ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានចាត់តំណាង នាំយកអំណោយជា កង់ ស្បៀងអាហារ និងថវិកា បានឧបត្ថម្ភជូនដល់បុរសពិការមួយរូប មានជីវភាពក្រីក្រខ្វះខាត ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅខេត្តព្រៃវែង។ ជំនួយទាំងនេះ ត្រូវបានលោកឧកញ៉ា ទៀ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ដោយឆ្លងសហគមន៍ចំនួន១២ និងអ្នកដំណើរពីបរទេស ចំនួន២២នាក់ ខណៈជាសះស្បើយ ចំនួន១៤នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៧១៨នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៥៧នាក់ និងអ្នកស្លាប់ចំនួន...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការផ្គត់ផ្គង់ទឹកកសិកម្មពុំទាន់គ្រប់គ្រាន់ តាមតម្រូវរបស់កសិករ ពិសេស នៅពេលកសិករជួបប្រទះគ្រោះរាំងស្ងួត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងចុងក្រោយ គោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជ ហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ចំនួន ១០ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបម្រើសេវាព្យាបាល និងថែទាំជូនដល់កុមារកម្ពុជា ដោយឥតគិតថ្លៃស្របតាម ព្រះរាជតម្រិៈនៃអង្គសម្តេចឪ ។ យោងតាមហ្វេសប៊ុក Royal Du Cambodge បានឲ្យដឹងថា...
ភ្នំពេញ៖ ក្នុងឱកាសដ៏នក្ខឫក្ស អបអរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ សូមសម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ ជ្រាលជ្រៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្តនិងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍ ជឿនលឿនលើគ្រប់វិស័យ។ ជាថ្មីម្ដងទៀត នាឱកាសដ៏មហោឡារិកនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេច ហេង សំរិន និង សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសាររបស់សម្ដេចទាំងទ្វេ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេច បាននូវជោគជ័យយ៉ាងត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ មាតុភូមិ ឆ្លងកាត់ឧបសគ្គនានា ដើម្បីរក្សាសន្តិភាពឲ្យបានគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តរ៍ លើគ្រប់វិស័យឲ្យកាន់តែសម្បូររុងរឿង៕
ម៉ិកស៊ីកូ ស៊ីធី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថា ការចាប់ខ្លួន មនុស្ស២នាក់ត្រូវបានធ្វើឡើង បន្ទាប់ពីសាកសពចំនួន១០នាក់ ត្រូវបានរកឃើញនៅក្នុងរថយន្ត១គ្រឿង នៅភាគកណ្តាលរដ្ឋ Zacatecas នៃប្រទេសម៉ិកស៊ិក ។ ការរកឃើញនេះបានកើតឡើង បន្ទាប់ពីរថយន្តនេះត្រូវបានទុកនៅខាងក្រៅការិយាល័យអភិបាលរដ្ឋ ក្នុងតំបន់ជាប្រវត្តិសាស្ត្រមួយស្ថិតនៅចំកណ្តាលទីលាន សាធារណៈមួយ ។ មន្ត្រីបានសង្ស័យ រថយន្តម៉ាក...
បរទេស៖ ជនជាតិថៃជាង ៥០០នាក់ដែលត្រូវបានបោកបញ្ឆោត ឱ្យមកធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានជួយសង្គ្រោះកាលពីខែធ្នូ ហើយស្ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Buri Ram ពីបទឆបោកប្រាក់ប្រជាជន ដែលបានទទួលប្រាក់ ដើម្បីធានាការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួយការអគ្គស្នងការនគរបាលជាតិថៃ គឺ លោក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន បានចាប់ផ្តើមធ្វើទស្សនកិច្ចប្រទេសកេនយ៉ានៅថ្ងៃពុធ ជាទីដែលរដ្ឋាភិបាលពឹងផ្អែក លើកម្ចីរបស់ចិន ដើម្បីធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លា ជុំវិញការបណ្ដាលឲ្យមាន បន្ទុកបំណុលធ្ងន់ធ្ងរ។ ក្រសួងការបរទេសរបស់ប្រទេសកេនយ៉ា បានពិពណ៌នាដំណើរទស្សនកិច្ចធ្វើឡើងដោយលោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងនោះ ថាជារឿងប្រវត្តិសាស្ត្រ ហើយកិច្ចការសន្តិសុខ សុខាភិបាល បញ្ហាបម្រែបម្រួលអាកាសធាតុ និងការផ្ទេរបច្ចេកវិទ្យាបៃតង នឹងត្រូវលើកយកមកពិភាក្សាគ្នា ហើយកិច្ចព្រមព្រៀងទ្វេភាគីថ្មី ក៏នឹងត្រូវចុះហត្ថលេខា។ ...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ បច្ចេកទេស នៃគម្រោងSPIN តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា គម្រោង SPIN របស់អង្គការហ្រ្គេត (GRET) បានចូលរួមយ៉ាងសំខាន់...
ពិតជាប្លែកភ្នែកជាខ្លាំង ក្រោយពេលទស្សនាស្ពតពាណិជ្ជកម្មថ្មី របស់ស្រាបៀរ កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដោយសារវាបានរំលេចនូវគន្លឹះ ធ្វើឲ្យការជួបជុំបងប្អូន និងមិត្តភក្តិនាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន កាន់តែរីករាយ និងទាន់សម័យជាមួយស្ទាយអបអរថ្មី។ ទិដ្ឋភាពទាក់ភ្នែក ដែលមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីនេះ គឺផ្តើមចេញពីសកម្មភាព នៃការសម្តែងរបាំប្រពៃណីចិន ឡកម៉ុងសាយ មានការពិសាអាហារឆ្ងាញ់ជុំគ្នាជាមួយមិត្តភក្តិ និងក្រោយមកមានការទស្សនា ការប្រគុំតន្ត្រី និងរាំលេងយ៉ាងសប្បាយរីករាយ។...