ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២នេះ នឹងអញ្ជើញទៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា ដើម្បីចូលរួមសរសេរសាររំលែកទុក្ខ ចំពោះមរណភាព លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ។ លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាពនៅម៉ោង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីមហិច្ឆតាខ្ពស់ ក្នុងរៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអះអាងថា កម្ពុជា មានការតាំងចិត្តខ្ពស់ ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងស្មើមុខ ស្មើមាត់ រួមចំណែកដល់ការដោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើង ជាយថាហេតុនៅក្នុងតំបន់ ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្ដដា...
តេអេរ៉ង់៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិកស្វែងរក ការលុបបំបាត់ការចរចា ដែលមានគោលបំណង ធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ រស់ឡើងវិញ ឬផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដោយការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងអ៊ីរ៉ង់។ លោក Abbas Moqtadaei អនុប្រធានគណកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេស នៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេស នៃទីក្រុងមូស្គូបានឲ្យដឹងថា “ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...
តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អ្នកនាំពាក្យរបស់អង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមការទាញយក សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយពីរោងចក្រចម្រាញ់ Fordow នៅកណ្តាលប្រទេសអ៊ីរ៉ង់។ លោក Behrouz Kamalvandi បានប្រាប់ទូរទស្សន៍ IRIB TV នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសៅរ៍ថា “សារធាតុអ៊ុយរ៉ាញ៉ូម ដែលសំបូរទៅដោយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Yair Lapid និងប្រធាននាធិបតីតួកគីលោក Recep Tayyip Erdogan បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីបញ្ជាក់ពីបំណង ចង់បង្កើនទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងវិញ រវាងប្រទេសទាំងពីរ។ ប្រភពដដែលបានបន្តទៀតថា មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នាដែរថា ទំនាក់ទនងរវាងតួគីនិងអ៊ីស្រាអ៊ែល ពិតជាមានសារៈសំខាន់ សម្រាប់វិស័យសន្តិសុខសេដ្ឋកិច្ច ព្រមទាំងស្ថេរភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ NYT (New York Time) កាលពីថ្ងៃសៅរ៍បានចេញផ្សាយថា អាយុរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានកំពុងក្លាយទៅជាបញ្ហាចោទ សម្រាប់សេតវិមាន។ មន្ត្រីជាច្រើនរូប ដែលមិនបានបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ New York Times ទៀតថាមេដឹកនាំអាមេរិករូបនេះ និងកម្រិតនៃថាមពល សុខភាពរបស់គាត់ គឺមិនមែនជាអ្វីដែលពួកគេ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១១-១៤ខែកក្កដា ខាងមុខ កម្ពុជារងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ពីប្រទេសថៃ និងអូសបន្លាយពីប្រទេសចិន ដែលធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយ លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម។ យោងតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក បានលើកឡើងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។ កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៣ ខែ កក្កដា ២០២២ ។ សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង...
តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថា ប៉ូលិសជប៉ុនបានសារភាពថា មានកំហុសក្នុងការរក្សាសន្តិសុខសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) ដែលត្រូវបានបាញ់សម្លាប់នៅទីក្រុង Nara ភាគខាងត្បូងកាលពីថ្ងៃសុក្រ ។ លោក Tomoaki Onizuka មេប៉ូលិសប្រចាំក្រុង Nara បានលើកឡើងថា...