តែប៉ុណ្ណេះមានលុយធ្វើផ្ទះថ្មីឲ្យស្អាតហើយ បងប្រុសម្នាក់រស់នៅខេត្តតាកែវ មានប្រេងសំណាងជាងគេ ពិសាស្រាបៀរ កម្ពុជាចំកំប៉ុងឈ្នះលុយធំ២ម៉ឺនដុល្លារ ជួយកែប្រែវាសនាអាចមានលុយធ្វើផ្ទះថ្មី រស់សុខស្រួលហ្នឹងគេហើយ។ បងប្រុសសំណាងជាងគេនេះមានឈ្មោះ អ៊ុំ អ៊ុន រស់នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានរបរជាកសិករ បានក្លាយជាអ្នកសំណាងជាងគេទី៦ហើយ ដែលឈ្នះលុយ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ ហេតុការណ៍មហាសំណាងនេះ បានកើតឡើងនៅយប់មួយកាលពីសប្តាហ៍មុន នៅពេលបងប្រុសមកពីធ្វើស្រែចំការ ហត់អស់កម្លាំងចង់ផឹកស្រាបៀរបន្ធូរអារម្មណ៍ ស្រាប់តែជួបលាភធំ។...
បរទេស៖ ប្រធានកិច្ចការងារស្ថានីយអវកាសរបស់ចិន នៅវិទ្យាស្ថានជាតិសម្រាប់បច្ចេកវិទ្យាអវកាស CAST របស់ប្រទេសចិនលោក Wang Xiang បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ប្រទេសចិនកំពុងស្វែងរកឱកាស ក្នុងការពង្រីកខ្លួនបន្ថែមទៀត នៅលើស្ថានីយអវកាស Tiangong space station របស់ខ្លួន។ មន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះ ដែលបានថ្លែងទៅកាន់បណ្តាញសារព័ត៌មាន នៅបន្ទាប់ពីចិនទើបតែបានទទួលជោគជ័យ ក្នុងការវិលត្រឡប់អវកាសយានិក នៅក្នុងបេសកកម្ម Shenzhou-14 កាលពីចុងសប្តាហ៍កន្លងមក។...
ភ្នំពេញ៖ លោក ឈើតកៀត អាត់ថាកន ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា បានលើកឡើងថា ភាគីថៃចង់ឃើញកម្ពុជា ជាចំណុចកណ្តាល ក្នុងការដឹកជញ្ជូនទេសចរក្នុងតំបន់ លើប្រធានបទ ព្រះរាជាណាចក្រ ជាគោលដៅតែមួយ នៃវិស័យទេសចរណ៍ ដោយអនុវត្តតាមផែនការឆ្នាំ២០២៣-២០២៥ ខាងមុខ ផ្តោតសំខាន់លើការដឹកជញ្ជូន តាមផ្លូវសមុទ្រ ប្រកបដោយនិរន្តរភាព។ ការលើកឡើង របស់លោកទូតថៃ បែបនេះ...
