បាងកក៖ ក្រសួងសុខាភិបាលថៃ បានឲ្យដឹងថា ប្រទេសនេះ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ប្រភេទអូមីក្រុង សរុបចំនួន ៧៣៩ ករណី គិតមកទល់នឹងពេលនេះ រួមទាំងករណីនាំចូលចំនួន ៤៨៨ ករណី និងការឆ្លងក្នុងស្រុក ចំនួន ២៥១ករណី ។ លោក Supakit Sirilak អគ្គនាយកនៃនាយកដ្ឋាន វិទ្យាសាស្ត្រវេជ្ជសាស្ត្រ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហារ នាពេលថ្មីៗនេះ របស់អ៊ីស្រាអែល លើកំពង់ផែ Latakia របស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យ ក្រសួងការបរទេសលោក Saeed Khatibzadeh បានឲ្យដឹងដោយយោងតាម គេហទំព័ររបស់ក្រសួងថា “មេដឹកនាំនៃរបប Zionist (របស់អ៊ីស្រាអែល) មិនឈរលើស្ថិរភាព សន្តិសុខ...
ឡុងដ៌៖ ចក្រភពអង់គ្លេស បានរាយការណ៍ពីការកើនឡើង នូវកំណត់ត្រាថ្មី នៃករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៨៣,០៣៧ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណី ឆ្លងមេរោគសរុប នៅក្នុងប្រទេសកើនឡើង ដល់ ១២,៥៥៩,៩២៦ នេះបើយោងតាមតួលេខផ្លូវការ។ ប្រទេសនេះក៏បានរាយការណ៍ ពីការស្លាប់ដែលទាក់ទងនឹងជំងឺ កូវីដ-១៩ បន្ថែមទៀត ចំនួន ៥៧នាក់។...
បរទេស៖ យានជំនិះយោធាខ្លះ អាចអណ្តែតបាន ប៉ុន្តែការដែលឃើញរថក្រោះ នៅក្នុងសមុទ្របើកចំហ គឺជាការភ្ញាក់ផ្អើលដ៏ធំមួយ យ៉ាងពិតប្រាកដ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន JATOSINT របស់ឥណ្ឌូណេស៊ីបានរាយការណ៍ថា ម៉ូដែលរថក្រោះអាថ៌កំបាំងរបស់ចិន ត្រូវបានរកឃើញដោយយោធាឥណ្ឌូនេស៊ី។ វត្ថុដែលស្រដៀងនឹងធុងច្រេះ ត្រូវបានរកឃើញដំបូង នៅជិតកន្លែងខួងយកប្រេង ក្នុងសមុទ្រ...
ទោះជាពេញមួយឆ្នាំ សុទ្ធតែរាំងស្ងួតក្តី ប៉ុន្តែពឹងផ្អែកលើការគ្រប់គ្រង អេកូបរិស្ថានរាប់សិបឆ្នាំកន្លងមក ភូមិGaoxigouស្រុកMizhi ខេត្ត Shhanxi ដែលស្ថិតលើខ្ពង់រាប ដីលឿងបានក្លាយជាតំបន់ភ្នំបៃតងទឹកថ្លា ដ៏ស្រស់ស្អាត។ កាលពីខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានទៅត្រួតពិនិត្យការងារ ក្នុងភូមិ Gaoxigou និងបានកោតសរសើរថាភូមិនេះជាគំរូ នៃការគ្រប់គ្រងបរិស្ថានខ្ពង់រាបដីលឿង។ ឆ្នាំថ្មីប្រពៃណីចិន...
រំលឹកពីឆ្នាំ ២០២១ ការចុះត្រួតពិនិត្យការងារ នៅតំបន់នានារបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន គឺផ្តោតសំខាន់លើការអភិរក្ស ប្រព័ន្ធអេកូឡូស៊ី ។ ក្នុងនាមជាអ្នកអភិរក្សប្រទេសចិន ដ៏ស្រស់ស្អាត តើពួកគេមានរឿងរ៉ាវតស៊ូ បែបណានៅឆ្នាំ ២០២១ ? នៅថ្ងៃទី ១ ខែតុលា ឆ្នាំ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា នឹងមានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។ តាមរយៈសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅថ្ងៃទី២៨ ធ្នូនេះ ក្រសួងធនធានទឹក បញ្ជាក់ថា...
ភ្នំពេញ៖ លោក ប៉ុក វណ្ណថាត ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន នៃ ប.ស.ស. ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមការងារទប់ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន (ទ.ស.ប.ក) បានបើកកិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីស្ថានភាព នៃជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។ លោកប្រធានក្រុមការងារ បានឱ្យដឹងទៀតថា បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាល នៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន(ទ.ស.ប.ក) នៅតែបន្តសកម្មភាព អនុវត្តកិច្ចការងាររបស់ខ្លួន ដោយនៅក្នុងឆ្នាំ២០២១នេះ មានករណីកម្មករនិយោជិត សន្លប់សរុបចំនួន ៣រោងចក្រ មានកម្មករនិយោជិត សរុបចំនួន ៣៨នាក់ ស្រី ៣៨នាក់ ដែលភាគច្រើន នៃកម្មករនិយោជិត ដួលសន្លប់ដោយផ្តើមចេញពី កម្មករនិយោជិតសន្លប់ម្នាក់ ឬពីរនាក់ប៉ុណ្ណោះ បន្ទាប់មកមានកម្មករនិយោជិត បានដួលសន្លប់តៗគ្នា ដែលគេហៅថា ជាជំងឺស្នេហ៍ហ្វូង។ យោងតាមរបាយការណ៍របស់ ក្រុមការងារ ទ.ស.ប.ក បានបង្ហាញឱ្យឃើញថា៖ តាមរយៈការសិក្សាស្រាវជ្រាវទៅលើករណីកម្មករនិយោជិត ដួលសន្លប់កន្លងមក ឃើញថាមូលហេតុចម្បងៗ ដែលបណ្តាលឲ្យមាន ករណីសន្លប់កើតមានឡើង គឺបណ្តាលមកពី (១). បញ្ហាគីមី (២). បញ្ហារូបសាស្រ្ត (៣). បញ្ហាជីវសាស្ត្រ (៤). បញ្ហាចិត្តសាស្រ្តសង្គម (៥). បញ្ហាមេកានិច (៦). បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ និង (៧). បញ្ហាការងារបន្ថែមម៉ោងជាដើម។ ក្នុងចំណោមបញ្ហាទាំងអស់ ដែលក្រុមការងារ បានស្វែងរកឃើញខាងលើនេះ គឺបញ្ហាចិត្តសាស្ត្រសង្គម បញ្ហារូបសាស្រ្ត និងបញ្ហាជីវសាស្រ្ត មានភាគរយខ្ពស់ជាងគេ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមលោក លោកស្រី ជាសមាជិកសរុប ប្រមាណជាង ១០រូប៕
គម្រោងខុនដូ Urban Village និងមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ធ្នូកន្លងមកនេះ បានរៀបចំព្រឹត្តិការណ៍ បុណ្យណូអែលដ៏ធំមួយ ក្នុងរាជធានីភ្នំពេញ ។ សកម្មភាពកម្សាន្ត និងកម្មវិធីប្លែកៗជាច្រើន ត្រូវបានរៀបចំ និងសម្តែង ដោយអ្នកសម្តែងចំរុះជាតិសាសន៍។ ក្នុងនោះផងដែរ ការសម្តែងដែលទាក់ទាញបំផុត គឺការបង្ហាញឡាស៊ែរដែលរចនា...
ភ្នំពេញ៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយ តបនឹងកិច្ចប្រឹងប្រែងរបស់លោកក្នុងសកម្មភាពកសាងសង្គមជាតិ។ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបំពាក់គ្រឿងឥស្សរិយយសនេះ ជូនឧកញ៉ា ឡេង ប្រុស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺន ជំនាន់ទី២៧ និងសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស។ ឧកញ៉ា បានបង្ហាញនូវទឹកចិត្តរីករាយជាខ្លាំង ចំពោះការទទួលបាន នូវគ្រឿងឥស្សរិយយសនេះ។ លោកបានគោរពថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ ដែលបានប្រោសប្រទាន គ្រឿងឥស្សរិយយស និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ដែលបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីប្រោសប្រទានគ្រឿងឥស្សរិយយស។ ឧកញ៉ា ឡេង ប្រុស ក៏ដូចជាប្អូនៗ អ្នកឧកញ៉ា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅ ឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើត ក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែត ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារ ជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ ជីវភាពខ្លួន និងគ្រួសារ។ ក្រោយពេលប្រឡូកជីវិត ជាពលករច្រើនឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើម ក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យ អចលនទ្រព្យនាំឱ្យទទួលបាន ជោគជ័យជាខ្លាំង។ ជាមួយនឹងការមានឱកាស កសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌ របស់បងប្អូន ត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា។ ឧកញ៉ា ឡេង ប្រុស បានចាត់ទុកការចូលរួមចំណែក កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល គឺជាការងារដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យជាតិកាន់រីកចម្រើន និងរុងរឿង៕