សៀមរាប៖ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) សាខាខេត្តសៀមរាប នៅបន្តខិតខំបំពេញកាតព្វកិច្ច ក្នុងការបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិករបស់ខ្លួន ជាមួយនឹងវិធានសុខាភិបាល ៣ការពារ និង៣កុំ ដែលបានដាក់ចេញ ដោយប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។ លោក ប៉ាង សុខជា ប្រធាន ប.ស.ស. សាខាខេត្តសៀមរាប ក្នុងឱកាសដែលក្រុមព័ត៌មាន ប.ស.ស. ចុះទៅបំពេញការងារ នៅខេត្តរបស់លោក បានឱ្យដឹងថា៖ គិតត្រឹម១ឆ្នាំ២០២១ កន្លងទៅ មានសមាជិក ប.ស.ស. សរុបប្រមាណជិត ៣ម៉ឺននាក់ ដែលក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈចំនួន ១៤ ២៤៤នាក់ បានចូលទៅប្រើប្រាស់សេវា ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស. ក្នុងខេត្តសៀមរាប ។ នេះជាចំនួនមួយយ៉ាងច្រើន ដែលបង្ហាញឱ្យឃើញថា ប.ស.ស. បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសមាជិករបស់ខ្លួន បើទោះបីស្ថិតនៅក្នុងស្ថានភាពដ៏លំបាក នៃសម័យកូវីដ-១៩ យ៉ាងណាក៏ដោយ។ លោក ប៉ាង សុខជា បានបញ្ជាក់ឱ្យដឹងទៀតថា៖ ក្នុងរយៈពេលមួយឆ្នាំ២០២១ ដែលទើបកន្លងផុតទៅនេះដែរ ប.ស.ស. សាខាខេត្តសៀមរាប បានផ្តល់តាវកាលិក (ប្រាក់ឧបត្ថម្ភ) ដល់សមាជិក គឺមានប្រមាណជាជិត ២ពាន់នាក់ ដែលក្នុងនោះសមាជិកប.ស.ស. ចំនួន ២២១នាក់ បាននឹងកំពុងទទួលបានតាវកាលិក ផ្នែកហានិភ័យការងារ។ ដោយឡែកសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធវិញ គឺមានចំនួនសរុបប្រមាណជាជាង ១ពាន់នាក់ផងដែរ ដែលទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលតាមរយៈ ប.ស.ស. សាខាខេត្តសៀមរាប។ ជាមួយគ្នានេះ ប្រធាន ប.ស.ស. សាខាខេត្តសៀមរាប លោក ប៉ាង សុខជា ក៏បានស្នើឲ្យគ្រប់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ នៅទូទាំងខេត្តសៀមរាប ដែលមិនទាន់បានចុះបញ្ជីសហគ្រាសមក ប.ស.ស. សូមប្រញ៉ាប់មកចុះបញ្ជី និងបញ្ជូនបុគ្គលិកមកធ្វើបណ្ណសមាជិក ប.ស.ស. ដើម្បីទទួលបានការការពារ ជូនបុគ្គលិករបស់ខ្លួន ស្របទៅតាមច្បាប់ ដែលបានដាក់ចេញ។ ប្រធាន ប.ស.ស. សាខាខេត្តសៀមរាប លោក ប៉ាង សុខជា ក៏បានអរគុណផងដែរ ចំពោះថ្នាក់ដឹកនាំ ប.ស.ស. ពិសេសលោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដែលឯកឧត្តមអគ្គនាយក តែងតែផ្តល់ការទុកចិត្ត និងបានផ្តល់ឱវាទ ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. សាខាខេត្តសៀមរាប និងតែងតែលើកទឹកចិត្ត ក្នុងការបំពេញការងារ ជូនសមាជិករបស់ខ្លួន ធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ពេលថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំ រំលឹកខួបទី៥០ នៃការចេញផ្សាយ “សេចក្តីប្រកាសសៀងហៃ” នៅថ្ងៃទី២៨ ខែកុម្ភៈ លោក វ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា ប្រជាជននៃប្រទេសទាំងពីរ ចិននិងអាមេរិក សុទ្ធតែជាប្រជាជនដ៏មហិមា។ បំណាច់នឹងទ្វារនៃទំនាក់ទំនង រវាងចិននិងអាមេរិក បានបើករួចហើយ នោះក៏មិនត្រូវបិទវិញទៀតទេ ទោះបីជាសង្រ្គាមត្រជាក់ បានបញ្ចប់ក្តី...
