ប៉ារីស៖ កងទ័ពជើងទឹកបារាំង កំពុងវាយតម្លៃអ្វីដែលខ្លួនអាចរៀនពីសហរដ្ឋអាមេរិកលើភាពជឿនលឿននៃ “ប្រតិបត្តិការផ្តោតលើទិន្នន័យ” និងបច្ចេកវិទ្យា cloud បន្ទាប់ពីការធ្វើដំណើរមួយសប្តាហ៍នៅសហរដ្ឋអាមេរិក។ អនុបណ្ឌិត Pierre Vandier បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនានៅឯ Washington Navy Yard អំពីតម្រូវការដើម្បីធ្វើអន្តរកម្ម និងអាចផ្លាស់ប្តូរបានជាមួយសហរដ្ឋអាមេរិក លើកងទ័ពជើងទឹក ខណៈដែលពួកគេសហការគ្នានៅក្នុងមហាសមុទ្រចំនួន៤ និងដែនទាំងអស់។ លោកបានលើកឡើងថា លោកបានចំណាយពេលមួយសប្តាហ៍នៅរដ្ឋកាលីហ្វ័រញ៉ា...
បរទេស៖ យន្ដហោះដ្រូនអត្ដឃាតទាំងប្រភេទ KUV និង Lancet UAVs បានបង្ហាញពីតម្លៃរបស់ពួកគេនៅក្នុងសង្គ្រាម។” យោងតាមក្រុមហ៊ុន Rostec Corporation បានឱ្យដឹងថា យន្តហោះដ្រូនទាំងពីរម៉ូដែលនេះ មានល្បឿនលឿន ស្ងាត់ស្ងៀម និងសាមញ្ញក្នុងប្រតិបត្តិការ ដោយមានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រ និងភាពត្រឹមត្រូវពិសេសលើគោលដៅវាយប្រហារ។ ប្រភេទដ្រូន UAVs ទាំងនេះ យោងតាមក្រុមហ៊ុន Rostec...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជេីញអបអសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌៕
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹថាបុរសវ័យ៤២ឆ្នាំម្នាក់ ដែលត្រូវបានចាប់ខ្លួន និងជាប់ចោទទោសប៉ុនប៉ងធ្វើឃាតកម្មផង និងក៏ជាសកម្មភាព ចាត់ចូលជាភេវរកម្មផងដែរ ក្រោយគាត់បានបើកការបាញ់ប្រហារ នៅកណ្តាលរដ្ឋធានី Oslo ប្រទេសន័រវេស។ លទ្ធផលនៅក្រោយហេតុការណ៍ បាញ់ប្រហារនេះ បានធ្វើឲ្យមនុស្ស២នាក់បាត់បង់ជីវិត និងមនុស្ស២១នាក់ទៀត រងរបួសខណៈដែលប៉ូលីសបានហៅសកម្មភាពនេះថា ជាសកម្មភាពភេវរកម្ម ដោយក្រុមជ្រុលនិយមអ៊ីស្លាម act of...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការប្រកាសសន្យាថានឹងផ្តល់ឲ្យ នូវមីស៊ីលបាញ់ចំងាយខ្លីមួយប្រភេទរបស់ខ្លួន ដែលអាចមានសមត្ថភាពបំពាក់ ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ ទៅឲ្យប្រទេសបេឡារូស។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតីរុស្សី Vladimir Putin ហើយដោយបញ្ជាក់ថា មីស៊ីលដែលមានឈ្មោះថា Iskander-M មិនត្រឹមតែអាច បាញ់ចេញពីដីប៉ុណ្ណោះទេ ក៏ថែមទាំងអាចបាញ់ចេញពីនាវាផងដែរ។ គួរឲ្យដឹងដែរថាប្រព័ន្ធមីស៊ីលនេះអាចបាញ់បានចំងាយ៥០០គីឡូម៉ែត្រហើយក្នុងនោះលោក Putin ក៏បានធ្វើការអះអាងដែរថានឹងជួយធ្វើទំនើបកម្មចំពោះយន្តហោះ...
បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ និងចក្រភពអង់គ្លេស បានបង្កើតក្រុមថ្មីមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ជាមួយបណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ សមាជិកបាននិយាយថា សម្ព័ន្ធភាពក្រៅផ្លូវការដែលមានឈ្មោះថា Partners in the...
បរទេស៖ ជនសង្ស័យម្នាក់ កំពុងស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលីសនៅទីក្រុង Oslo បន្ទាប់ពីមានការផ្ទុះអាវុធដែលបណ្តាលឲ្យមនុស្សយ៉ាងតិចពីរនាក់ស្លាប់ និងជាច្រើននាក់បានរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ការបាញ់ប្រហារបានចាប់ផ្តើមនៅម៉ោងប្រហែល 1:00 ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍ នៅជិតបារ និងក្លឹបរាត្រីជាច្រើន ក្នុងរដ្ឋធានីរបស់ប្រទេសន័រវេស ដោយខ្មាន់កាំភ្លើង ត្រូវបានគេរាយការណ៍ថា បានឈប់នៅទីតាំងចំនួនបីដើម្បីបាញ់ប្រហារ ទៅលើអ្នកដែលនៅជិតនោះ។ នាយកដ្ឋានប៉ូលី សនៃទីក្រុងបានបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់ និង...
