វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថាលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានព្រមានអំពី “ការស្លាប់ និងការបំផ្លិចបំផ្លាញ” ដែលអាចកើតមាន ប្រសិនបើគាត់ប្រឈមមុខ នឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ថ្លែងដូច្នេះនៅប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋអាជ្ញាក្រុងញ៉ូវយ៉ក ស៊ើបអង្កេតទៅលើការបង់ប្រាក់បំភ្លៃរបស់គាត់ ទៅឱ្យតារាសិច នាង...
ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា៖ ករណីទី១-ស្រ្តីឈឺពោះសម្រាលកូន មានឈ្មោះ អ៊ែល លីដា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ករណីទី២-ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ មុំ គន្ធា អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
កាលពីថ្ងៃទី ២២ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេតជើងចាស់ របស់អាមេរិកបានបង្ហោះសារម្តងទៀត នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គម ដោយអះអាងថា ការផ្សាយដំណឹងដែលថា “ក្រុមគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន” បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺជាព័ត៌មានក្លែងក្លាយ ។ ព័ត៌មានក្លែងក្លាយនេះគឺ ស្ថាប័នស៊ើបការណ៍អាមេរិក ទទួលបទបញ្ជាប្រឌិតនិងផ្សព្វផ្សាយ ដើម្បីលាក់បាំងការពិតជាក់ស្តែង...
បរទេស៖ សហរដ្ឋអាមេរិក បានបដិសេធការអះអាងថា នាវាពិឃាត USS Milius របស់ខ្លួន ត្រូវបានបណ្តេញចេញ ដោយសារការព្រមានរបស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យកងនាវាចរ 7th Fleet នៃកងទ័ពជើងទឹកអាមេរិក លោកអនុសេនីយ៍ឯក Luka Bakic...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះ របស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី គួរតែត្រូវបានចាត់ទុកថា ជាបញ្ហានៃការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងអនុគណៈកម្មាធិការសភា ទទួលបន្ទុកការពារជាតិ...
ថ្ងៃទី២៣ខេមីនា វេទិកាអន្តរជាតិស្តីពី “ប្រជាធិបតេយ្យ៖ តម្លៃរួមនៃមនុស្សជាតិ”លើកទី២ បានសម្ពោធបើកនៅទីក្រុងប៉េកាំង។ ភ្ញៀវចំនួនជាង៣រយនាក់ ដែលមកពីជាង១រយប្រទេសនិងតំបន់បានចូលរួម ក្នុងវេទិកាតាមវិធី “អនឡាញនិងនៅនឹងកន្លែង” ។ ភ្ងៀវដែលចូលរួមវេទិកាបានថ្លែងថា ទម្រង់ប្រជាធិបតេយ្យរបស់ប្រទេសចិន បានបង្កើតគំរូថ្មីសម្រាប់ពិភពលោក។ លោក Fred Mmembe ប្រធានគណបក្សសង្គមនិយម ប្រទេស Zambia យល់ឃើញថា “ឥឡូវនេះ យើងអាចនិយាយ...
ពោធិសាត់៖ សៃង្វៀនជល់មាន់៣កន្លែង ត្រូវបានកម្លាំងនគរបាលស្រុកបាកាន សហការណ៍នឹងកម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ចុះប្រតិបត្តិការណ៍ឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង ១៣និង៣០ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំនុចព្រៃទួលអូរដោម ក្នងឃុំអូរតាប៉ោង ព្រំប្រទល់ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៤នាក់ និងវត្ថុតាងមួយចំនួនផងដែរ។ បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានអោយដឹងថា...
