ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលបាលជំនាញ ស្រាវជ្រាវ រកឃើញ សាកសពជនរងគ្រោះ ចំនួន២នាក់ទៀត នៅខេត្តមណ្ឌលគីរី !!

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះ បានស្រាវជ្រាវ រកឃើញសាកសពជនរងគ្រោះចំនួន ២នាក់ទៀតហើយ នៅចំណុចស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ករណីឃាតកម្មឃៅព្រៃផ្សៃ ទៅលើគ្រូសារមួយនេះ បានកើតឡើងកាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចស្រុកពេជ្រាដា បានអោយដឹងថា ជនរងគ្រោះទាំង៥នាក់នេះ មានឈ្មោះ ៖ ទី១-ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិព្នង (ស្លាប់) ដោយជនសង្ស័យបាញ់ត្រូវ ១ គ្រាប់ ចំក្បាលខាងក្រោយ។ ទី ២ -មានឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិព្នង (ស្លាប់) ។ ទី ៣ -ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ (ស្លាប់)។ ទី ៤-ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ ( រងរបួស) ។ទី ៥ -ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ (ស្លាប់)។ និង ទី ៦ -ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ (ស្លាប់)។

បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ប្រគល់ជូនទៅសាច់ញាតិ របស់ពួកគេ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនដៃដល់ សមត្ថកិច្ចនគរបាលជំនាញ កំពុងតែស្រាវជ្រាវ និង ស៊ើបអង្កេត ដើម្បីតាមចាប់ជនដៃដល់ នាំខ្លួន មកផ្តន្ទាទោស តាមផ្លូវច្បាប់ ជាធរមាន៕ ដោយ គា លីហ្សា

To Top