ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ យើងខ្ញុំពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវ ដែលនេះគឺជាការបាត់បង់នូវឧត្ដមភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក លោកជំទាវ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀតមរណភាពរបស់លោកជំទាវ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកជំទាវបានខិតខំបំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជំទាវ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការថ្លែងទៅកាន់ ជាមួយនឹងក្រុមអ្នកកាសែត ក្នុងស្រុកថាប្រទេស Moldova នឹងអាចដើរតាមអ៊ុយក្រែន ក្នុងការក្លាយខ្លួនទៅជាប្រទេសថ្មីមួយទៀត ដែលមានរបបប្រឆាំងទៅនឹងប្រទេសរុស្សី។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបន្តទៀតថា បច្ចុប្បន្នបណ្តាប្រទេសលោកខាងលិច បានព្យាយាមក្នុងការទាញយកប្រទេស Moldova ដែលជាអតីតប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហភាពសូវៀតនោះ ឲ្យទៅជាប្រទេសថ្មីមួយ ដែលដើរតាមជំហ៊ានរបស់អ៊ុយក្រែន ក្នុងការប្រឆាំងនឹងប្រទេសរុស្សី។ លោកក៏បានអះអាងទៀតដែរថា...
បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើងដោយ The Bloomberg Economics កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញថាសេដ្ឋកិច្ចរបស់អង់គ្លេស ក្រោយការចាកចេញពីអឺរ៉ុបឬ Brexit បានបន្តការខាតបង់ទឹកប្រាក់អស់ជាច្រើន ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅឡើយ។ របាយការណ៍ដែលត្រូវបានបង្ហាញជាផ្លូវការ បានឲ្យដឹងដែរថា សេដ្ឋកិច្ចរបស់អង់គ្លេសបច្ចុប្បន្ន មានចំនួនទាបជាង៤ភាគរយ ប្រសិនបើប្រទេសនៅបន្តរស់នៅ ជាមួយនឹងប្លុកអឺរ៉ុប ហើយគិតមកដល់ពេលនេះ អង់គ្លេសបានបាត់បង់ទឹកប្រាក់ យ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំតាំងតែពីឆ្នាំ២០២០។...
ភ្នំពេញ ៖ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានថ្លែងថា ខ្លួន នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីន ហើយសង្ឃឹមថា កម្ពុជា នឹងអាចសម្រេចគោលដៅគ្មានមីនក្នុងឆ្នាំ២០២៥។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២ ខែកុម្ភៈ...
ភ្នំពេញ៖ លោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់ កិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម (IFAD) បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីធនធានទឹកកម្ពុជា បានបង្កលក្ខណៈ និងផ្តល់ឱកាសដល់គណៈប្រតិភូ ដើម្បីធ្វើការកសាង នូវយុទ្ធសាស្រ្ត សម្រាប់កម្ពុជា ក្នុងវិស័យធនធានទឹក ។ ការថ្លែងអំណរគុណនេះធ្វើឡើង ក្នុងឱកាសលោកស្រី Jyotsna Puri ចូលជួបសម្តែងការគួសម ជាមួយលោក...
បរទេស៖ គណបក្សចលនាឆ្ពោះទៅមុខ នៅថ្ងៃព្រហស្បតិ៍នេះ បានចោទថា កងទ័ពអាកាសថៃ (RTAF) បានខ្ជះខ្ជាយប្រាក់ជាង ២០០ ០០០ បាត តាមរយៈការហោះហើរ យន្តហោះចម្បាំង F16 ចំនួនពីរគ្រឿង ក្នុងអំឡុងពេលពិធីបូជាសពឪពុក របស់អតីតមេទ័ពអាកាសកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣...
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទកាសែត ជាប្រចាំកាលពីថ្ងៃទី ១ ខែកុម្ភៈថា មុនពេលមានការពិគ្រោះពិភាក្សា យ៉ាងពេញលេញជាមួយប្រទេសជិតខាង ភាគីដែលពាក់ព័ន្ធផលប្រយោជន៍ ពាក់ព័ន្ធដទៃទៀត និងអង្គការអន្តរជាតិពាក់ព័ន្ធ ប្រទេសជប៉ុន មិនត្រូវបង្ហូរទឹកសំណល់នុយក្លេអ៊ែរ តាមតែទំនើបចិត្តរបស់ខ្លួននោះឡើយ។ យោងតាមការផ្សាយដំណឹងឱ្យដឹងថា ក្រុមការងារបច្ចេកទេស របស់អង្គការថាមពល បរមាណូអន្តរជាតិ (IAEA) បានទៅកាន់ប្រទេសជប៉ុនម្តងទៀត...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកមានបំណងក្នុងការចូលរួម ជួយសម្របសម្រួលនិងដោះស្រាយ បញ្ហាជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី ប្រសិនបើប្រធានាធិបតីអាមេរិក លោក Joe Biden មិនមានការជំទាស់ណាទេនោះ។ លោក Netanyahu បានថ្លែងប្រាប់ ទៅកាន់បណ្តាញសារព័ត៌មាន CNN ថា៖ប្រសិនបើភាគីពាក់ព័ន្ធនឹងស្នើសុំខ្ញុំ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នាពេលឆាប់ៗខាងមុខនេះ ក្រុមនិស្សិតមកពីប្រទេសម៉ាល់ឌីវ នឹងមកសិក្សានៅកម្ពុជា ដើម្បីចាប់យកជំនាញផ្សេង ។ សម្តេចតេជោបន្តថា ក្នុងពេលនិស្សិតម៉ាល់ឌីវ មកសិក្សានៅកម្ពុជានោះ និស្សិតកម្ពុជាក៏ទៅសិក្សានៅម៉ាល់ឌីវដែរ។ សម្តេចឲ្យដឹងទៀតថា ចំពោះគម្រោងនៃការមកសិក្សា របស់និស្សិតម៉ាល់ឌីវនេះ គឺក្រុមមន្រ្តីកម្ពុជាបានត្រៀមលក្ខណៈ ស្វាគមន៍រួចរាល់ហើយ រងចាំតែពួកគេមកប៉ុណ្ណោះ។ សម្តេចថា...