ថៃ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម លោក អ៊ុក សំអូន ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “កិច្ចគាំពារសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍នៅក្នុងតំបន់អាស៊ាន” នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ សិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ របស់រដ្ឋសមាជិកអាស៊ានពាក់ព័ន្ធនឹងការលើកកម្ពស់ កិច្ចគាំពារសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងបញ្ហាប្រឈម របស់ក្រុមគោលដៅក្នុងការចូលរួមកិច្ចសន្ទនាសង្គម ក៏ដូចជាប្រមូលនូវធាតុចូលពីសមាសភាពចូលរួមត្រីភាគី ដើម្បីរៀបចំជាអនុសាសន៍ ក្នុងការពង្រឹងការអនុវត្ត សេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការពង្រឹងកិច្ចគាំពារសង្គម ព្រមទាំងកំណត់នូវទិសដៅអនុវត្តបន្ត សម្រាប់ការពង្រីកការគ្របដណ្តប់បុគ្គលស្វ័យនិយោជន៍ នាពេលអនាគត។ វេទិកានេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្ត ក្នុងការសម្រេចបាននូវចក្ខុវិស័យ គាំទ្រការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី ការពង្រឹងកិច្ចគាំពារសង្គម និងផែនការការងារ នៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការងារអាស៊ានឆ្នាំ២០២១-២០២៥។ សូមបញ្ជាក់ថា៖ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយអង្គការស្រ្តី ក្នុងការងារក្រៅប្រព័ន្ធ (WIEGO) និង អង្គការ ហូមណេតអាស៊ីអាគ្នេយ៍ (HNSEA) ដោយមានការចូលរួមដោយផ្ទាល់ ពីតំណាងនៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការងារអាស៊ាន (SLOM), សមាគមសន្តិសុខសង្គមអាស៊ាន (ASSA), ក្រុមប្រឹក្សាសហជីព សេវានិយោជិតអាស៊ាន (ASETUC), លេខាធិការដ្ឋានអាស៊ាន, អង្គការដែលជាសមាជិកនៃបណ្តាញអង្គការ WIEGO, អង្គការអន្តរជាតិខាងការងារ (ILO), គណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN ESCAP), វេទិកាតុមូលអាស៊ីស្តីពី កិច្ចគាំពារសង្គម, និង អង្គការអន្តរជាតិអុកហ្វាម សរុបប្រមាណជាង ៥០នាក់៕
ការដើរលេងជាលក្ខណៈគ្រួសារ តែងតែចង់បានភាពរីករាយ រួមនឹងការញ៉ាំអាហារឆ្ងាញ់ៗ កម្មវិធី Fun & Family Fiesta ដែលរៀបចំឡើង ដោយផ្សារទំនើប Prince International Mall ត្រូវបានធ្វើឡើងរួមគ្នា ជាមួយនឹងព្រឹត្តិការណ៍ជួលហាង។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2023 ខាងមុខនេះនៅផ្សារទំនើប Prince International Mall ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចរីករាយជាមួយនឹងប្រភេទអាហារឆ្ងាញ់ៗជាច្រើន ដូចជាអាហារសម្រន់ និងបង្អែមដ៏ឈ្ងុយឆ្ងាញ់។មាតាបិតាអាចសម្រាក និងរីករាយជាមួយអាហារឆ្ងាញ់ៗ ខណៈពេលដែលកូនៗ លេងជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើន។ បន្ថែមពីលើអាហារ និងការកម្សាន្តសប្បាយខាងលើ ក៏មានផ្តល់នូវឱកាសដែលមិនគួរឱ្យជឿ សម្រាប់អាជីវករ និងអ្នកវិនិយោគដែលចាប់អារម្មណ៍ លើការជួលហាងផងដែរ។ អាជីវករ និងអ្នកវិនិយោគជនជាតិខ្មែរទាំងអស់ នឹងមានឱកាសទទួលបានការជួល ដោយមិនគិតថ្លៃរហូតដល់ 1 ឆ្នាំ! ផ្សារទំនើប Prince International Mall ក៏កំពុងផ្តល់ជូនបញ្ជរ និងរទេះរុញ សម្រាប់ជួល ក្នុងអំឡុងព្រឹត្តិការណ៍នេះផងដែរ។ អតិថិជនទាំងអស់ ក៏អាចចូលរួមសិក្ខាសាលា ស្តីពីរបៀបក្លាយជាអ្នកលក់រាយ ដែលធ្វើបទបង្ហាញដោយ CBRE ដែលនឹងផ្តល់អត្ថប្រយោជន៍ ជាពិសេសសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការជួលហាង សម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ បានបើកជាផ្លូវការហើយ! ក្រុមគ្រួសារទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមដើម្បីទទួលបាន ភាពសប្បាយរីករាយ និងការសិក្សាថ្មីៗ។ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមចុចលីងខាងក្រោម៖ https://tinyurl.com/2rtuhx4w អំពីផ្សារទំនើប Prince International Mall៖ ផ្សារទំនើប Prince International Mall ជាកន្លែងរស់នៅមានភាពស៊ីវិល័យ លំដាប់កំពូលក្នុង [ទីក្រុង/ប្រទេស] ដែលអាចបំពេញ នូវរាល់តម្រូវការ និងការប្រាថ្នាចង់បានរបស់លោកអ្នក ទាំងការទិញឥវ៉ាន់ និងទទួលទានអាហារ។ ផ្សារទំនើបយើងខ្ញុំក៏មានផ្តល់ជូន នូវគ្រឿងបរិក្ខារ និងសម្ភារៈដែលមានគុណភាព ខ្ពស់ជាច្រើនប្រភេទ រួមទាំង sunken...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងពលតូចលេខ៧០ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ ការតំឡើងមុខតំណែងនេះ គឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់លោកក្នុងការចូលរួមពង្រឹងសន្តិសុខជាតិ រួមចំណែកដ៏សំខាន់ ក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាជាបន្តបន្ទាប់។ យេីងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ លោកក្នុងការការពារនូវសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត ។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន លោកឱ្យទទួលបាននូវជោគជ័យថ្មីៗ ថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