ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមករា កិច្ចប្រជុំលើកទី១ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី១៤ ខេត្តJiangsu បានបើកធ្វើនៅទីក្រុងNanjing កិច្ចប្រជុំបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៃសភាពតំណាងប្រជាជនទូទាំងប្រទេស នីតិកាលទី១៤ ខេត្តJiangsu លោកXi Jinpingបេក្ខភាពតំណាង ដែលត្រូវបានលើកឈ្មោះ ដោយគណៈកម្មាធិការមជ្ឈិមចិន បានឈរឈ្មោះនៅខេត្តJiangsu បានជាប់ឆ្នោតជាឯកច្ឆ័ន្ទ ជាតំណាងរាស្ត្រនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤។ តំណាងបានលើកឡើងថា លោកXi...
បុណ្យចូលឆ្នាំចិន នឹងចូលមកដល់នៅថ្ងៃទី ២២ ខែមករានេះ ដែលថ្ងៃទី ២១ ជាថ្ងៃដាច់ឆ្នាំ ។ អ្វីដែលខុសប្លែកពីបីឆ្នាំកន្លងទៅនៅប្រទេសចិន គឺនៅចុងឆ្នាំ ២០២២ ក្រោយពីបានទទួលសមិទ្ធផលជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ-១៩ ប្រទេសចិនបានសម្រេចលុបចោលវិធានការតឹងរ៉ឹង ចំពោះការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដោយកែសម្រួលកម្រិតឆ្លង នៃជំងឺកូវីដ-១៩ ពី«ថ្នាក់Aគ្រប់គ្រងតាមថ្នាក់B» មក«ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B» ពោលគឺមិនចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺឆ្លងដែលបង្កគ្រោះថ្នាក់ធ្ងរធ្ងន់ ដល់អាយុជីវិត របស់ប្រជាជនទៀតឡើយ ។ ក្នុងអំឡុងពេលបីឆ្នាំកន្លងទៅ រាល់ពេលជិតដល់ថ្ងៃបុណ្យទានធំៗ រដ្ឋាភិបាលចិន នឹងអំពាវនាវឱ្យប្រជាពលរដ្ឋ កុំធ្វើដំណើរឆ្លងខេត្ត-ក្រុង បើគ្មានភាពចាំបាច់ ជាពិសេសគឺនៅថ្ងៃបុណ្យចូលឆ្នាំចិន ដែលកាលពីមុនពេលផ្ទុះវិបត្តិកូវីដ គេនឹងឃើញមានប្រជាពលរដ្ឋ ធ្វើដំណើរវិលត្រឡប់ទៅចូលឆ្នាំនៅផ្ទះយ៉ាងសន្ធឹកសន្ធាប់ តែក្រោយផ្ទុះជំងឺកូវីដ ការ «ចូលឆ្នាំនៅកន្លែងកំពុងស្នាក់នៅ» បានក្លាយជាវិធីឆ្លងឆ្នាំថ្មីរបស់ប្រជាជនចិន ទូទាំងប្រទេស ។ អាស្រ័យហេតុនេះ មិនថាវិស័យទេសចរណ៍ ឬការប្រើប្រាស់ក្នុងថ្ងៃបុណ្យនោះទេ សុទ្ធតែធ្លាក់ចុះយ៉ាងគំហុក ។ ដោយឡែកក្នុងឆ្នាំនេះ ក្រោយពីការបន្ធូរបន្ថយវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងបើកប្រទេសឡើងវិញ ពលរដ្ឋចិនបានចេញទៅធ្វើទេសចរណ៍ នៅក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីខកខាន អស់រយៈពេលបីឆ្នាំ ។ ឯវិស័យដឹកអ្នកដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិនវិញ ក៏បានរស់ឡើងវិញផងដែរ ដោយគិតត្រឹមថ្ងៃទី ២០ ខែមករានេះ ចំនួនអ្នកដំណើរដែលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីទៅចូលឆ្នាំនៅផ្ទះ ឬចេញទៅដើរកម្សាន្ត បានកើនឡើងជិត ៦០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២២ ហើយតួលេខនេះ នឹងបន្តកើនឡើងថែមទៀត ។ គេសង្កេតឃើញថា នៅគ្រប់ស្ថានីយ ចេញដំណើរនៅទូទាំងប្រទេស អ្នកដំណើរគ្រប់រូបមានទឹកមុខញញឹមពព្រាយ ដោយសារបានវិលត្រឡប់ ទៅជួបជុំគ្រួសារក្នុងថ្ងៃចូលឆ្នាំ ។ ឯគ្រប់ទីតំបន់នានា ក៏ប្រកបដោយបរិយាកាសថ្ងៃបុណ្យ ដ៏សប្បាយរីករាយដោយសារតែជីវភាពរស់នៅបានវិលត្រឡប់ ទៅរកសភាពដូចមុនពេលផ្ទុះវិបត្តិកូវីដវិញ ។ ជាការពិតណាស់ ការដែលប្រជាជនអាចធ្វើដំណើរ ទៅមកដោយមិនបាច់ព្រួយបារម្ភ ពីជំងឺឆ្លង អាចជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ អាចដើរកម្សាន្ត នៅគ្រប់ទីកន្លែងមិនថាក្នុងឬក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំ វាជាការសបញ្ជាក់ថា វិស័យទេសចរណ៍ និងទីផ្សារ ប្រើប្រាស់ក្នុងថ្ងៃបុណ្យទានបានរស់ឡើងវិញហើយ ។ ឯវិស័យទាំងពីរនេះ ជាកត្តាដ៏សំខាន់ ដែលបានរួមចំណែក ដល់កំណើនសេដ្ឋកិច្ចចិន ។ បើធៀបនឹងមុនវិបត្តិកូវីដ ក្នុងរយៈពេលបីឆ្នាំកន្លងនេះ ពិតមែនតែសេដ្ឋកិច្ចចិន នៅតែរក្សាកំណើនវិជ្ជមានក្តី ក៏ប៉ុន្តែផលប៉ះពាល់ពីជំងឺឆ្លងក៏មិនតិចដែរ ។ អាស្រ័យហេតុនេះ តម្រូវឱ្យរដ្ឋាភិបាល សិក្សាតាមបែបវិទ្យាសាស្ត្រ ចំពោះសភាពការណ៍ជាតិរបស់ខ្លួនពោលគឺក្រៅពីប្រកាន់ខ្ជាប់នូវការតម្កល់ទុក ប្រជាជនជាស្នូល តម្កល់ទុកអាយុជីវិតជាចម្បង ក្នុងបរិបទមានជំងឺរាតត្បាត ក៏ត្រូវកែសម្រួលវិធានការជាបន្តបន្ទាប់ ដើម្បីឱ្យស្របតាមការវិវឌ្ឍជាក់ស្តែងនៃស្ថានការណ៍ជំងឺឆ្លង ។ ការសម្រេចចិត្ត បើកប្រទេសឡើងវិញ របស់ប្រទេសចិន មិនត្រឹមតែបាន ធ្វើឱ្យបរិយាកាសអ៊ូអរ សប្បាយរីករាយ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន វិលត្រឡប់មកវិញនោះទេ ប៉ុន្តែក៏បានក្លាយជាសញ្ញាដ៏វិជ្ជមាន សម្រាប់ការស្តារសេដ្ឋកិច្ចជាតិនិងពាណិជ្ជកម្មជាមួយបរទេសផងដែរ ។ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ជាច្រើន លើកច្រើនសាថា សេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ នឹងមានកំណើនគួរឱ្យកត់សម្គាល់ ដែលនឹងនាំមកនូវកាលានុវត្តភាពថ្មី សម្រេចការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ ចំណែកបណ្តាប្រទេសនានា ដែលសាទរចំពោះប្រទេសចិនដែលបានបើកប្រទេសឡើងវិញ ក្រៅពីការរំពឹងទុកចំពោះកំណើនទេសចរចិន ដែលនឹងជំរុញឱ្យវិស័យទេសចរណ៍អន្តរជាតិ នៃប្រទេសខ្លួនរស់ឡើងវិញ ក៏រំពឹងទុកពីការពង្រឹងនិងពង្រីកវិស័យពាណិជ្ជកម្មអន្តរជាតិ ជាមួយប្រទេសចិនផងដែរ ។ ដូចជាការរំពឹងអ៊ីចឹង ក្នុងឱកាសវិស្សមកាលចូលឆ្នាំចិននេះ ពលរដ្ឋចិនជាច្រើន បានចេញទៅធ្វើទេសចរណ៍ នៅបរទេស ទីផ្សារប្រើប្រាស់ ក្នុងថ្ងៃបុណ្យទានបានកើនឡើងយ៉ាងខ្លាំង ចំនួនអ្នកដំណើរ ទៅមកឆ្លងខេត្ត-ក្រុង ទៅទូទាំងប្រទេសចិន ក៏បានកើនឡើងយ៉ាងខ្លាំង ។ល។ ទាំងនេះបានបញ្ជាក់ថា វិធានការបន្ធូរបន្ថយការបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់ចិន គឺបានអនុវត្តជាក់ស្តែង ដែលមិនមែនធ្វើឱ្យតែល្អមើលនោះទេ ហើយការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំថ្មី ក៏មានការចាប់ផ្តើម ដ៏ល្អប្រសើរមួយផងដែរ ។ កាលពីថ្ងៃទី ១៨ ខែមករាកន្លងទៅនេះ ពេលជួបសំណេះសំណាល...
ភ្នំពេញ៖ លោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចប់អាណត្តិការទូត នៅកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា រយៈពេល ៤ឆ្នាំ ដែលបានបំពេញបេសកកម្មការទូត នៅកម្ពុជា លោកមើលឃើញអំពីការរីកចម្រើន ជាលំដាប់របស់កម្ពុជា ជាពិសេសលើសុខសន្ដិភាពស្ថិរភាព និងការរីកចម្រើនយ៉ាងលឿន ។...
បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Junior បានច្រានចោលនូវលទ្ធភាព នៃការបើកឡើងវិញនូវអតីតមូលដ្ឋានទ័ពជើងទឹកអាមេរិក Subic Bay និងមូលដ្ឋានទ័ពអាកាស Clark នៅក្នុងប្រទេសហ្វីលីពីន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos...
បរទេស៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធ របស់កោះនេះបានចុះបញ្ជីយន្តហោះចំនួន ៣១ គ្រឿង និងកប៉ាល់ចំនួន ៤គ្រឿង របស់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលចូលមកជិតកោះនេះក្នុងអំឡុងពេលថ្ងៃ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅលើ Twitter ថា...
ភ្នំពេញ៖ កម្ពុជា-ថៃ បានឯកភាពគ្នាធ្វើការ ផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត និងមិនចាំបាច់ធ្វើបត្យាប័ននោះទេ ។ ការឯកភាពគ្នាបែបនេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ មករានេះ ។ យោងតាមហ្វេសប៊ុកផ្លូវការ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថៃថ្មី ប្រចាំកម្ពុជា បានឯកភាពគ្នាជំរុញឲ្យគណៈកម្មការព្រំដែនរួម ដើម្បីរៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី ។ ការឯកភាពគ្នានេះធ្វើឡើង ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើការសិក្សាយ៉ាងហ្មត់ចត់បំផុត ចំពោះការអនុវត្តទោសសហគមន៍ ដើម្បីដោះស្រាយ និងកាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ។ ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នាថ្ងៃទី២០...
ភ្នំពេញ ៖ ថ្មីៗនេះ ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តពេញលេញ ចំពោះសមាជិក សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បន្ទាប់ពីក្រមនេះត្រូវបានប្រកាស ដាក់ឱ្យអនុវត្តបណ្តោះអាសន្ន កាលពីខែមីនា ឆ្នាំ២០២២។ ថ្លែងនៅក្នុងអង្គសិក្ខាសាលាតម្រង់ទិស និងការពង្រឹងការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ លោក Raymond Sia...
ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានចែករំលែកយោបល់គ្នា ក្នុងការជំរុញការចាប់ផ្ដើមឡើងវិញ នូវជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ឱ្យបានឆាប់ ដើម្បីជំរុញវិស័យទេសចរណ៍ ។ ការចែករំលែកយោបល់ពីការ បើកដំណើរការជើងហោះហើរត្រង់ឡើងវិញនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា...