៖ សម្ព័ន្ធមិត្តរបស់ពូទីន គឺលោកស្រី Margarita Simonyan បានបង្ហោះសារដ៏អាក្រក់មួយកាលពីថ្ងៃអង្គារ ដោយធ្វើការងក់ក្បាលចំពោះវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ ដែលជាការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដែលស្ទើរតែឈានដល់សង្គ្រាមនុយក្លេអ៊ែរពេញលក្ខណៈ។ នៅក្នុងការបង្ហោះដែលបានចែករំលែកទៅកាន់ប៉ុស្តិ៍ Telegram របស់លោកស្រី Simonyan ទាំងអស់បានសរសេរថា “សួស្តីពេលល្ងាចឆ្នាំ១៩៦២” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ការកត់សម្គាល់របស់លោកស្រី បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសរុស្ស៊ី បានបើកការវាយប្រហារតាមអាកាសដ៏ទូលំទូលាយបំផុតមួយលើអ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម...
ភ្នំពេញ៖ ភាពជាដៃគូ រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា(EDC)ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិក្នុងការអភិវឌ្ឍឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ១០០ មេហ្គាវ៉ាត់ (MW) បានឈានដល់ដំណាក់កាលដ៏សំខាន់មួយជាមួយនឹងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(PV) ៦០ មេហ្គាវ៉ាត់ ដំបូងរបស់ខ្លួនដែលកំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB ។ ប្រធានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) លោក Masatsugu Asakawa...
ភ្នំពេញ៖ ភេសជ្ជៈ ចំនួន ៧៨០០កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមបំពេញ បេសកកម្ម ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។ ពិធីប្រគល់ ទទួលនេះបានធ្វើឡើង...
ភ្នំពេញ: ស្ត្រីពាណិជ្ជករត្រូវចោទម្នាក់ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការ ឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ចំនួន៥៥ម៉ឺនដុល្លារអាមេរិក ដើម្បីទូទាត់ ប្រាក់ជំពាក់ ពី...
គៀវ៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានលើកឡើងថា ប្រទេសរបស់លោក កំពុង “ធ្វើសកម្មភាពដោយភាពស្ងប់ស្ងាត់” បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មីស៊ីលផលិតដោយរុស្ស៊ី បានវាយប្រហារនៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែន កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សពីរនាក់នៅក្នុងភូមិភាគខាងកើតប្រទេសប៉ូឡូញ។ យោងតាមរបាយការណ៍ពីសារព័ត៌មាន Associated Press (AP) លោក Duda បានឲ្យដឹងថា មន្ត្រីរបស់ប៉ូឡូញមិនដឹងថាអ្នកណាជាអ្នកបាញ់មីស៊ីលនោះទេ ប៉ុន្តែថាវា “ប្រហែលជា”...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងនិងឆ្លើយតបទៅនឹងហេតុការណ៍វាយប្រហារដោយមីស៊ីលជាច្រើន គ្រាប់ទៅលើភូមិតូចមួយនៃប្រទេសប៉ូឡូញ និងធ្វើឲ្យបាត់បង់ជីវិតពលរដ្ឋស៊ីវលចំនួន២នាក់ នោះគឺមិនមែនជាការពិតឡើយ។ បណ្តាញសារព័ត៌មានលោកខាងលិចមួយចំនួនព្រមទាំងក្រុមអ្នកនយោបាយផងបានអះអាងថាប្រទេសរុស្សីគឺជាអ្នកនៅពីក្រោយខ្នងនៃហេតុការណ៍វាយប្រហារដោយមីស៊ីល ជាច្រើនគ្រាប់លើកនេះទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះគឺមិនមានអ្នកណាម្នាក់បានផ្តល់ព័ត៌មាន លំអិតអះអាងច្បាស់អំពីការចោទប្រកាន់នេះឡើយ។ ក្រសួងការពារជាតិរុស្សីបានបញ្ជាក់បែបនេះថា៖ រូបភាពជាច្រើននិងបំណែកមីស៊ីល ដែលត្រូវបានផ្សព្វផ្សាយចេញដោយសារព័ត៌មានប៉ូឡូញនោះ គឺមិនមានអ្វីដែលពាក់ព័ន្ធជាមួយ នឹងអាវុធរបស់រុស្សីឡើយ។ គួរឲ្យដឹងដែរថាប៉ូឡូញបានធ្វើការកោះហៅនូវ កិច្ចប្រជុំជាបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខ ជាតិកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីបានទទួលព័ត៌មាន អំពីការវាយប្រហារដោយ មីស៊ីលនេះកើតឡើង៕ ប្រែសម្រួល៖ស៊ុនលី