ព័ត៌មានជាតិ

បង្ក្រាបសៃង្វៀន ជល់មាន់មួយកន្លែង នៅស្រុកបាកាន

ពោធិសាត់៖ សៃង្វៀនជល់មាន់លួចលាក់មួយកន្លែង និង មនុស្សម្នាក់ ព្រមទំាងម៉ូតូចំនួន ៧ គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងជង នៃអធិការដ្ឋាននគរបាលស្រុកបាកានចុះឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង ១៥ និង ៣០ នាទីថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៣ ស្ថិតនៅចំនុចដីឡូគ្មានមនុស្សរស់នៅមួយកន្លែង ក្នុងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការចុះឆ្មក់បង្ក្រាបទីតាំងសៃង្វៀនជល់មាន់ លួចលាក់មួយកន្លែងនោះ សមត្ថកិច្ចរឹបអូសបានម៉ូតូចំនួន ៧ គ្រឿង និង មនុស្សចំនួន ១ នាក់ផងដែរ។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា ចំពោះមនុស្សម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺបានធ្វើកំណត់ហេតុ និង ធ្វើកិច្ចសន្យាអប់ ចំណែកវត្ថុតាងម៉ូតូ និង មាន់ជល់មួយក្បាល សមត្ថកិច្ចបានរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលជាបណ្តោះអាសន្ន៕

To Top