បរទេស៖ កាលពិថ្ងៃអង្គារម្សិលមិញនេះលោកស្រីប្រធានសភាអាមេរិក Nancy Pelosi ក្នុងវ័យ៨២ឆ្នាំ បានធ្វើការបកស្រាយជុំវិញបញ្ហានិងប្រធានបទមួយចំនួនជាមួយនឹងបណ្តាញទូរទស្សន៍ CNN ជាពិសេសទៅលើលទ្ធភាពនៃការសម្រេចចិត្តចូលនិវត្តរបស់លោកស្រី។ លោកស្រីប្រធានសភា Pelosi បានឆ្លើយតបថាការវាយប្រហារមកលើគេហដ្ឋានរបស់លោកស្រី និងធ្វើឲ្យរបួសស្វាមីរបស់លោកស្រីកាលពីសប្តាហ៍កន្លងទៅនោះ គឺបានដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្ត របស់លោកស្រីថាគួរត្រូវតែនៅបន្តជាមួយ នឹងសភាពឬធ្វើការដកខ្លួនចេញប៉ុន្តែទោះបីជា យ៉ាងណាក្តីលោកស្រីមិនបានបញ្ជាក់ទេថាលោកស្រីនឹងធ្វើការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយ។ លោកស្រី Pelosi បានបន្តបែបនេះថា៖ការសម្រេចចិត្តរបស់ខ្ញុំគឺជាអ្វី ដែលមានការពាក់ព័ន្ធគ្នាទៅនឹងហេតុការណ៍ដែលបានកើតឡើង កាលពីសប្តាហ៍កន្លងទៅប៉ុន្តែលោកស្រីបានបន្ថែមថា ការសម្រេចចិត្តចាកចេញ...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger ហៅកាត់ថា CamDL នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុង “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ” នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ ការដាក់ឱ្យដំណើរការថ្នាល...
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូន លោក លី ខឺឈាង (LY Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបណ្ដេញចេញជនបរទេសចំនួន១៣០នាក់បន្ថែមទៀត ក្រោយសមត្ថកិច្ចចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅកម្ពុជាខុសច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនបរទេសចំនួន១៣០នាក់ ក្នុងនោះ ស្រី៣នាក់ មាន២សញ្ជាតិ ។ ក្នុងចំណោមនោះជនជាតិវៀតណាមចំនួន២០នាក់ និងជនជាតិចិនចំនួន១១០នាក់ ដោយបណ្តេញចេញ តាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រពាំងផ្លុង។ ជនបរទេសចំនួន១៣០នាក់ខាងលើ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការអះអាងដោយសហរដ្ឋអាមេរិកថា ក្រុងព្យុងយ៉ាងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់ក្រុងម៉ូស្គូសម្រាប់សង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។ គួរបញ្ជាក់ថា ការស្តីបន្ទោសនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការសាកល្បងអាវុធរបស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទប្រទេសអ៊ុយក្រែនបានប្រកាសថា ខ្លួនបានទទួលប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតពីសម្ព័ន្ធមិត្តយោធាលោកខាងលិច ខណៈដែលក្រុមមន្ត្រីនៅទីក្រុង គៀវ បានស្នើឱ្យប្រជាជនប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍របស់រុស្ស៊ី មកត្រូចចំកន្លែងផលិតចែកចាយថាមពលអគ្គីសនី ។ សព្វាវុធថ្មីនេះបានកើតឡើង ខណៈដែលមានសញ្ញាសួរដេញដោលលើការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែនមុនការបោះឆ្នោតនៅថ្ងៃអង្គារដែលនឹងកំណត់ការគ្រប់គ្រងរបស់សភាអាមេរិក ។ គណបក្សសាធារណរដ្ឋ ដែលអ្នកវិភាគបានលើកឡើងថា...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានថ្លែងថា ទោះបីស្ថានភាពតំបន់ និងអន្តរជាតិ មានការវិវត្តប្រែប្រួលឆាប់រហ័ស ប្រកបដោយគ្រោះថ្នាក់ក៏ដោយ ក៏ពុំមានកម្លាំងណាអាចបំបែកបំបាក់សាមគ្គីភាពមិត្តភាពរវាង ប្រទេសទាំងពីរបានឡើយ ទាំងពេលបច្ចុប្បន្ន និងអនាគត។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ផាម មិញជីញ (Pham Minh Chin)...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ផាម មិញជិញ(Phạm Minh Chính) នាយករដ្ឋមន្ត្រីវៀតណាម នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ សូមរំលឹកថា...
នាពេលថ្មីៗកន្លងទៅនេះ លោក James Cleverly រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបានថ្លែងថា អង់គ្លេសនិងប្រទេសម៉ូរីសបានសម្រេចចិត្តចាប់ផ្តើមធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ហើយរំពឹងថា ភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅដើមឆ្នាំក្រោយខាងមុខនេះ ។ ការសម្តែងអាកប្បកិរិយារបស់អង់គ្លេសបែបនេះត្រូវមជ្ឈដ្ឋានខាងក្រៅចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់ជំរុញការដោះស្រាយការវិវាទស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ។ យ៉ាងណាមិញ ទោះបីជាអង់គ្លេសមានឆន្ទៈក្នុងការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ក្តី គិតមកទល់បច្ចុប្បន្ននេះ ក៏មិនគួរភ្លេចប្រជុំកោះ Malvinas ដែលនៅតែទន្រ្ទានកាន់កាប់ដោយខុសច្បាប់ដដែល ហើយក៏គួរតែធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ...