ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាជាតិចិន ពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ចំនួន ៤៤,០០០ដុល្លារ ត្រូវបានកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។ ប្រតិបត្តិការ ចុះឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារខាឡឺ (Ka...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នាវិមានសន្តិភាព៕
ពោធិសាត់៖ អំពើហិង្សាក្នុងវង់ផឹកស៊ីមួយបានកើតឡើង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដៃគូទំនាស់បានទាញកំាបិតផ្គាក់ កាប់មកលើជនរងគ្រោះ បណ្តាលអោយរបួសធ្ងន់ ត្រូវបញ្ចូលទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ភ្លាមៗ ។ បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលស្រុកវាលវែង បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះពៅ កុសល...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣១។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ...
ភ្នំពេញ ៖ ឆ្លើយតបទៅកាន់មនុស្សមួយចំនួន ដែលថាសម្ដេចយកលុយ ទៅទិញពានរង្វាន់ស៊ុនហាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា ពានរង្វាន់នេះមិនមែនធ្វើឡើង សម្រាប់លក់ដូរនោះទេ តែផ្ទុយទៅវិញគឺគេបានមើលឃើញតម្លៃ នៃការរកសន្តិភាពបាន ដោយលំបាករបស់កម្ពុជា ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអរគុណដល់ជប៉ុន ដែលគាំទ្រចំពោះដំណើរទស្សនកិច្ច របស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងមកដែលចង់បង្ហាញ ឲ្យមានដំណោះស្រាយ ព្រោះជប៉ុនមើលឃើញ បញ្ហាប្រហាក់ប្រហែលកម្ពុជា ក្នុងពេលបញ្ហានៅមីយ៉ាន់ម៉ា មិនទាន់ធូរស្បើយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេស បង្ការកុំឲ្យសមាជិកគ្រួសារពាក់ព័ន្ធគ្រឿងញៀន។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សា នាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ...
ហាណូយ៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៩,៤២៣ករណី ដែលជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត ដែលកើនឡើងចំនួន ៣០៣៤ករណី ចាប់ពីថ្ងៃអាទិត្យ។ ការឆ្លងថ្មីដែលបានចូលក្នុងតំបន់ ចំនួន ៦៣ទូទាំងប្រទេស រួមមាន ២៩,៤០៣ករណី ជាការឆ្លងក្នុងស្រុក និង...
ថ្ងៃទី ១៥ ខែកុម្ភៈ កីឡាការិនីចិន Gu Ailing បានឈ្នះមេដាយប្រាក់ ក្នុងការប្រកួតវិញ្ញាសា Ladies Slopestyle នៃវិញ្ញាសាជិះក្តារស្គីព្រិលបែបសេរី ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង។ នេះគឺជាមេដាយទីពីរ របស់កញ្ញា Gu Ailing ក្នុងការប្រកួតកីឡាអូឡាំពិក រដូវរងាលើកនេះ ហើយក៏ជាមេដាយទី១១ របស់គណៈប្រតិភូកីឡាចិន ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា...
នាពេលថ្មីៗកន្លងទៅនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា លើបទបញ្ជារដ្ឋបាលជាផ្លូវការ ដើម្បីលុបចោលការបង្កកទ្រព្យសម្បត្តិ របស់អាហ្វហ្កានីស្ថាន នៅសហរដ្ឋអាមេរិក ពោលគឺ គ្រោងនឹងប្រើប្រាស់ ៣ ពាន់ ៥ រយលានដុល្លារអាមេរិក ក្នុងចំណោម ៧ ពាន់លានដុល្លារអាមេរិក ទៅក្នុងការសងថ្លៃជំងឺចិត្ត ទៅឱ្យសមាជិកគ្រួសាររបស់អ្នករងគ្រោះ ក្នុងព្រឹត្តិការណ៍ភេរវកម្ម...