ព័ត៌មានអន្តរជាតិ

អាមេរិក និងជប៉ុន ប្តេជ្ញាការពារសណ្តាប់ធ្នាប់ សេដ្ឋកិច្ចអន្ដរជាតិ និងការអភិវឌ្ឍន៍បន្ទះឈីប

តូក្យូ៖ សហរដ្ឋអាមេរិក និងជប៉ុនកាលពីថ្ងៃសុក្របានប្តេជ្ញា ការពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ ដែលបើកចំហរផ្អែកលើច្បាប់ ចំពេលមានបញ្ហាប្រឈមដែលបង្កឡើង ដោយប្រទេសចិន និងរុស្ស៊ី ខណៈពេលដែលការបន្តការអភិវឌ្ឍន៍រួមគ្នា នៃ semiconductors ជំនាន់ក្រោយ តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ ប្រទេសជប៉ុន បានសម្រេចចិត្តចាប់ផ្តើម។

ការប្រកាសនេះត្រូវបានធ្វើឡើង ខណៈដែលរដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ បានជួបប្រជុំគ្នាសម្រាប់កិច្ចចរចា “ពីរបូកពីរ” របស់ពួកគេ ខណៈដែលការដោះស្រាយ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច កាន់តែមានសារៈសំខាន់ សម្រាប់សន្តិសុខជាតិរបស់ពួកគេ ជាមួយនឹងប្រទេសចិន ដែលបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងរុស្ស៊ី ធ្វើសង្គ្រាម​ប្រឆាំង ​នឹង​អ៊ុយក្រែន បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ លើ​ការ​ផ្គត់ផ្គង់​អាហារ និង​ថាមពល។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនោះ សម្ព័ន្ធមិត្តសន្តិសុខជិតស្និទ្ធទាំងពីរ បានឲ្យដឹងថា ពួកគេត្រូវការធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេ “កាន់តែមានការប្រកួតប្រជែង និងមានភាពធន់” ដោយប្តេជ្ញា “ប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខសេដ្ឋកិច្ច និងបទបញ្ជាសេដ្ឋកិច្ចអន្តរជាតិផ្អែកលើច្បាប់” ។

ភាកីទាំងពីរក៏បានបង្កើតផែនការសកម្មភាព ដែលផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ការប្រឆាំងការបង្ខិតបង្ខំសេដ្ឋកិច្ច និងការអនុវត្តការផ្តល់ប្រាក់កម្ចីដែលស្រអាប់ និងធានាបាននូវបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

លោក Koichi Hagiuda រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីចូលរួមកិច្ចពិភាក្សាថា “នៅក្នុងយុគសម័យដែលគោលនយោបាយ សន្តិសុខការបរទេស និងគោលនយោបាយសេដ្ឋកិច្ច មិនអាចកាត់ផ្តាច់ពីគ្នាបាន យើងអាចបើកទំព័រថ្មីមួយ នៅក្នុងសម្ព័ន្ធភាពជប៉ុន-អាមេរិក”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top