ទីក្រុងមែលប៊ន៖ ប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ប្រមាណ៧០០នាក់ ដែលជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) យ៉ាងឱឡារឹក និងប្រកបដោយភាពស្និទ្ធស្នាលដោយមានការចូលរួម ក្រោមអធិបតីភាពរបស់ ប្រធានគណៈកម្មាធិការគណបក្ស, ប្រធាន អនុប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្ស នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ។ ថ្លែងក្នុងឱកាសនោះ លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្ស នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានលើកឡើង អំពីប្រវត្តិស្នាដៃសមិទ្ធិផលធំៗ របស់គណបក្ស ប្រជាជន កន្លងមក ។ ក្នុងនោះ លោកក៏បានលើកឡើង អំពី តួនាទី ភារកិច្ច របស់ សាខា បក្ស ទាំងអស់ ដែល ត្រូវមាន ភារកិច្ច ក្នុងការ អនុវត្តការងារ នយោបាយ ចាត់តាំង និងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់ បងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសអូស្រ្តាលីទាំងអស់ និងអ្នកដែលកំពុងមានវត្តមាននៅទីនេះ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត។ លោក ឡាវ វ៉ាន់ ប្រធានតំបន់២ ទីក្រុងមែលប៊ន បានមានប្រសាសន៍ថា ការរៀបចំពិធី “អបអរសាទរខួប លើកទី៧១នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា” គឺបានប្រារព្ធមុនចំនួន ៥ថ្ងៃ នៃថ្ងៃកំណើតផ្លូវការ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២២ ។ លោកបានបន្ថែមថា ពិធីនេះរៀបចំឡើង ក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង និងបង្ហាញឱ្យឃើញពីការចូលរួមដ៏សំខាន់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកទាមទារឯករាជ្យ ពីអាណានិគមបារាំង ក្រោយបង្កើតឡើង នៅឆ្នាំ១៩៥១។ជាពិសេស គឺគុណតម្លៃដ៏ធំធេង របស់បក្សក្នុងការរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ ប្រឹងប្រែងស្វះស្វែង រកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម តាមនយោបាយ ឈ្នះ ឈ្នះ និងការស្តារ អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ។ លោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្ស បានមានប្រសាសន៍ចូលរួមថា គណបក្សប្រជាជនបានរំដោះប្រទេសឱ្យចេញផុត ពីការកាប់សម្លាប់ ពីរបបប្រល័យពូជសាសន៍ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំនាវាកម្ពុជាឱ្យលេចមុខ លេចមាត់នៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន គួរឱ្យកត់សម្គាល់។ ដូច្នេះ លោក បានស្នើដល់សមាជិកគណបក្សទាំងអស់ ត្រូវធ្វើជាគំរូល្អ និងមានសីលធម៌រស់នៅ ការសិក្សារៀនសូត្រការដើរតាមលំនាំរបស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីដណ្តើមយកសេចក្តីសុខសន្តិភាព សំរាប់ជាតិ និងប្រជាជន។ ម្យ៉ាងទៀតសមាជិក សមាជិកាទាំងអស់ ត្រូវតែចងចាំមិនភ្លេច ចំពោះគុណូបការៈរបស់យុទ្ធជន យុទ្ធនារី និងយកគំរូដ៏ប្រពៃទាំងនេះ មកអនុវត្តសំរាប់ការពារជាតិមាតុភូមិ និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ការពារជំនឿសាសនា និងរាល់អ្វីៗទាំងអស់ សំរាប់ភាពសុខដុមរមនា របស់ប្រជាពលរដ្ឋ៕
សេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្កហេតុណាមួយ របស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ ខណៈដែលប្រទេសនេះ បានប្រារព្ធខួបលើកទី៧២ នៃការផ្ទុះឡើងនៃសង្រ្គាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ ។ នៅក្នុងសុន្ទរកថា របស់លោកក្នុងអំឡុងពេល ពិធីរំលឹកខួបមួយ លោកបានលើកឡើងថា ការបាញ់មីស៊ីលនាពេលថ្មីៗនេះ និងការរៀបចំនុយក្លេអ៊ែរ របស់កូរ៉េខាងជើង បានបង្កើនភាពតានតឹងហួសពីឧបទ្វីបកូរ៉េ...
នៅឆ្នាំ ២០០១ គំនិត BRICS ត្រូវបានស្នើឡើងជាលើកដំបូង ។ នៅពេលនេះ GDP របស់ប្រទេស BRICS មានត្រឹមតែ ៨% ទូទាំងពិភពលោក ។ ក្នុងនាមជាមេដឹកនាំនៃទីផ្សារដែលកំពុងរីកចម្រើន បណ្តាប្រទេស BRICS មានអំណោយទានផ្សេងៗគ្នា និងសក្ដានុពលនៃការអភិវឌ្ឍ មិនគួរត្រូវបានប៉ាន់ស្មានឡើយ ។ រហូតមកដល់បច្ចុប្បន្ននេះ មេដឹកនាំនៃប្រទេស BRICS បានបើកធ្វើកិច្ចជំនួបចំនួន ១៤ លើកនិងកិច្ចជំនួបក្រៅផ្លូវការ ចំនួន ៩ លើក ។ ឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការលើសពីវិសាលភាព នៃប្រទេសទាំង ៥ ហើយសំឡេងរបស់ BRICS កាន់តែខ្លាំងឡើងៗ ។ ចាប់តាំងពីយន្តការសហប្រតិបត្តិ ការប្រទេស BRICS បានបង្កើតមក មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ ត្រូវបានបង្រួបបង្រួមកាន់តែខ្លាំង ហើយក៏បានពង្រីកជាបណ្តើរៗទៅលើវិស័យជាង ១០ រួមមាន...