ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបការងារ យុវជនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ លោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងគណៈប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។ លោកឧត្តមសេនីយ៍ឯក ក៏បានរំលឹកអំពីការរួមចំណែក របស់ប្រទេសជប៉ុន នៅក្នុងការរួមចំណែក ស្វែងរកសន្តិភាពនៅកម្ពុជា ដែលជួយឲ្យកម្ពុជា បង្កើតបានរាជរដ្ឋាភិបាលស្របច្បាប់ នៅឆ្នាំ១៩៩៣ ហើយមកដល់បច្ចុប្បន្ន ជប៉ុននៅតែបន្តជួយអភិវឌ្ឍន៍កម្ពុជា ក្នុងនោះកត្តាដែលសំខាន់ គឺការជួយកសាងធនធានមនុស្ស និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនាពេលកន្លងមក។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានថ្លែងអំណរគុណ ដល់លោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) និងជូនពរអោយទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា ទទួលបានលទ្ធផលល្អផងដែរ។ ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide)បានសំដែង ការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សុខសន្តិភាព និងការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើន។ ជាមួយលោកនាយឧត្តមសេនីយ៍ បានធ្វើការកត់សម្គាល់លើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការវិវត្តន៍ឥតឈប់ឈរ ក្នុងនោះវិស័យការពារជាតិ ក៏កំពុងត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាល។ លោកនាយឧត្ដមសេនីយ៍ យូស៊ីហ៊ីដិ(Yoshida Yoshihide) បានសម្ដែងសេចក្តីរីករាយ និងអំណរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយតាមរយៈជោគជ័យនេះជប៉ុន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងក្លាថែមទៀត៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យលោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
ភ្នំពេញ៖ លោក ឡាវ វ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត និងលោក LIU REN ប្រធានសមាគមសភាពាណិជ្ជកម្ម ខេត្តអានហ៊ួយនៅកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅភោជនីយដ្ឋាន...
ប៉េកាំង៖ អត្ថបទរបស់ Wall Street Journal បានចុះផ្សាយថា ខណៈពេលដែលការបង្កើនល្បឿន របស់ប្រទេសចិន គឺជាដំណឹងល្អសម្រាប់កំណើនពិភពលោក ដ៏ផុយស្រួយនោះ ឥទ្ធិពលផ្ទាល់នៃការរស់ឡើងវិញ របស់វាលើពិភពលោក ទំនងជានឹងមិនសូវច្បាស់ទេ បើប្រៀបធៀបនឹងអតីតកាល ដែលមានចំណងជើងគួរឱ្យចាប់អារម្មណ៍ថា “កុំពឹងចិន ដើម្បីសង្គ្រោះសេដ្ឋកិច្ចពិភពលោក”។ វាជាការពិតដែលថា បន្ទាប់ពីការបង្កើនប្រសិទ្ធភាព នៃការឆ្លើយតបប្រឆាំងនឹងជំងឺកូវីដ-១៩ ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មិត្តដែកថែបចិន បានប្រកាសគាំទ្រដល់គម្រោងស្តារឡើងវិញ នូវផ្លូវដែកល្បឿលឿននៅកម្ពុជា ដោយភាគីចិនផ្ដល់ថវិកា៣០០លានយ័ន (ជិត៤៤លានដុល្លារ) ដើម្បីយកមកសិក្សា ឬដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ។ ការផ្តល់ថវិកានេះ បានធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅចិននាថ្ងៃ៩ កុម្ភៈ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចចិត្តអនុញ្ញាត ឲ្យក្រុមកីឡាករ-កីឡាការិនីដែលរងរបួស ពីការប្រកួតទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនគិតថវិកាអ្វីឡើយ ។ ការសម្រេចចិត្តរបស់សម្តេចតេជោនេះ បានធ្វើឡើងនៅព្រឹកថ្ងៃ១៥ កុម្ភៈ ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី យក់ សម្បត្តិ...
បរទេស៖ ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន Politico ថា សហរដ្ឋអាមេរិក នឹងមិនផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Tactical Missile System (ATACMS) ជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែននោះទេ ដោយសារតែមានការព្រួយបារម្ភថា វានឹងមិនគ្រប់គ្រាន់ សម្រាប់អាមេរិកខ្លួនឯង។ ទីក្រុងគៀវនៅតែបន្តទាមទារមីស៊ឡរយៈចម្ងាយឆ្ងាយ និងអាវុធធុនធ្ងន់ផ្សេងទៀត បើទោះបីជាជំនួយយោធាចំនួន ៣០ ពាន់លានដុល្លារ ដែលត្រូវបានអនុញ្ញាតដោយ សេតវិមានរួចហើយក៏ដោយ។...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក មិនគួរធ្វើការចោទប្រកាន់ ទាក់ទងនឹងការអះអាងថា បាឡុងចារកម្ម ដែលទើបតែបានបាញ់ទម្លាក់ លើអាមេរិកខាងជើងនោះទេ ហើយវាជាការប្រសើរជាង ក្នុងការ “ស្វែងរក” បញ្ហានេះដោយខ្លួនឯង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ្នកស្រុកត្រូវបានបង្ខំ ឱ្យហែលទៅកាន់ទីសុវត្ថិភាព ពីផ្ទះលិចទឹកក្នុងប្រទេសណូវែលសេឡង់ បន្ទាប់ពីព្យុះស៊ីក្លូន Gabrielle បានបោកបក់ភាគខាងជើង នៃប្រទេសនេះ។រដ្ឋាភិបាលបានប្រកាស ដាក់ប្រទេសក្នុងភាពអាសន្ន នៅថ្ងៃអង្គារនេះដោយសារតែការបំផ្លិចបំផ្លាញ របស់ព្យុះនេះ ដែលនេះជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ ដែលព្យុះនេះបានធ្វើបោកបក់ ។ នាយករដ្ឋមន្ត្រី Chris...