ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី គំរាមថានឹងកម្ទេចយន្តហោះ របស់អ៊ុយក្រែន ក្រោយប្រទេសសម្ព័ន្ធមិត្ត សន្យាផ្តល់យន្តហោះចម្បាំង

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ថា រុស្ស៊ី បានគំរាមកម្ទេចយន្តហោះចម្បាំងណា ដែលផ្តល់ឲ្យអ៊ុយក្រែន ដោយសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីប្រទេសទាំង២ បានសន្យាថានឹងផ្តល់យន្តហោះ ។

គេបានដឹងថា ប្រទេសស្លូវ៉ាគី បានក្លាយជាប្រទេសទី២របស់អង្គការ NATO ដែលបានសន្យាផ្តល់យន្តហោះធុន MiG-29 ដល់ក្រុងគៀវ ដែលប្រកាសមួយថ្ងៃ បន្ទាប់ពីប្រទេសប៉ូឡូញ បានប្រកាសថានឹងផ្តល់ឲ្យអ៊ុយក្រែន ។

កងនាវារបស់ប្រទេសស្លូវ៉ាគី ត្រូវបានបញ្ឈប់កាលពីឆ្នាំមុន ហើយវាលែងប្រើយន្តហោះទៀតហើយ ។

អ៊ុយក្រែនបានស្នើសុំប្រទេសលោកខាងលិច សម្រាប់យន្តហោះទំនើបៗ ប៉ុន្តែដោយសារតែរយៈពេលហ្វឹកហាត់យូរ ទាំងនេះត្រូវបានគេមើលឃើញថា គ្រាន់តែជាជម្រើសរយៈពេលវែងប៉ុណ្ណោះ ។

អ៊ុយក្រែន បានមើលឃើញថា យន្តហោះបន្ថែមមានសារៈសំខាន់សម្រាប់ការការពាររបស់ខ្លួន និងការវាយប្រហារតបតដែលអាចធ្វើទៅបាន ក្នុងរយៈពេល១ឆ្នាំសម្រាប់ការឈ្លានពានរបស់រុស្ស៊ី ។

ប្រទេសសមាជិករបស់អង្គការ NATO ផ្សេងទៀតកំពុងពិចារណា បញ្ជូនយន្តហោះដូចជា MiG-29 ដែលជាគំរូដែលមានតាំងពីសម័យសហភាពសូវៀត ដែលអាកាសយានិកអ៊ុយក្រែន ត្រូវបានបណ្តុះបណ្តាលឱ្យហោះហើរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top