តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ដោយលើកឡើងថា ការទទូចរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការងាកទៅរកការដាក់ទណ្ឌកម្មខុសច្បាប់ និងឯកតោភាគីគឺជាភស្តុតាងនៃ “អរិភាព និងពុតត្បុត” របស់ខ្លួនចំពោះទីក្រុងតេអេរ៉ង់ និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយប្រតិកម្មទៅនឹងការដាក់ទណ្ឌកម្មថ្មី ដែលដាក់ដោយក្រសួងរតនាគារសហរដ្ឋអាមេរិកលើក្រុមហ៊ុនអ៊ីរ៉ង់មួយចំនួន។ លោក Kanaani បានលើកឡើងថា ការផ្លាស់ប្តូររបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន...
ព្រុចសែល៖ កិច្ចប្រជុំកំពូលវិសាមញ្ញរបស់ក្រុមប្រឹក្សាអឺរ៉ុប បានកោះប្រជុំនៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីអ៊ុយក្រែន គោលនយោបាយសេដ្ឋកិច្ច និងការធ្វើចំណាកស្រុកបានបញ្ចប់កាលពីថ្ងៃសុក្រ ជាមួយនឹងភាពខុសគ្នា ដែលមិនអាចដោះស្រាយបានក្នុងចំណោមមេដឹកនាំជុំវិញបញ្ហាសំខាន់ៗ។ ទោះបីជាមានកិច្ចព្រមព្រៀងមួយចំនួន ស្តីពីការបន្តការគាំទ្ររបស់អឺរ៉ុប ចំពោះអ៊ុយក្រែនក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ីក៏ដោយ មតិបានបង្វែរអំពីគោលនយោបាយអន្តោប្រវេសន៍ និងលើចំណុចជាក់លាក់ទាក់ទងនឹងបេក្ខភាពអ៊ុយក្រែនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហកសេឡិនស្គី ទៅកាន់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ លោកបានអំពាវនាវឱ្យមានជំនួយផ្នែកសេដ្ឋកិច្ច និងយោធាបន្ថែមទៀតសម្រាប់ប្រទេសរបស់លោក។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលបានយល់ព្រមធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការ ដើម្បីគាំទ្រអ៊ុយក្រែន...
ប៉េរូត៖ រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសលីបង់ លោក Abbas Hajj Hassan បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសស៊ីរី នឹងមិនឈរនៅក្នុងផ្លូវនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលីបង់ ក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់អ្នកជិតខាងរបស់ខ្លួននោះទេ។ លោក Hajj Hassan បានឲ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ Alghad TV ថា រដ្ឋាភិបាលលីបង់ “ដឹងពីច្បាប់ Caesar និងលក្ខខណ្ឌរបស់វា...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ដែលដាក់លើប្រទេសស៊ីរីដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សង្គ្រោះគ្រោះរញ្ជួយដីគឺ “បំភាន់ និងមានបំណងផ្តល់ចំណាប់អារម្មណ៍ មនុស្សធម៌បោកប្រាស់” ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញនូវអ្វីដែលហៅថាការលើកលែងទណ្ឌកម្មរយៈពេល ៦ខែសម្រាប់ជំនួយមនុស្សធម៌ដែលជាប់ព្រំដែនស៊ីរីដោយថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី “នឹងមិនឈរនៅក្នុងផ្លូវ” នៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិតនោះទេ។ ក្រសួងស៊ីរីបានឆ្លើយតបក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក “កំណត់ការលើកលែងក្នុងគោលបំណងមនុស្សធម៌ ហើយការពិតនៅលើដីបានបង្ហាញពីភាពមិនពិត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិធានការបង្ខិតបង្ខំ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញបញ្ជាឲ្យមានការបាញ់ទំលាក់វត្ថុមិនស្គាល់តំរុយច្បាស់មួយដែលស្ថិតនៅរយៈកំពស់ខ្ពស់ពីលើរដ្ឋអាឡាស្កាកាលពីថ្ងៃសុក្រម្សិលមិញនេះ។ អ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បានបញ្ជាក់ដែរថាវត្ថុនេះមានទំហំប៉ុននឹងរថយន្តហើយជឿជាក់ថាជាវត្ថុដែលមានភាពគម្រាមកំហែងទៅដល់ការធ្វើដំណើររបស់ក្រុមអាកាសចរស៊ីវិល។ លោកបានបន្តថាទោះបីជាយ៉ាងណាក្តីវត្ថុនេះជាកម្មសិទ្ធរបស់អ្នកណាឬក្នុងគោលបំណងអ្វីគឺនៅមិនទាន់មានអ្នកណាបានដឹងនៅឡើយនោះទេហើយព្រឹត្តិការណ៍នេះបានកើតឡើងត្រឹមពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីអាមេរិកបានបាញ់ទំលាក់បាឡុងរបស់ចិននៅក្នុងដែនទឹករបស់អាមេរិក៕ ប្រែសម្រួល៖ស៊ុនលី
ខេត្តកោះកុង៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿង ចេញទៅអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដែលបានលិចទូកដឹកទំនិញមួយគ្រឿង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុច ពយកៀនទឹក ឃុំចម្លងគោ ស្រុកបទុមសាគរ ខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់ មានចំនួន០៣នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ កម្មករទូក០១នាក់ និងអ្នករួមដំណើរ០១នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ប៉ែន ហៀប អាយុ៤២ឆ្នាំ ជាម្ចាស់ទូក មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ២.ឈ្មោះ អ៊ុក អៀង អាយុ ២៣ ឆ្នាំ (កូនដៃទូក) ទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ៣.ជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ គ្រួសារមកទទួលយកទៅភ្លាមៗ។ តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកគឺបណ្តាលមកពី ទឹកហូរចូលទូកលឿន ហើយឧបករណ៏បូមទឹករបស់ទូកបូមអត់ទាន់ ទើបបណ្តាលឲ្យទឹកចូលទូកច្រើនលិចតែម្តង។ សុំបញ្ជាក់ថា សម្ភារៈលើទូករួមមាន គ្រឿងសំណង់ នឹងទំនិញប្រេីប្រាស់មួយចំនួនទៀត ។ បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ ចំណែកក្រុមការងារសង្គ្រោះGTVC របស់លោកឧកញ៉ា ក៏កំពុងបន្តនៅកន្លែងកើតហេតុ ដើម្បីជួយប្រមូលទំនិញឡើងវិញជូនជនរងគ្រោះផងដែរ៕
ភ្នំពេញ៖ មិនធម្មតាឡើយឧកញ៉ាល្បីឈ្មោះ នៅស្រុកខ្មែរនៅព្រឹកថ្ងៃសោរ៍ទី១១ ខែកុម្ភៈ បានអនុញ្ញាតឲ្យកីឡាករគុនខ្មែរដែលកំពុងល្បីខ្លាំង ផ្តាច់ គេ ក្នុងស្រុក ធឿន ធារ៉ា ឡើងជិះ Helicopter ដ៏ប្រណិតលំដាប់ថ្នាក់ដឹកនាំកំពូល ដើម្បីធ្វើដំណើរឆ្ពោះទៅចូលរួមមហាព្រឹត្តិការណ៍ ប្រដាល់ដ៏ធំអស្ចារ្យនៅខេត្តស្វាយរៀង។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលក្តោបក្តាប់ជំនួញពហុវិស័យ នៅស្រុកខ្មែរ ជាមួយ ធឿន ធារ៉ា និងពិធិករចំនួន២នាក់ បានធ្វើដំណើររួមគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ជាមួយនឹងកីឡាករប្រេស៊ីល Thiago (ធី អា ហ្គោ)។ អ្នកឧកញ៉ា លាង ម៉េង ក៏ជាប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «មូលហេតុដែលខ្ញុំអញ្ជើញធឿន ធារ៉ា និងពិធីករជិះ Helicopter ដ៏ប្រណិតរបស់ក្រុមហ៊ុន ជីប ម៉ុង គឺដើម្បីបង្ហាញពីស្មារតីគំាទ្រ និងលើកស្ទួយវិស័យគុនខ្មែរ ពិសេសលើកទឹកចិត្តដល់កីឡាករដែលប្រឹងប្រែង នាំយកកិត្តិយសជូនជាតិមាតុភូមិ»។ ធឿន ធារ៉ា ដែលជាកីឡាករគុនខ្មែរ កំពុងមានប្រជាប្រិយភាពខ្លាំងបានបង្ហាញអារម្មណ៍ រំភើបរីករាយជាខ្លាំងដែលបានទទួលយកបទពិសោធន៍ថ្មីអស្ចារ្យ ដែលខ្លួនមិនធ្លាប់ជួបពីមុនមក។ អ្នក លេង ផ្លែ កែង ធឿន ធារ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុងដែលបានចូលរួមលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការនាំយកមហាព្រឹត្តិការណ៍ធំៗជាហូរហែ។ ហ្វ៊េនៗដែលស្រលាញ់គាំទ្រ ចូលចិត្តប្រដាល់គុនខ្មែរកុំភ្លេចចូលរួមទស្សនា ការប្រកួតរបស់ធឿន ធារ៉ា និងកីឡាករគុនខ្មែរជាច្រើនទៀត នៅទីធ្លាផ្លូវថ្នល់ទល់មុខសាលាក្រុងស្វាយរៀងនៅយប់ថ្ងៃសោរ៍ ចាប់ពីម៉ោង៦ល្ងាចតទៅឬទស្សនាតាមកញ្ចក់ទូរទស្សន៍ថោន ឬបន្តផ្ទាល់តាមទំព័រហ្វ៊េសប៊ុកផេកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ។
ព្រះសីហនុ៖ លោកឧត្តមនាវីត្រី ជើង ឆាយ នាយកវិទ្យាស្ថានកងទ័ពជើងទឹក ព្រមទាំង លោកនាយករង យោធាចារ្យ និងបុគ្គលិកវិទ្យាស្ថានទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលតែងតែជួយឧបត្ថមជា សម្ភារៈការិយាល័យ និងថវិកា ដល់វិទ្យាស្ថាន រួមមាន៖ កុំព្យូទ័រ Desktop ម៉ាស៊ីន Printer ម៉ាស៊ីនបញ្ចាំងSlide រោងដាក់រថយន្តអង្គភាព និងថវិកាចំនួន ៣,០០០ដុល្លា សម្រាប់ប្រើប្រាស់ សាងសង់រោងបាយបន្ថែម រោងចិញ្ចឹមជ្រូក និងទិញលូសម្រាប់ធ្វើប្រព័ន្ធរំដោះទឹក តាមបណ្តាអគារស្នាក់នៅ នីមួយៗរបស់សិក្ខាកាម៕
គិតៗទៅសំណាង ហូរមិនចេះឈប់សម្រាប់ អ្នកទៅមើលមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២និងការប្រគំតន្ត្រីទេសចរណ៍ Cambodia Brew the Beat Tour Concert។ កាលពីសប្តារ៍មុន បងប្អូនអ្នកខេត្តព្រៃវែងចំនួន៤នាក់ ហេងអស់ស្ទះទៅមើលប្រដាល់ និងការប្រគំតន្ត្រីទេសចរណ៍ដៃទទេសោះ តែបែរជាពេលត្រឡប់ទៅផ្ទះវិញ ស្រាប់តែបានម៉ូតូថ្មីម្នាក់១គ្រឿងជិះឡើងសង្ហា! អតិថិជនសំណាងមកពីខេត្តព្រៃវែង ទាំងបួនរួមមាន៖ ១) បងស្រី អូន ដារាវត្តី បានឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ១គ្រឿង ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ២) បងស្រី ប្រុក សុថារី បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង ពីភេសជ្ជៈប៉ូវកម្លាំង WURKZ ៣) បងស្រី ឃុន ផល្លី បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ១គ្រឿងពី Cambodia Beer និង៤) បងស្រីសឿន នីវណ្ណៈ បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ១គ្រឿងពី Cambodia Beer។ អស្ចារ្យមែនសម្រាប់អតិថិជន របស់ភេសជ្ជៈប៉ូវកម្លាំង WURKZ, Cambodia Beer, និងភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល។រង្វាន់ម៉ូតូចែកជាបន្តបន្ទាប់ឥតមានល្ហែសម្រាប់អ្នកទៅទស្សនា មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ និងការប្រគំតន្ត្រី Cambodia Brew the Beat...
ភ្នំពេញ ៖ ថ្មីៗនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វែងរកការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ខណៈហ្វីលីពីន នាំចូលអង្ករចំនួន ៣.៨២លានតោន ពីបណ្ដាប្រទេសនានា។ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកស្រី គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ និងឧកញ៉ា ចាន់...