ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៩ កញ្ញា បានអនុម័តយល់ព្រម “សេចក្តីព្រាងគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០”។ សេចក្ដីព្រាងចុងក្រោយ គោលនយោបាយនេះ ជាសមិទ្ធិផលថ្មីមួយទៀត ក្នុងក្របខណ្ឌគោលនយោបាយជាតិ ដើម្បីជំរុញកំណើនវិស័យសកសិកម្ម តាមរយៈការបង្កើនផលិតភាពពិពិធកម្ម និងការធ្វើពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្ន ដែលផ្តល់នូវផលិតផល...
បរទេស៖ តុលាការធម្មនុញ្ញប្រទេសថៃ បានឱ្យដឹងថា គ្មានសេចក្តីសម្រេចណាមួយ នឹងត្រូវបានផ្តល់ឱ្យលើការកាន់តំណែង របស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅក្នុងកិច្ចប្រជុំពិសេសមួយ នៅថ្ងៃនេះទេ ខណៈដែលតុលាការបានសន្យាថា នឹងមានការស៊ើបអង្កេត លើការលេចធ្លាយឯកសារសំខាន់ៗ ដែលបង្ហាញដោយ អតីតអ្នកសរសេរធម្មនុញ្ញរបស់ថៃ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រទេសចិន បានចោទសហរដ្ឋអាមេរិកថា កំពុងស្វែងរកការធ្វើយោធា នៅលើលំហអាកាស បន្ទាប់ពីមន្ទីរបញ្ចកោណ បានចេញឯកសារគោលនយោបាយថ្មីមួយ ដែលចាត់ទុកលំហអវកាសជា “ដែនអាទិភាព នៃអំណាចយោធាជាតិ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន សម្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រ លើគម្រោងសំខាន់ៗដទៃទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា បន្ថែមទៀត។ នាឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma ទើបទទួលបានការតែងតាំង ជានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា នាថ្ងៃទី៨ កញ្ញា...
បរទេស៖ ចក្រភពអង់គ្លេស គឺជាចក្រភពដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ ហើយធ្លាប់គ្របដណ្តប់ប្រហែល មួយភាគបួននៃ ផ្ទៃដីទាំងអស់នៅលើផែនដី។ អាណានិគមដ៏សំខាន់ចុងក្រោយមួយ ដែលត្រូវប្រគល់ ដោយចក្រភពអង់គ្លេស គឺហុងកុង ដែលត្រូវបានប្រគល់ឱ្យប្រទេសចិនវិញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧។ យោងតាមវែបសាយ World Atlas បានផ្សាយថា ចក្រភពអង់គ្លេស បានចាប់ផ្តើមធ្វើអាណានិគម លើពិភពលោក...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារ ជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចំនួន៣គ្រឿង របស់គណៈកម្មាធិការសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ចេញអន្តរាគមន៍ទៅជួយសង្គ្រោះ ដោយសហការជាមួយ សមត្ថកិច្ចមូលដ្ឋានក្រុងកោះរ៉ុង ធ្វើការជួយសង្គ្រោះប្រជានេសាទ ដែលបានលិចទូក មួយគ្រឿង ប្រភេទអូសមឹក...
ភ្នំពេញ៖ ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានបញ្ចប់ និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រលប់ថ្ងៃទី៨កញ្ញានេះ ដោយបាននាំមកនូវលទ្ធផលយ៉ាងត្រចេះត្រចង់ ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម លោកឃួង ស្រេង និងភាគីវៀតណាមបានប្រកាសបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅកម្រិតថ្នាក់ក្រោមជាតិ រវាងប្រទេសទាំងពីរ ដោយឈរលើស្មារតីស្មោះត្រង់ ទុកចិត្តគ្នា ប្រកបដោយទំនួលខុសត្រូវ...
កាលពីថ្ងៃទី៦ខែកញ្ញាតាមម៉ោងក្នុងតំបន់ ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-14 របស់ចិនបានធ្វើការប្រាស្រ័យទាក់ទងតាមអនឡាញពីទីអវកាសជាមួយយុវជននិងក្មេងជំទង់អាហ្វ្រិក ។ នៅទីតាំងរបស់នីហ្សេរីយ៉ា សិស្សសាលាមធ្យមសិក្សារាប់សិបនាក់បានត្រងត្រាប់ស្តាប់កិច្ចសន្ទនារវាងយុវជននិងក្មេងជំទង់អាហ្វ្រិកនិងអវកាសយានិករបស់ចិន ដែលមានចំណាប់អារម្មណ៍អំពីភាពអស្ចារ្យនៃអវកាស ភាពទូលំទូលាយនៃចក្រវាល ហើយភ្ញាក់ផ្អើលចំពោះការជឿនលឿននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងអវកាសរបស់ចិន ក៏ដូចជាស្មារតីនិងឥរិយាបថរបស់អវកាសយានិករបស់ចិន ។ យុវជន Leon Onunaiju សិស្សនីហ្សេរីយ៉ាដែលមានអាយុ១៤ឆ្នាំជាតំណាងយុវជននិងក្មេងជំទង់របស់ប្រទេសអាហ្វ្រិកចំនួន៨ដែលលើកឡើងសំណួរចំពោះអវកាសយានិករបស់ចិន ។ យុវជននោះបានថ្លែងថា “កិច្ចសន្ទនា Tiangong ”នាំឱ្យគាត់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ព្រមទាំងស្វែងយល់ពីចំណេះដឹងខាងអវកាសជាច្រើន...
រដូវរំហើយឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមសំខាន់ គឺរួមគ្នាកសាង “ខ្សែក្រវាត់សេដ្ឋកិច្ចតាមផ្លូវសូត្រ”និងរួមគ្នាកសាង “ផ្លូវសូត្រតាមសមុទ្រសតវត្សរ៍ទី ២១”។ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”បានបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍរួមរបស់ប្រទេសចិននិងពិភពលោក។ ចាប់ពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ដាក់ចេញនៅឆ្នាំ ២០១៣ មក ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង២០០ជាមួយប្រទេសចំនួន ១៤៩ និងអង្គការអន្តរជាតិចំនួន ៣២។ គិតរហូតដល់ខែឧសភាឆ្នាំ ២០២២ រថភ្លើងរវាងប្រទេសចិននិងអឺរ៉ុប បានធ្វើដំណើរចំនួន៥៥៤៩៣លើក ដឹកជញ្ជូនទំនិញសរុបចំនួន...
មណ្ឌលគិរី៖ ភូមិសាស្រ្តខេត្តមណ្ឌលគីរី ដែលជាខេត្តទី២៥ និងជាខេត្តចុងក្រោយ នៃពិធីផ្សព្វផ្សាយ របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ បានប្រព្រឹត្តទៅក្រោម សហអធីបភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. លោក ជាក់ ម៉េងហ៊ាង...