អត្ថបទ

ហេងអស់ស្ទះ អ្នកព្រៃវែង! ត្រូវម៉ូតូម្តង៤គ្រឿង ដោយអត់ដឹងខ្លួន 

គិតៗទៅសំណាង ហូរមិនចេះឈប់សម្រាប់ អ្នកទៅមើលមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២និងការប្រគំតន្ត្រីទេសចរណ៍ Cambodia Brew the Beat Tour Concert។ កាលពីសប្តារ៍មុន បងប្អូនអ្នកខេត្តព្រៃវែងចំនួន៤នាក់ ហេងអស់ស្ទះទៅមើលប្រដាល់ និងការប្រគំតន្ត្រីទេសចរណ៍ដៃទទេសោះ តែបែរជាពេលត្រឡប់ទៅផ្ទះវិញ ស្រាប់តែបានម៉ូតូថ្មីម្នាក់១គ្រឿងជិះឡើងសង្ហា!

អតិថិជនសំណាងមកពីខេត្តព្រៃវែង ទាំងបួនរួមមាន៖ ១) បងស្រី អូន ដារាវត្តី បានឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ១គ្រឿង ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ២) បងស្រី ប្រុក សុថារី បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង ពីភេសជ្ជៈប៉ូវកម្លាំង WURKZ ៣) បងស្រី ឃុន ផល្លី បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ១គ្រឿងពី Cambodia Beer និង៤) បងស្រីសឿន នីវណ្ណៈ បានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ១គ្រឿងពី Cambodia Beer។

អស្ចារ្យមែនសម្រាប់អតិថិជន របស់ភេសជ្ជៈប៉ូវកម្លាំង WURKZ, Cambodia Beer, និងភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល។រង្វាន់ម៉ូតូចែកជាបន្តបន្ទាប់ឥតមានល្ហែសម្រាប់អ្នកទៅទស្សនា មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស រដូវកាលទី២ និងការប្រគំតន្ត្រី Cambodia Brew the Beat Tour Concert ខណៈទិសដៅបន្ទាប់គឺនឹងឆ្ពោះទៅកាន់ខេត្តស្វាយរៀងនៅថ្ងៃទី ១១ និង១២ ខែកុម្ភៈ ខាងមុខនេះ។

កុំភ្លេចទៅទស្សនាមហាព្រឹត្តិការណ៍ ដ៏គគ្រឹកគគ្រេងទាំងពីរនេះឲ្យបានច្រើនកុះករដើម្បីទទួលបានភាពសប្បាយរីករាយ និងឱកាសឈ្នះរង្វាន់ម៉ូតូ និងប្រាក់លានជាច្រើនសន្ធឹកសន្ធាប់។

សម្រាប់អ្នកមិនបានទៅទស្សនាផ្ទាល់ អាចមើលការ Live ផ្ទាល់តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់៖ *WURKZ សម្រាប់ការផ្សាយWURKZ ប្រដាល់គុនខ្មែរ៖ https://www.facebook.com/WurkzCambodia

*Cambodia Beer សម្រាប់ការផ្សាយ ការប្រគំតន្ត្រី Cambodia Brew the Beat Tour Concert៖https://www.facebook.com/cambodiabeer

*TOWN FULL HDTV៖ https://www.facebook.com/towntvcambodia

To Top