ភ្នំពេញ៖ លោក ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋ សង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះកម្ពុជា អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។ លោក...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើរដ្ឋបាលឃុំ-សង្កាត់-ស្រុក បញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិត ទិញ-លក់ ដីរដ្ឋ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ក្នុងតំបន់ការពារធម្មជាតិ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិ ស្ថាននិងធនធានធម្មជាតិ នៅរដ្ឋបាលខេត្តកែប នាថ្ងៃទី១៥...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ មានមោទកភាព និងអបអរសាទរ ចំពោះលោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបបានទទួលមេដាយ ពីអង្គការសហប្រជាជាតិ(UN) សម្រាប់ការកោតសរសើរ មេបញ្ជាការកងកម្លាំង ហើយបានជ្រើសរើស យកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម»។ លោក ប្រាក់ សុខុន...
គៀវ៖ លោក Mykhailo Podolyak ដែលជាសមាជិក នៃគណៈប្រតិភូបានឲ្យដឹងថា ភាគីអ៊ុយក្រែន និងរុស្ស៊ី បានផ្អាកបច្ចេកទេស ក្នុងកិច្ចចរចាសន្តិភាពរបស់ពួកគេ នេះបើតាមទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន។ លោក Podolyak បានសរសេរនៅលើ Twitter ឲ្យដឹងថា “ការផ្អាកបច្ចេកទេសមួយ ត្រូវបានគេធ្វើឡើង នៅក្នុងការចរចារហូតដល់ថ្ងៃស្អែក។ សម្រាប់ការងារបន្ថែម នៅក្នុងក្រុមរង...
ព្រុចសែល៖ ក្រុមមន្ត្រីបានឲ្យដឹងថា តំបន់អឺរ៉ុបនឹងកាត់បន្ថយផលប៉ះពាល់ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន មកលើសេដ្ឋកិច្ចរបស់ខ្លួន ដោយការត្រួតពិនិត្យយ៉ាងដិតដល់ នូវស្ថានភាព និងដោយការកែសម្រួលគោលនយោបាយ សារពើពន្ធរបស់ខ្លួនភ្លាមៗ ប្រសិនបើចាំបាច់។ លោក Paschal Donohoe ប្រធានក្រុមប្រឹក្សាភិបាល បានប្រកាសថា “កត្តាសំខាន់ គឺថាដោយសារភាពមិនច្បាស់លាស់ និងហានិភ័យ យើងត្រូវរក្សាភាពរហ័សរហួន និងបត់បែនក្នុងការឆ្លើយតប គោលនយោបាយរបស់យើង ហើយ...
ញូវយ៉ក៖ តម្លៃប្រេង បានបន្ដធ្លាក់ចុះ កាលពីថ្ងៃចន្ទ ខណៈពាណិជ្ជករ បាននិងកំពុងតាមដានព័ត៌មានថ្មីៗ ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសា បានធ្លាក់ចុះ ៦,៣២ ដុល្លារអាមេរិក ឬ ៥,៨ភាគរយមកនៅត្រឹម ១០៣,០១ ដុល្លារក្នុងមួយបារ៉ែល...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារ យុវជនគណបក្សប្រជាជន ខេត្តព្រះសីហនុ និងលោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការីនីនិយោជិត ស្នាក់នៅបន្ទប់ជួលតាមភូមិមួយចំនួន ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៍ដូចជាកម្មករនិយោជិត ក្នុងមូលដ្ឋានផ្ទាល់ ចំនួន១៦០នាក់ ក្នុងនោះក៍មានវត្តមានលោក សរកក្កដា អភិបាលស្រុកព្រៃនប់ កាលពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ។ កម្មវិធីនេះមានបទបង្ហាញ អំពីគោលនយោបាយ អភិវឌ្ឍន៍វិសយ័ការងារ ,គោលនយោបាយគាំពារសង្គម និងបង្ហាញអំពីសមិទ្ធិផលថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការរៀបចំកម្មវិធី ពិសារអាហារ ចាប់ឆ្នោតយករង្វាន់ និងកម្មវិធីកម្សាន្តមួយចំនួនទៀត បង្កលក្ខណៈសប្បាយរីករាយ ដល់ កម្មករ កម្មការីនី និយោជិតរោងចក្រ ដែលស្នាក់នៅតាមបន្ទប់ជួល ក៍ដូចជា កម្មករ កម្មការីនី និងនិយោជិតដែលរស់នៅតាមភូមិមួយចំនួន មានដូចជាភូមិចំការកៅស៊ូ ,ភូមិជើងគោ ,ភូមិត្រពាំងមូល, និងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ មានប្រសាសន៍ ថ្លែងអំណរគុណ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលរៀបចំកម្មវិធីនេះឡើង ថ្ងៃដែលកម្មករឈប់សម្រាក បានជួបជុំសប្បាយរីករាយ ក្នុងនោះលោកអភិបាលស្រុក បញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅស្រុកព្រៃនប់ មានរោងចក្រតូច ធំ ច្រើនកន្លែង ដែលផ្តល់ឱកាសមានការងារធ្វើ សម្រាប់កូនចៅប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចជីវភាព ក្នុងគ្រួសារ។ លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ ជាមួយកម្មករនិយោជិតទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ ដោយលើកឡើង បង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍វិសយ័ការងារ ក៍ដូចជាគោលនយោបាយ គាំពារសង្គម ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពិសេសគឺខិតខំបង្កើតការងារជូនពលរដ្ឋ និងខិតខំការពារ មុខរបររបស់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានប្រាក់ចំណូលក្នុងគ្រួសារ។ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានលើកឡើង បង្ហាញអំពីសមិទ្ធិផលថ្មីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន រួមមានហេដ្ឋារចនាសម្ពន្ធ័ស្ពាន ថ្នល់ រោងចក្រសហគ្រាសក្នុងវិសយ័ឧស្សាហកម្ម ពាណិជ្ជកម្មនិងសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទីកន្លែង ក្រោយពីប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាម៕
ភ្នំពេញ ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ សម្រេចបាន៩៩ភាគរយនៃគម្រោងទាំងមូលដែលរដ្ឋបាលរាជធានី គ្រោងដាក់ឲ្យដំណើរការ ប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ ខាងមុន ។ នេះជាការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ តាមការបញ្ជាក់របស់លោកអភិបាលរាជធានី...
ភ្នំពេញ៖ ដូចការរំពឹងទុករបស់អ្នកប្រើប្រាស់ជាច្រើន ថ្ងៃនេះកំណែប្រែជំនាន់ថ្មីពីកម្មវិធី Telegram Version 8.6 បានបន្ថែមនូវមុខងារពិសេសមួយ សម្រាប់អ្នកប្រើប្រាស់គឺមុខងារផ្សាយផ្ទាល់ (Live Stream with other Apps) ក្នុងក្រុម (Group) និង Channel។ ការបន្ថែមមុខងារដ៏ពិសេសនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ សម្រាប់លោកអ្នកដែលមានអាជីពសរសេរប្លុក ឬអ្នកសារព័ត៌មាន( Blogger...
អ៊ុយក្រែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា មានករណីផ្ទុះត្រូវបានគេឮ នៅថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុង Lviv ភាគខាងលិច នៃប្រទេសអ៊ុយក្រែន នៅម៉ោងប្រហែល៦ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៤និង០០នាទី ម៉ោងសកល ។ នៅព្រឹកថ្ងៃដដែលនេះ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស បានឈានមកជិតទីក្រុង Lviv នៅម៉ោង៣និង៣០នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក...