ហុងកុង៖ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍ សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ជាមួយអង្គការដៃគូមនុស្សធម៌ សហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដៃគូបច្ចេកវិទ្យា ក្រុមហ៊ុន Lenovo នៅថ្ងៃនេះបានដាក់ដំណើការ កម្មវិធីពានរង្វាន់ SAFE STEPS Disaster Tech (D-TECH) លើកទីពីរ...
ភ្នំពេញ៖ ដោយមានការ យកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ យុទ្ឋសាស្រ្តសំខាន់ៗ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសការគិតគូរ ពីតម្រូវការសង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រាន់តែក្នុងរយៈពេល ១ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្តល់ជូនគោលរបប ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា នូវថវិកា សរុបប្រមាណជាង ២.៨ពាន់លានរៀល តាមរយៈ ប.ស.ស. បានបើកផ្តល់ជូន ស្រ្តីសម្រាលកូន ចំនួន៧ ០១៤នាក់ មានចំនួនកូនសរុប ៧ ០៦៧នាក់ នេះបើយោងតាមរបាយការណ៍ របស់ការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។ ទាំងនេះ គឺជាការយកចិត្តទុកដាក់ យ៉ាងខ្ពស់បំផុត ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ ពីសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ និយោជិត។ បើទោះបីជាមាន ការវាយតម្លៃខ្ពស់ និងទទួលបានការកោតសរសើរ ពីប្រមុខ រាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រ ពីសំណាក់ បងប្អូនកម្មករនិយោជិត ជាសមាជិកយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងស្មារតី ទំនួលខុសត្រូវខ្ពស់ ដែលរាជរដ្ឋាភិបាល ប្រគល់ជូន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បាន និងកំពុងបន្តដឹកនាំអនុវត្ត ដោយធ្វើយ៉ាងណា ឱ្យការផ្តល់សេវាគាំពារ សង្គមមួយនេះ កាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនបងប្អូនកម្មករ និយោជិតជាសមាជិករបស់ខ្លួន។ គួររំលឹកផងដែរថា៖ ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលត្រូវអនុវត្ត តាមសេចក្តីណែនាំដូចខាងក្រោម៖ ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទ នៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេល យ៉ាងយូរ៣ខែ មុនសម្រាលកូន។ ទី២. សាមីខ្លួនត្រូវភ្ជាប់មក ជាមួយនូវលិខិតពិនិត្យ ផ្ទៃពោះដែលបានបញ្ជាក់ កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិកប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌ សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ ច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។...
ភ្នំពេញ៖ ដោយមើលឃើញ ពីការវិវឌ្ឍន៍ ចំពោះការទិញ-លក់ ទំនិញអនឡាញ ទាំងក្នុងស្រុក និងក្រៅប្រទេស ក្រុមហ៊ុន វីរៈ ប៊ុនថាំ តែងតែអភិវឌ្ឍន៍ខ្លួនជានិច្ច ដើរតាមបច្ចុប្បន្នភាព នៃវិស័យឧស្សាហកម្ម ៤.០ ដែលបានផ្តល់សេវា បញ្ជើទំនិញ ទូទាំងប្រទេសកម្ពុជា ជាមួយទំនុកចិត្ត និងរហ័សទាន់ចិត្ត បន្ថែមពីនេះ នៅថ្ងៃទី១ ខែធ្នូ...
ភ្នំពេញ៖ ០១ ធ្នូ ឆ្នាំ ២០២០-បន្ទាប់ពីការរៀបចំ និងអភិវឌ្ឍផលិតផលគំរោង របស់ខ្លួនអស់រយៈពេល ជាច្រើនខែមក ថ្ងៃនេះក្រុមហ៊ុន សែលកាត បានបង្ហាញជូននូវ PlayGame Unlimited ដែលជាគំរោងទិន្នន័យថ្មី បង្កើតឡើងជាពិសេស សម្រាប់បណ្តាអ្នកលេងហ្គេម ប្រភេទទូរស័ព្ទដៃ ដែលកំពុងរីកដុះដាល គួរឱ្យកត់សម្គាល់បំផុត នាពេលបច្ចុប្បន្ននេះ។ ក្រៅពីអត្ថប្រយោជន៍ ដ៏សម្បូរបែបទាក់ទិននឹងហ្គេម...
ភ្នំពេញ៖ អស្ចារ្យណាស់ ! ពិតជាអតិថិជន មហាសំណាងមែនៗតែម្តង ដែលបានឈ្នះរង្វាន់ លុយសុទ្ធដល់ទៅ ១ម៉ឺនដុល្លារពី សែលកាត កាលពីពេលថ្មីៗ មកនេះ។ សូមចូលរួមអបអរ សាទរអតិថិជនឈ្មោះ កើត ប្រុស មានមុខរបរជាអាជីវករ ដែលមានទីលំនៅផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឈ្នះរង្វាន់លុយសុទ្ធ...
ភ្នំពេញ-២៧ វិច្ឆិកា ២០២០៖ នៅថ្ងៃនេះ កម្មវិធីប្រឡង ស្នាដៃសិល្បៈថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនសែលកាត បានបើកដំណើរការ កន្លែងចុះឈ្មោះថ្មីមួយទៀត នៅឯការិយាល័យកណ្តាល សែលកាត ក្នុងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត ដល់សិល្បករគំនូរថ្មីៗ ឱ្យមកចូលរួមប្រកួតកម្មវិធី ប្រឡងប្រចាំឆ្នាំលើកទី ៣នេះ។ ការបើកដំណើរការកន្លែងចុះឈ្មោះថ្មីនេះ ត្រូវបានបើកសម្ពោធរួមជាមួយ...
តើលោកអ្នក កំពុងមានគម្រោង ទៅលេងកោះរ៉ុងអង្កាល់ ដែរឬទេ? ឱកាសដ៏ល្អនេះ បានមកដល់ហើយ ទៅលេងកោះអង្កាល់ នាពេលនេះទាន់ចំពេល sandy beach resort គេមាន promotion !! ក្នុងឱកាសនេះ sandy beach resort មាន promotion សម្រាប់តម្លៃបន្ទប់ ជាមួយម៉ាស៊ីនត្រជាក់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ១ក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១១៩ ដែលលោកឧកញ៉ា បានព្រលែងសត្វល្មិច ចូលសមុទ្រ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដែលមិនមានការពាក់ព័ន្ធ ជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធគារ ត្រូវបន្ដបំពេញ ភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់ វិធានការអនាម័យ ជាប់ជាប្រចាំ។ សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី...