ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន សង្ស័យ៣នាក់ ពាក់ព័ន្ធការបាញ់ សម្លាប់ចិន២នាក់ និង រងរបួសធ្ងន់ម្នាក់ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីព្រលឹម នាថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២នេះ បានឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ក្នុងនោះ មានបុរសចំនួន២នាក់ និង ស្រី ម្នាក់ ជាប់ពាក់ព័ន្ធការបាញ់ សម្លាប់ចិន២នាក់ និង រងរបួសធ្ងន់ម្នាក់ នៅក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃសៅរ៍ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ រួចគេចខ្លួន។ 

លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា  ជនសង្ស័យទាំង៣នាក់  ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖

ទី ១- ឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ទី ២- ឈ្មោះ DU CHONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ និង ទី ៣- ឈ្មោះ XIONG ZHENG ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំង៣ នាក់ ត្រូវបានការិយាល័យជំនាញ កំពុងធ្វើការសាកសួរតាមនីតិវិធី ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕ 

ដោយ៖ លីហ្សា

To Top