ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរការនូវថ្នាលឌីជីថលគន្លឹះ ដើម្បីជំរុញឱ្យមាននវានុវត្តន៍ នៅក្នុងវិស័យបច្ចេក-វិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ   Cambodia Distributed Ledger ហៅកាត់ថា CamDL នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុង “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ” នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ ការដាក់ឱ្យដំណើរការថ្នាល CamDL នេះ គឺជាជំហានថ្មីមួយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដើម្បីជំរុញឱ្យមាននវានុវត្តន៍នៅក្នុងវិស័យបច្ចេក-វិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុជារួម។

គម្រោងនៃការរៀបចំថ្នាលឌីជីថលគន្លឹះនេះ គឺដឹកនាំ និងគ្រប់គ្រងដោយ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខា​ធិការ​នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលបង្កើតឡើងដើម្បីផ្តល់ជូនសាធារណៈជន នូវថ្នាលមួយសម្រាប់តេស្ត សិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0 ឬកម្មវិធីដែលដំណើរការក្នុងវិស័យហិរញ្ញវត្ថុវិមជ្ឈការ(Decentralized Application – DApp) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងនៅក្នុងឧស្សាហកម្ម។ ថ្នាលនេះនឹងបំពេញតួនាទីជាប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការដំបូងគេនៅកម្ពុជា និងស្ថិតក្រោមបញ្ញត្តិកម្មរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យតួអង្គពាក់ព័ន្ធអាចចូលទៅប្រើប្រាស់ ធ្វើតេស្ត និងសហការគ្នាក្នុងការបង្កើតនវានុវត្តន៍ថ្មីៗដោយប្រើគំរូ “សាកល្បង និងរៀនសូត្រ – Test and Learn”។

សាធារណជន ជាពិសេសអ្នកអភិវឌ្ឍកម្មវិធីអាចធ្វើការពិសោធដោយផ្ទាល់ និងសិក្សាឱ្យបានកាន់តែច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីទាញយក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថប្រយោជន៍ជាអតិបរមា ព្រមទាំងដើម្បីកាត់បន្ថយហានិភ័យឱ្យស្ថិតក្នុងកម្រិតអប្បបរមា ពីបច្ចេកវិទ្យាថ្មីៗ​ តាមរយៈការប្រើប្រាស់ថ្នាលនេះ។ បណ្តាញប្លុកឆេនចម្រុះ សំដៅដល់បណ្តាញប្លុកឆេនដែលអនុញ្ញាត ឱ្យសាធារណជនមានលទ្ធភាពចូលទៅប្រើប្រាស់បានដោយសេរី ប៉ុន្តែលក្ខខណ្ឌតម្រូវដើម្បីចូលប្រើប្រាស់ត្រូវបានកំណត់។

ការដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ   CamDL នឹងរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជំរុញស្ថិរភាពហិរញ្ញវត្ថុ និងជំរុញ​ឱ្យមានសុចរិតភាពហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

តួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការរួមមានវិស័យសាធារណៈ វិស័យធនាគារ វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យគណនេយ្យនិងសវនកម្ម សហគ្រាសទូទៅ ក៏ដូចជាសាធារណជនទូទៅ អាចប្រើប្រាស់ និងទទួលបានសារៈប្រយោជន៍មួយចំនួនពីថ្នាលឌីជីថលគន្លឹះនេះដូចជា៖

សូមបញ្ជាក់ដែរថា នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏បានចង្អុលបង្ហាញឱ្យមានការគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធប្លុកឆេនសម្រាប់ផ្ទុកទិន្នន័យផងដែរ។ ការណ៍នេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិ-បាល ក្នុងការអនុវត្តគោលនយោនបាយដែលបានដាក់ចេញ និងក្នុងការត្រៀមខ្លួនដើម្បីទាញយកឧត្តមប្រយោជន៍ចេញពីបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការពារ និងកាត់បន្ថយហានិភ័យពីការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ដោយការដាក់ចេញនូវថ្នាលឌីជីថលគន្លឹះនេះ៕

To Top