បរទេស៖ ប្រធានកិច្ចការងារគោលនយោបាយរ បស់ប្លុកអឺរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃមួយថា អឺរ៉ុបត្រូវតែចាប់ផ្តើមទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាពរបស់ខ្លួន ខណៈដែលលោកក៏បានប្រកាសដែរ កញ្ចប់ថវិកាសម្រាប់ចំណាយ លើវិស័យការពារជាតិទាំងអស់ នៅក្នងប្លុកនឹងមានចំនួនកើនឡើង ទៅដល់៧០ពាន់លានអឺរ៉ូ នៅឆ្នាំក្រោយ។ ថ្លែងទៅកាន់វេទិកាស្តីអំពីការវិនិយោគ ទៅលើកិច្ចការពារជាតិរបស់អឺរ៉ុបឬ Inesting in European Defence Forum...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សី បានធ្វើការអះអាងកាលពីថ្ងៃម្សិលមិញនេះថា អ្វីដែលទទួលបានពីឯកសារដឹកជញ្ជូនអាវុធរបស់អាមេរិក សម្រាប់ផ្គត់ផ្គង់ឲ្យជម្លោះនៅអ៊ុយក្រែន គឺមានសុពលភាពយ៉ាងហោចណាស់ ក្នុងរយៈពេល៣ឆ្នាំទៀត។ អ្នកនាំពាក្យរូបនេះបានបន្តទៀតដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensly គួរតែធ្វើការកត់សំគាល់នូវការងារបែបនេះ ដើម្បីវាស់វែងពីអនាគតរបស់ប្រទេសជាតិរបស់គាត់។ មន្ត្រីជាន់ខ្ពស់របស់រុស្សីដែលបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែតអំឡុងពេលបទសំភាស កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានរៀបចំផែនការ ដើម្បីចាប់យកជម្លោះនៅអ៊ុយក្រែន ជាចំណាត់ខ្មាំងឲ្យបានរហូតទៅដល់ឆ្នាំ២០២៥យ៉ាងហោចណាស់ហើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប បានលើកឡើងថា កន្លងមកមានការចោទប្រកាន់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ ឬផ្ទេរអំណាចទៅឱ្យថ្នាក់ក្រោមជាតិ គឺជាការផ្ទេរសិទ្ធិអំណាច មកឱ្យក្រសួងមហាផ្ទៃ គឺជារឿងមិនត្រឹមត្រូវឡើយ។ ក្នុងកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២០ នាថ្ងៃទី៨...
ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន ២កង គឺកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងមិនទាន់ផ្ទុះ (EOD) ដែលជាកងទ័ពទី៩របស់កម្ពុជា នៅប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ហេីយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ ។ ក្នុងពិធីទទួលកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រឿងមិនទាន់ផ្ទុះ (EOD) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយឧត្តមសេនីយ៍ សែម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសំរាកព្យាបាល ដើមអង្រ្គង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល ខណៈម្ចាស់ទីតាំងនិងអ្នកប្រព្រឹត្ត ទទួលខុសត្រូវចំពោះមុខច្បាប។ យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ ធ្នូ បានបញ្ជាក់ថា “បិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin និងប្រធានាធិបតីសហភាពអារ៉ាប់រួមSheikh Mohamed bin Zayed Al Nahyan បានការពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ យោងតាមការសេចក្តីប្រកាសដោយវិមានក្រមឡាំង បានបញ្ជាក់ថាមេដឹកនាំទាំងពីរ បានចូលរួមនៅក្នុងកម្មវិធីដែលត្រូវបានរៀបចឡើង ក្នុងគោលបំណងលើកកំពស់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងគ្នាដែល ក្នុងនោះរួមមានទាំងវិស័យដឹកជញ្ជូន វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពលផងជាពិសេស។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការលើកឡើងអំពីការគម្រាមកំហែងកាន់តែខ្ពស់ ចំពោះសង្គ្រាមដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរល ប៉ុន្តែអះអាងថារុស្សីនឹងមិនឆ្កួត ក្នុងការប្រើប្រាស់អាវុធប្រល័យលោកនេះ មុនគេនោះដែរ។ ប្រធានាធិបតីរុស្សីបានបន្តទៀតថាប្រទេសរបស់លោក នឹងប្រើប្រាស់អាវុធប្រភេទនេះ ក្នុងលក្ខណ្ឌតែមួយគត់គឺការឆ្លើយតប ទៅនឹងការវាយប្រហារណាមួយមកលើប្រទេសរុស្សី ហើយបន្តថាជម្លោះនៅអ៊ុយក្រែន នឹងអាចក្លាយទៅជាគន្លឹះ ដែលនាំឲ្យកើតមានសង្គ្រាមអាវុធនេះ។ គួរឲ្យដឹងដែរថាកន្លងមកនិងបច្ចុប្បន្ន បណ្តាប្រទេសលោកខាងលិច បានអះអាងថាលោក Putin...