លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជាប្រធានគណៈកម្មាធិការសម្របសម្រួល រដ្ឋាភិបាលកម្ពុជា-ចិន សូមចូលរួមអបអរសាទរ ជាមួយប្រជាជនចិន ក្នុងការដែលលោក Xi Jinping ត្រូវបានបក្សកម្មុយនីស្តចិន ផ្តល់ការទុកចិត្តឲ្យបន្តដឹកនាំ ក្នុងអាណត្តិថ្មីបន្តទៀត ដោយលោក ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក Xi Jinping ប្រជាជនចិន នឹងកាន់តែមានការរីកចម្រើន ទទួលបានការគោរពខ្លាំងក្លាថែមទៀត ពីពិភពលោក។...
នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ សមាជកុម្មុយនីស្តចិន លើកទី២០ បានពិនិត្យពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ «សេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» ដែលលើកឡើងដោយ គណៈកម្មាធិការមជ្ឈិមបក្សអាណត្ដិទី១៩ ។“ សមាជបានឯកភាពគ្នាថា និងដាក់បញ្ចូលខ្លឹមសារស្តីពីការអភិវឌ្ឍថ្មី នៃគំនិតសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៩មក ទៅក្នុងលក្ខន្តិកៈបក្ស ។” ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគំនិតសង្គមនិយម...
ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២២ និងជាការបង្ហាញនូវការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះសុខទុក្ខរបស់មនុស្សចាស់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបជុំសំណេះសំណាល ជាមួយលោកយាយលោកតា...
បរទេស៖ អតីតប្រធានាធិបតីរុស្សីលោក Dmitry Medvedev កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្សីកំពុងតែធ្វើពង្រឹងនិងបង្កើនក្បាលគ្រាប់ និងអាវុធរបស់ខ្លួនជាច្រើនទៀត បូករួមទាំងរថក្រោះ មីស៊ីល ដ្រូន និងគ្រាប់កាំភ្លើងគ្រប់ធុនផងដែរ។ សេចក្តីថ្លែងការណ៍របស់គាត់បានធ្វើឡើង បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅទស្សនកិច្ចសិក្សា ជាមួយនឹងរោងចក្រផលិតអាវុធ និងធំជាងគេបំផុតមួយរបស់ប្រទេសរុស្សី និងក៏ជារោងចក្រផលិតរថក្រោះរបស់រុស្សីផងដែរគឺ Uralvagonzavod។ លោក Medvedev ដែលបច្ចុប្បន្នកំពុងបម្រើការងារ...
ស្ដុកហូម៖ អ្នកការទូតកំពូលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ុយអែត នឹងបំពេញតម្រូវការទាំងអស់ ក្រោមកិច្ចព្រមព្រៀង ជាមួយប្រទេសតួកគី ដើម្បីចូលរួមជាមួយណាតូ ហើយនឹងទម្លាក់ចោល “គោលនយោបាយការបរទេសស្ត្រីនិយម” របស់រដ្ឋបាលមុននេះ។ រដ្ឋមន្ត្រីការបរទេសលោក Tobias Billstrom បានលើកឡើងថា រដ្ឋាភិបាលស៊ុយអែត ចែករំលែកការព្រួយបារម្ភរបស់តួកគី អំពីគណបក្សពលករឃឺដ ឬ PKK ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវករនៅក្នុងប្រទេសតួកគី...
ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការនេះ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ បានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាក ដោយមានប្រាក់ឈ្នួល។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាពេលថ្មីៗនេះ បានបញ្ជាក់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាជនជាតិអ៊ុយក្រែន ប្រមាណជា១០៤០០០នាក់ហើយដែលបានធ្វើដំណើរភៀសខ្លួន មកដល់ប្រទេសអង់គ្លេស តាមរយៈកម្មវិធីវិសាស្របច្បាប់រវាងប្រទេសទាំងពីរ។ ការប្រកាសដែលធ្វើឡើង ដោយរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃចន្ទ ដើមសប្តាហ៍កន្លងមកនេះ ពលរដ្ឋអ៊ុយក្រែនក្រោមកម្មវិធីវិសាគ្រួសារឬ Family Scheme មានចំនួនប្រមាណ ជា៣១៣០០នាក់និងក្រោមកម្មវិធីលំនៅដ្ឋាន សម្រាប់អ៊ុយក្រែន ឬ Home for Ukraine...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ADFIAP បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា លើកទី៩៣ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩៣ នេះ ត្រូវបានរៀបចំឡើងដោយមាន របៀបវារៈដូចខាងក្រោម៖ ១. ការអនុម័តលើរបាយការណ៍ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើទី៩២, ២. ការធ្វើបច្ចុប្បន្នភាពលើការអនុម័ត ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩២, ៣. ការស្នើសុំការអនុម័តលើ៖ សមាជិកថ្មី, ផែនការថវិកាឆ្នាំ២០២៣, វេទិការអន្តរជាតិសម្រាប់ CEO ឆ្នាំ២០២៣, ៤. ការអនុម័តលើសមាជិកក្រុមប្រឹក្សាភិបាលថ្មី និង ៥. ការអនុម័តលើរបាយការណ៍ របស់អគ្គលេខាធិការដ្ឋាន ADFIAP ៕
បរទេស៖ មន្ទីរបញ្ចកោណបានប្រកាសថា រុស្ស៊ីបានជូនដំណឹងជាផ្លូវការដល់អាជ្ញាធរអាមេរិក អំពីផែនការធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយកងកម្លាំងទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ចំពេលមានសមយុទ្ធនុយក្លេអ៊ែរ ‘Stadfast Noon’ ដែលកំពុងបន្តរបស់អង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយកាលពីថ្ងៃអង្គារថា “សហរដ្ឋអាមេរិកត្រូវបានជូនដំណឹង ហើយដូចដែលយើងបានគូសបញ្ជាក់ពីមុនមក នេះគឺជាសមយុទ្ធប្រចាំឆ្នាំ...