មេរៀន ពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជា ឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។ តាមរយៈមេរៀនពីសង្គ្រាម នៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖ ១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្ម នៃសង្គ្រាម...
បរទេស៖ តំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានបង្ហើបថា កញ្ចប់ថវិកាចំនួន 450 លានអឺរ៉ូនៃ “ជំនួយដ៏ធំ” សម្រាប់អ៊ុយក្រែន នឹងរួមបញ្ចូលយន្តហោះចម្បាំង ជាមួយនឹងសព្វាវុធទាំងអស់ ត្រូវបានបញ្ជូនតាមរយៈប្រទេសប៉ូឡូញ។ លោក Borrell ក៏បាននិយាយផងដែរថា ប្រហែលពាក់កណ្តាល នៃទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ី នឹងត្រូវបង្កកផងដែរ។...
ភ្នំពេញ៖ និយាយមិនបញ្ចេញឈ្មោះឲ្យចំ ប្រទេសណាមួយនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រោយពីមានសង្រ្គាមផ្ទុះឡើង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនភ្លាម ប្រទេសធ្លាប់តែមកប្រដៅខ្មែរ ឲ្យគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បានប្រញាប់បិទអស់សារព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៨ កុម្ភៈ ឆ្នាំ២០២២ដែលជាចុងខែចាស់ ផ្លាស់ចូលខែថ្មី...
បរទេស៖ ប្រទេសចិនឥឡូវនេះ បើកចំហយ៉ាងពេញលេញចំពោះការចែកចាយស្រូវសាលី របស់រុស្ស៊ី ខណៈដែលការរឹតបន្តឹងលើការនាំចូលទាំងអស់ ត្រូវបានដកចេញ នេះបើយោងតាមការចុះផ្សាយ របស់កាសែត South China Morning Post ដោយដកស្រង់សម្តី របស់រដ្ឋបាលគយរបស់ប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីប្រកាសនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍...
វេលាម៉ោង ៧និង៤៤នាទីថ្ងៃទី ២៧ ខែកុម្ភៈ ប្រទេសចិនបានបាញ់បង្ហោះ ផ្កាយរណបក្រុម L-SAR 01 B តាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March 4C ដោយជោគជ័យនៅមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប Jiuquan ។ ផ្កាយរណបនេះបានចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់ទុក ជាមុនដោយរលូន ហើយបេសកកម្មបាញ់បង្ហោះ បានទទួលជោគជ័យទាំងស្រុង។ សូមបញ្ជាក់ថា...
មុនពេលពិធីបើកកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង លោក Andrew Parsons ប្រធានគណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិបានបង្ហាញពីការរំពឹងទុកតាមប្រព័ន្ធវីដេអូ ចំពោះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ។ លោក Andrew Parsons បានថ្លែងថា ប្រទេសចិន បានខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីផ្តល់នូវបរិយាកាសសុវត្ថិភាពសម្រាប់ការប្រកួត ។ អត្តពលិកមិនចាំបាច់ព្រួយបារម្ភអំពីជំងឺឆ្លងនោះទេ ពួកគេគ្រាន់តែត្រូវផ្តោតលើការប្រកួត ដើម្បីបញ្ចេញសមត្ថភាពប្រកួតរបស់ខ្លួនដ៏ល្អបំផុត និងរីករាយចូលរួមការ...
បរទេស៖ វីដេអូឃ្លីបមួយដែលត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ដែលបានរាយការណ៍ថា អគ្គីភ័យកំពុងឆាបឆេះនៅឃ្លាំង ស្តុកប្រេងក្នុងទីក្រុង Vasilkov ដែលមានទីតាំងនៅភាគនិរតី នៃទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសារដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋបាលក្រុងគៀវបានអំពាវនាវ ដល់អ្នកស្រុកឱ្យបិទទ្វារបង្អួចរបស់ពួកគេ ដោយព្រមានអំពីការរីករាលដាល នៃផ្សែងពុលនៅក្នុងតំបន់ជុំវិញភ្លើង។ ទីក្រុង Vasilkov...
ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនជាតិម្នាក់ ដកហូតថ្នាំញៀនជាង ៥គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបនេះធ្វេីឡេីង កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ 450 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ ប្រតិបត្តិការនេះធ្វេីឡេីងដោយអនុវត្តតាមបញ្ជា...