ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជួយដល់ចាស់ជរាជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន...
ភ្នំពេញ៖ យោងតាម ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៣ កញ្ញានេះ បានឲ្យដឹងថា សម្រាប់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះ ចំនួន០១នាក់ នឹងផ្តល់ជូនថវិកា លើកទឹកចិត្តចំនួន២លានរៀន។ ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍លិចទូកចំនួន ០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ៣៨០គ្រួសារ ដែលប្រកបរបរជាអ្នករើសសំរាម នៅទីលានចាក់សំរាម ខណ្ឌដង្កោ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងអាចយកទៅធ្វើបុណ្យទាន តាមគន្លងព្រះពុទ្ធសាសនា។ ក្នុងឱកាសចុះសួរសុខទុក្ខ...
កាលពីថ្ងៃទី២១ខែកញ្ញា សមាគមសង្គមស៊ីវិលមួយចំនួន របស់ជប៉ុន បានប្រគល់លិខិតស៊ីញ៉េឈ្មោះរួម របស់មនុស្សប្រហែល៤ម៉ឺន២ពាន់នាក់ ទៅឱ្យក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ របស់ជប៉ុន និងក្រសួងឧស្សាហកម្ម និងសេដ្ឋកិច្ចជប៉ុន ដើម្បីប្រឆាំងនឹងគម្រោង ស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ហើយទាមទារឱ្យរដ្ឋាភិបាលជប៉ុន ប្រើប្រាស់មធ្យោបាយផ្សេងទៀត មកដោះស្រាយបញ្ហាទឹកសំណល់នុយគ្លេអ៊ែរ ។ តាមការផ្សាយដំណឹង នៃទីភ្នាក់ងារសារព័ត៌មាន Kyodo...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីអង់គ្លេសលោកស្រី Liz Truss បានយល់ព្រមចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិទ្វេភាគី នៅដើមកាលបរិច្ឆេទ និងបង្កើនការពិភាក្សាលើសំណើរ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំង នេះបើយោងតាមរដ្ឋាភិបាល របស់ប្រទេសជប៉ុន។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់ពួកគេ ចាប់តាំងពីលោកស្រី Truss ចូលកាន់តំណែងកាលពីដើមខែនេះ មេដឹកនាំទាំងពីរក៏បានចែករំលែក “ការព្រួយបារម្ភ” យ៉ាងធ្ងន់ធ្ងរអំពីការប៉ុនប៉ង...
ញូវយ៉ក៖ មេដឹកនាំនៃប្រទេសជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាថា ប្រទេសទាំងពីរនឹងពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យដូចជាសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់រួមទាំងបញ្ហាទាក់ទងនឹងសមុទ្រចិនខាងកើត និងខាងត្បូង នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងញូវយ៉ក ចំពេលមានការអះអាងដែនសមុទ្រកើនឡើងរបស់ចិន។ លោក Kishida...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ចំពោះបញ្ហានៅអ៊ុយក្រែនថា រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ គួរតែត្រឡប់ចូលមកអង្គុយតុចរចា ដោយមិនចាំបាច់មានការរៀបចំ លក្ខខណ្ឌជាមុននោះទេ។ លោកបន្តថាអ្វីដែលចិនសំណូមពរ គឺមានភាពត្រង់ៗនិងច្បាស់លាស់ និងក៏ជាជំហដែលស្ថិតនៅអព្យាក្រិត មិនលំអៀងទៅខាងណានោះដែរចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន ហើយបានបញ្ជាក់ទៀតដែរថា អធិបតេយ្យភាព និងបូរណភាពទឹកដី នៃរដ្ឋនីមួយៗ គួរតែត្រូវបានគោរព ហើយបញ្ហាសន្តិសុខរបស់ភាគីទាំងអស់...
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមការងារមន្រ្តីបច្ចេកទេស នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះពិនិត្យទីតាំងទី ១ នៅទំនប់ប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋ អាចធ្វើដំណើរទៅកាន់ស្រុកកំណើត តាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ ៖ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឥតគិតថ្លៃក្នុងខែតុលា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំប្រជាពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត ទស្សនាវីដេអូស្ដីពី «លក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន» របស់ក្រសួង ជាមុនសិន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១-៣១ ខែតុលា...