នីកូស៊ា៖ ប្រទេសស៊ីប មិនអាចទទួលយកការស្នើរសុំ របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាវុធដែលផលិតដោយរុស្ស៊ី ទៅកាន់អ៊ុយក្រែននោះទេ ព្រោះវានឹងបង្កើតគម្លាត នៅក្នុងសមត្ថភាពរារាំងរបស់ខ្លួន នេះបើតាមរដ្ឋមន្ត្រីការពារជាតិ លោក Charalambos Petrides។ លោក Petrides បានឆ្លើយតបទៅនឹង របាយការណ៍សារព័ត៌មាន ដែលមិនបញ្ចេញឈ្មោះ របស់សហរដ្ឋអាមេរិក។ ក្រុមមន្ត្រីបានបញ្ចេញសំឡេងរដ្ឋាភិបាលស៊ីប ថាតើខ្លួនសុខចិត្តផ្ទេរ ទៅអ៊ុយក្រែនទាំងអស់ ឬមួយផ្នែកនៃសព្វាវុធ...
គៀវ៖ ឆ្មាំជាតិអ៊ុយក្រែនបានឲ្យដឹងថា កងពលរបស់ខ្លួន បានទៅដល់ទីតាំង រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl (NPP) ហើយបានគ្រប់គ្រងសន្តិសុខ របស់រោងចក្រនេះវិញហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឆ្មាំជាតិបានឲ្យដឹងនៅលើបណ្ដាញ Facebook ថា “ភារកិច្ចចម្បងរបស់ឆ្មាំជាតិ នៅលើទីតាំងរោងចក្រ Chernobyl NPP គឺការធានាសន្តិសុខ និងការការពារកន្លែងនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាការការពាររូបវន្ត នៃសម្ភារៈនុយក្លេអ៊ែរ”...
អូតាវ៉ា៖ ស្ថិតិប្រទេសកាណាដាបានឲ្យដឹងថា ការដាក់ទណ្ឌកម្មពាណិជ្ជកម្មផ្សេងៗ ប្រឆាំងនឹងរុស្ស៊ី ដោយប្រយោលបានជំរុញ ឱ្យតម្លៃនាំចេញរបស់កាណាដា ជាមួយនឹងតម្រូវការខ្ពស់ និងការកើនឡើងតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយបានចេញផ្សាយ ទិន្នន័យពាណិជ្ជកម្ម ក្នុងខែកុម្ភៈជាមួយនឹងប្រេងឆៅ ដែលរួមចំណែកច្រើនបំផុត ក្នុងកំណើនការនាំចេញ។ យោងតាមទិន្នន័យស្ថិតិ ប្រទេសកាណាដា ពាណិជ្ជកម្មសរុប (ការនាំចេញបូកនឹងការនាំចូល) ជាមួយរុស្ស៊ីមានចំនួន ២,៨ពាន់លានដុល្លារកាណាដា (២,២ ពាន់លានដុល្លារអាមេរិក)...
ប៉េកាំង៖ បេសកជនមួយរូបបានឲ្យដឹងថា ប្រទេសចិនប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្ធូរបន្ថយ និងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់សន្និសីទសង្ខេប របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ស្តីពីអ៊ុយក្រែនថា “ការបន្ថយការកើនឡើង និងការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ជាដំណាក់កាលដំបូង គឺជាការរំពឹងទុកយ៉ាងស្មោះស្ម័គ្រ...
បរទេស៖ មន្ត្រីការពារជាតិត្រូវបានសារព័ត៌មាន CNN ដកស្រង់សម្តី កាលពីថ្ងៃច័ន្ទដែលបានអះអាងថា សហរដ្ឋអាមេរិក បានធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដែលធ្វើឡើងដោយក្រុមហ៊ុន Lockheed Martin សម្រាប់កម្មវិធី Hypersonic Air-breathing Weapon Concept (HAWC) ។ រដ្ឋបាល Biden សន្មត់ថា រក្សាការសាកល្បងនេះជាសម្ងាត់ មិនឱ្យបង្កជម្លោះជាមួយរុស្ស៊ីតទៅទៀត។...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានថ្លែងថា ចំពោះជំងឺកូវីដ-១៩ កម្ពុជាប្រកាន់គោលការណ៍សិទ្ធិមនុស្សជាស្នូល ហើយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចំនួន ៨ជុំ ស្មើនឹងជាង ៦០០លានដុល្លារ បានផ្ដល់ជូនគ្រួសារក្រីក្រ ជិត ៧០០.០០០គ្រួសារ ស្មើនឹងប្រហែល ២,៨លាននាក់។ នេះយោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា។ ក្នុងសម័យប្រជុំលើកទី៤៩...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករពីសេដ្ឋកិច្ចកម្ពុជាថា នឹងមានការកើនឡើង៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣ ដោយសារកំណើន នៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។ យោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នាថ្ងៃទី៦ មេសា ដែលនាយកស្តីទី ប្រចាំប្រទេសកម្ពុជា របស់ ADB លោក Anthony...
បរទេស៖ ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ព្រមទាំងមន្ត្រីកាទូតជាន់ខ្ពស់ របស់អឺរ៉ុបលោក Josep Borrell បានប្រកាស កាលពីថ្ងៃអង្គារម្សិលមិញហើយថា នឹងគ្រោងបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានី នៃប្រទេសអ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់លោកស្រី ប្រធានសហភាព...
ម៉ូស្គូ៖ បន្ទាប់ពីការអំពាវនាវ របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ឱ្យមានការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន វិមានក្រឹមឡាំងបានឲ្យដឹងថា ការប្រមាថផ្ទាល់ខ្លួនគឺ “មិនអាចទទួលយកបាន និងគួរឱ្យអាម៉ាស់” ។ លោក បៃដិន បានចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម សម្រាប់អំពើឃោរឃៅ ដែលត្រូវបានចោទប្រកាន់...
គៀវ៖ ទីក្រុងមូស្គូ និងក្រុងគៀវ បានធ្វើការចរចាសន្តិភាព ជាច្រើនលើក ក្នុងគោលបំណងស្វែងរក ដំណោះស្រាយនយោបាយ ចំពោះវិបត្តិដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែន ដែលកាន់តែតានតឹង ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ។ លទ្ធផលនៃកិច្ចចរចាទាំងនេះ ដូចដែលគណៈប្រតិភូមកពីភាគីទាំងពីរ បានបង្ហាញ ត្រូវបានគេរំពឹងថា នឹងដាក់មូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់ការបន្ធូរបន្ថយភាពតានតឹង រវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែការខ្វែងគំនិតគ្នាសំខាន់ៗ មិនទាន់ត្រូវបានដោះស្រាយ នៅឡើយទេ។...