ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំង ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាល ជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ ១,២០០ នាក់។ គួរបញ្ជាក់ថា អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១អគារ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានពង្រីកបញ្ជីហាមឃាត់ ការចូលរបស់ពលរដ្ឋ និងមន្ត្រីរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្ម ទីប្រាំបួនរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីឆ្លើយតបទៅនឹងសកម្មភាព អរិភាពរបស់សហភាពអឺរ៉ុប រុស្ស៊ីបានពង្រីកបញ្ជីអ្នកតំណាង មកពីស្ថាប័នអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលត្រូវបានហាមឃាត់ មិនឱ្យចូលទឹកដីរុស្ស៊ី” ។ យោងតាមសេចក្តីថ្លែងការណ៍ មន្ត្រីមកពីស្ថាប័នអនុវត្តច្បាប់របស់សហភាពអឺរ៉ុប ដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយយោធាដល់កងកម្លាំង...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ គឺអាចឈានដល់ប្រសិនបើសហរដ្ឋអាមេរិក ឈប់កំណត់លក្ខខណ្ឌថ្មី និងធ្វើសកម្មភាពជាក់ស្តែង។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីតួកគីលោក Mevlut Cavusoglu បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅរដ្ឋធានីអង់ការ៉ា របស់ប្រទេសតួកគី។ រដ្ឋមន្ត្រីអ៊ីរ៉ង់បានឲ្យដឹងថា...
ខេត្តព្រះសីហនុ៖ ដើម្បីបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍ ទៅលេងកោះឬកម្សាន្តតាមផ្លូវសមុទ្រមានសុវត្ថិភាព និងរហស័ទាន់ចិត្ត ក្រុមហ៊ុន ជី ធី វី សុី (GTVC SPEEDBOAT CAMBODIA)ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបានរៀបចំពីការផ្តល់សេវានេះជូនអតិថិជន ប្រកបដោយទំនុកចិត្តនិងងាយស្រួល រួមមាន៖ -អូបរ័ជួលឯកជនទៅតាមបណ្តាកោះ នៅក្នុងខេត្តព្រះសីហនុ -គោលដៅសំបុត្រអូបរ័ទៅមក ម៉ាហ្វីយ៉ារីស៊ត(ឆ្នេរឋានសួគ៍) – ឆ្នេរសុខសាន្ត –...
ភ្នំពេញ៖គិតៗទៅហួសចិត្តតែម្តងកីឡាករប្រដាល់គុនខ្មែរ តែទួតបានចូលរួមប្រកួតប្រដាល់ នៅខេត្តសៀមរាប ដោយលទ្ធផលស្មើគ្មាក៏ប៉ុន្តែកីឡាកររូបនេះ បែរជាឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី១គ្រឿង តម្លៃជាង៣ពាន់ដុល្លារ ត្រឡប់ទៅផ្ទះបង្កជាការភ្ញាក់ផ្អើលដល់ទស្សនិកជន ចូលរួមកម្មវិធីទាំងយប់តែម្តង។ ក្រោយពីប្រកួតបានលទ្ធផលស្មើគ្នា បងប្រុសរបស់កីឡាករ តែទួតបានបបួលគាត់និងមិត្តភក្តិ៧នាក់ទៀត ផឹកCambodia Beer ចំនួន៣០កំប៉ុងជុំគ្នាលេងៗសិន មុនត្រឡប់ផ្ទះវិញក៏ស្រាប់តែកីឡាករ តែទួតចាប់ប៉ះកំប៉ុងមានរង្វាន់ម៉ូតូ Honda Click ភ្លាមតែម្តងទៀត។ពិតជាដៃមានសំណាងមែន! ពេលឡើងសង្វៀនទទួលរង្វាន់កីឡាករ តែទួតបានសម្តែងអារម្មណ៍ សប្បាយរីករាយជាខ្លាំងដែលបានឈ្នះម៉ូតូ យ៉ាងស្រស់ស្អាតពី Cambodia Beer។គាត់ប្រាប់ពិធីករថា៖...
បរទេស៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន លោក Qin Gang បានបញ្ចប់ដំណើរទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន ដោយអំពាវនាវឱ្យប្រទេសអ៊ីស្រាអែល ជៀសវាងការបង្កហេតុបន្ថែមទៀត ដែលអាចបង្កើនភាពតានតឹង ជាមួយប៉ាឡេស្ទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Qin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប...
បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះ របស់សហរដ្ឋអាមេរិក លោក Mark Milley ដែលជាមន្ត្រីជាន់ខ្ពស់បំផុត នៅក្នុងកងកម្លាំងប្រដាប់អាវុធអាមេរិក បានជួបជាមួយទាហានអ៊ុយក្រែន ដែលកំពុងទទួលការហ្វឹកហ្វឺន ដោយមន្ទីរបញ្ចកោណ នៅឯមូលដ្ឋានមួយ ក្នុងប្រទេសអាល្លឺម៉ង់ ដែលថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំកងទ័ពបរទេស សម្រាប់ការប្រយុទ្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ យោងតាមសេចក្តីណែនាំក្រើនរំលឹករបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ មករា លោក ម៉ម ប៊ុនហេង...
ភ្នំពេញ៖ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង កាលពីចុងសប្តាហ៍កន្លងមកនេះ បានផ្តល់កិត្តិយសអញ្ជើញទៅប្រគល់ផ្ទាល់ ដល់អតិថិជនរបស់ Cambodia Beer ចំនួន ២៩ រូបមកពី ១១ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ កម្មវិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើង នៅក្នុងកម្មវិធីប្រដាល់ Masfight Cambodia...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ីនៅទីក្រុង Dnipro របស់អ៊ុយក្រែនបានកើនឡើង ដល់៤០នាក់ហើយ កាលពីថ្ងៃចន្ទ ដោយរាប់សិបនាក់ទៀតបានបាត់ខ្លួន ដែលធ្វើឱ្យវាក្លាយជា ឧប្បត្តិហេតុជនស៊ីវិលស្លាប់ច្រើនបំផុត នៃយុទ្ធនាការបាញ់មីស៊ីលរយៈពេល៣ខែ របស់ក្រុងម៉ូស្គូនៅឯទីក្រុងនានា ឆ្ងាយពីសមរភូមិមុខ ។ អ៊ុយក្រែន...