ព័ត៌មានអន្តរជាតិ

Update៖ លាន់លឺសំឡេងផ្ទុះយ៉ាងខ្លាំង នៅក្រុង Lviv ភាគខាងលិច នៃប្រទេសអ៊ុយក្រែន

អ៊ុយក្រែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា មានករណីផ្ទុះត្រូវបានគេឮ នៅថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុង Lviv ភាគខាងលិច នៃប្រទេសអ៊ុយក្រែន នៅម៉ោងប្រហែល៦ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៤និង០០នាទី ម៉ោងសកល ។

នៅព្រឹកថ្ងៃដដែលនេះ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស បានឈានមកជិតទីក្រុង Lviv នៅម៉ោង៣និង៣០នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក ដោយអ្នកស្រុកបានប្រញាប់ប្រញាល់ ទៅកាន់ទីជម្រកដើម្បីសុវត្ថិភាព ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន មិនទាន់ចេញផ្សាយព័ត៌មានណាមួយអំពីគោលដៅ នៃការវាយប្រហារ តាមអាកាសនោះទេ ។

យោងតាមទីភ្នាក់ងារព័ត៌មាន UNN ទីក្រុង Kherson នៅភាគខាងត្បូងអ៊ុយក្រែន ក៏បានរាយការណ៍ពីសំឡេង នៃការផ្ទុះ ហើយការជូនដំណឹង តាមអាកាសនៅតែបន្ត នៅក្នុងទីក្រុង និងតំបន់ភាគច្រើនរបស់អ៊ុយក្រែន៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top