ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ច្រានចោលទាំងស្រុង នូវការចុះផ្សាយ មិនត្រឹមត្រូវរបស់សារព័ត៌មាន វៀតណាមឈ្មោះ VN Express International ចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំណងជេីងថា បុរសម្នាក់ចូលវៀតណាម ខុសច្បាប់ពីកម្ពុជា តេស្តវិជ្ជមានកូរ៉ូណាថ្មី។ តាមរយៈគ្រុបតេឡេក្រាម ព័ត៌មាន នៅថ្ងៃ២៧ ធ្នូ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កម្ពុជា បកស្រាយថា តាមការឆែក នៅគ្រប់ច្រកចូល ពីថៃដែលកម្ពុជា កំពុងតែគ្រប់គ្រង ពលករខ្មែរ និងអ្នកដំណេីរចូលកម្ពុជា ដោយហ្មត់ចត់ នៅតាមបណ្តាខេត្ត ដែលមានច្រកតាមព្រំដែនថៃ គឺមិនមានបុរសជនជាតិ វៀតណាម ឈ្មោះនេះ ដែលឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៣ និង២៤ ខែធ្នូ រួមទាំងច្រកបាវិត នៅខេត្តស្វាយរៀងផងដែរ ក៏មិនមានករណីបុរស ជនជាតិវៀតណាម នេះឆ្លងចេញ ពីកម្ពុជាដែរ។ អ្នកនាំពាក្យបន្ថែមថា បុរសជនជាតិវៀតណាមរូបនេះ មានឪពុកម្តាយ នៅខេត្តវិញឡុង ដែលពួកគាត់ រួមជាមួយប៉ូលីសម្នាក់ និងបុគ្គលិក សុខាភិបាល ៤នាក់ ទៀត ត្រូវបានដាក់ឲ្យធ្វេីចត្តាឡីស័ក នៅមជ្ឈមណ្ឌលវេជ្ជសាស្ត ស្រុកម៉ាងធីត។ ជាមួយគ្នានេះ នៅក្នុងអត្ថបទ ក៏បានបញ្ជាក់រួច ហេីយថា បុរសឈ្មោះ Le Thuc Tri អាយុ ៣២ឆ្នាំ ដែលតេស្តវិជ្ជមានដោយវិទ្យាស្ថាន ប៉ាស្ទ័រទីក្រុងហូជីមិញ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាល វៀតណាមថា មានវីរុសកូវីដ-១៩ នោះទេ។ បុរសជនជាតិ វៀតណាមរូបនេះ បានធ្វេីដំណេីរពីភូមា មកថៃនៅថ្ងៃទី១៥ ខែធ្នូ ហេីយស្នាក់នៅថៃ រហូតដល់ថ្ងៃទី២២។ បន្ទាប់មកក៏រួមដំណេីរ ជាមួយបុគ្គល៦នាក់ផ្សេងទៀត ជិះឡានដឹកទំនិញមកកម្ពុជា នៅថ្ងៃទី២៣ ហេីយបានឆ្លងកាត់ ច្រកព្រំដែនចូលខេត្តតៃនិញ នៅថ្ងៃទី២៤ និងបន្តទៅទីក្រុងហូជីមិញ តាមរថយន្តក្រុង ទៅផ្ទះម្តាយនៅទីនោះ ដែលម្តាយគាត់ រាយការណ៍ទៅអាជ្ញាធរ និងដាក់បុរសនេះ ធ្វេីចត្តាឡីស័ក នៅថ្ងៃទី២៤។ លោកស្រី អ្នកនាំពាក្យបញ្ជាក់ថា “ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ខាងលេី ដែលថាបុរស ជនជាតិវៀតណាម ឆ្លងចូលវៀតណាម ខុសច្បាប់ពីកម្ពុជា មានវីរុសកូរ៉ូណាថ្មី នោះ គឺមិនត្រឹមត្រូវឡេីយ ហេីយក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវ របស់សារព័ត៌មាន វៀតណាមឈ្មោះ”។ ក្រសួង ស្នេីសុំឲ្យភាគីវៀតណាម គោរពក្រមសីលធ៌មវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ និងឲ្យមានការសហការគ្នា ល្អក្នុងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ មុននឹងមាន ការចុះផ្សាយជាសាធារណៈ ដេីម្បីរក្សានូវសេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការល្អ និងមានភាពត្រឹមត្រូវតាមបច្ចេកទេស សុខាភិបាល៕
ភ្នំពេញ៖ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ធំបផុតមួយនៅកម្ពុជា កំពុងជួយឧបត្ថម្ភ ដល់កម្មវិធីពិភាក្សា TEDxRUPP ក្រោមប្រធានបទ “កំណប់កំបាំងភ្នែក” (Significance of the Insignificance”)។ ព្រឹត្តិការណ៍នេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២០ខាងមុខនេះ រៀបចំដោយមាន ការសហការពីសកល វិទ្យាល័យភូមិន្ទភ្នំពេញ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់ឲ្យតំណាង នាំយកឈុតសម្លៀកបំពាក់ ចំនួន៨០ឈុត នឹង មួកសុវត្ថិភាពចំនួន ៨០មួក ឧបត្ថម្ភដល់ប្រជាការពារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការ បំពេញភារកិច្ច ជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ ក្នុងមូលដ្ឋាន ដែលត្រូវបានធ្វើឡើង...
ភ្នំពេញ៖ ការចំណាយ ពេលវេលាផ្ទាល់ខ្លួន លើការសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ការប្រើថវិកាផ្ទាល់ខ្លួន ដើម្បីទិញសៀវភៅ សម្រាប់សិស្ស និងការគាំទ្រកុមារកំព្រា និងមនុស្សចាស់ គឺគ្រាន់តែជាអំពើល្អមួយចំនួន ដែលប្រជាពលរដ្ឋកម្ពុជា ជាច្រើនធ្វើសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ និងសម្រាប់ប្រជាពលរដ្ឋ ផ្សេងទៀតក្នុងប្រទេស ។ នៅក្នុង ការស្ទង់មតិ ក្រៅផ្លូវការមួយ ដែលធ្វើឡើងនៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ...
247 Store Cambodia គឺជាផ្សារអនឡាញ ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង និងមានចំនួនអ្នកជាវ យ៉ាងច្រើនកុះករ នៅលើគេហទំព័រ www.247storecambodia.com។ ផ្សារអនឡាញ 247 Store Cambodia មានលក់ផលិតផល ជាច្រើនមុខ និងច្រើនប្រភេទដូចជា សម្ភារៈកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍អេឡិចត្រូនិច ដែលសុទ្ធតែផ្តល់អត្ថប្រយោជន៍ ជាច្រើនផ្សេងៗគ្នា...
ភ្នំពេញ៖ តូតាល់កម្ពុជា គឺជាក្រុមហ៊ុន ប្រេងឥន្ធនៈឈានមុខគេ លំដាប់អន្តរជាតិមួយ នៅក្នុងប្រទេស ដែលកំពុងតែធ្វើទីផ្សារ លើផលិតផល និងសេវាកម្ម ដែលផ្តោតសំខាន់ លើប្រេងឥន្ធនៈ និងប្រេងរំអិល នឹងកំពុងបើកសម្ពោធ សេវាកម្មលាងរថយន្ត ដោយស្វ័យប្រវត្តិ ដំបូងបំផុត បច្ចេកវិទ្យាអ៊ឺរ៉ុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការ សេវាកម្មលាងរថយន្ត ដោយស្វ័យប្រវត្តិ...
ភ្នំពេញ៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាសមាជិកគ្រួសារ របស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ បានដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័តជំនាន់ថ្មី របស់ខ្លួន “WB WON Mobile” ដែលនាំមកជូននូវមុខងារ និងលក្ខណៈពិសេសជាច្រើន ជាមួយនឹងរចនាបថ ដ៏ទំនើប និងទាក់ទាញ ដើម្បីផ្តល់ជូន នូវសេវាធនាគារឌីជីថល ឲ្យកាន់តែប្រសើរ ដល់អតិថិជនរបស់ខ្លួន...
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល និង រីករាយពិធីបុណ្យណូអ៊ែល ខាងមុខនេះ ក្រុមហ៊ុន ស៊ុនស៊ីមិចកូ មានប្រម៉ូសិនលក់ចុងឆ្នាំ បន្ថែមអស់ស្ទះ ថែមរហូតដល់អស់ពីស្ដុក រីឯតម្លៃដឹងតែពិសេស សម្រាប់បងប្អូន ទិញចុងឆ្នាំងនេះ ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចមានឱកាស ឈ្នះមហារង្វាន់ ពីស៊ុនស៊ីម៉ិចកូ ជារៀងរាល់ខែ ក្នុងនោះដែររង្វាន់ធទី១ រថយន្ត Ford Ecosport...
ដំណាក់កាលទីមួយ នៃផ្លូវល្បឿនលឿន ឡាវ-ចិន ពីទីក្រុងវៀងចន្ទន៍ ទៅតំបន់វាងវៀង ត្រូវបានគេស្គាល់ថា ជាផ្លូវល្បឿនលឿន វៀងច័ន្ទ-វាងវៀង (Vientiane-VangVieng Expressway) ដែលត្រូវបានអភិវឌ្ឍរួមគ្នា ដោយ ក្រុមហ៊ុនយូនណាន (Yunnan Construction and Investment Holding Group) ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលឡាវ ត្រូវបានបើកជា...
ភ្នំពេញ៖ថ្ងែទី ២០ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោក ម៉ឹង ពន្លក ប្រធាន ចលនាយុវជនកម្ពុជាក្រុម ១៥៧ និងមានការស្នើសុំដល់ក្រុម ហ៊ុន អីហ្ស៉ីភេសខនត្រូល” Easy Pest Control “ជួយបាញ់ថ្នាំ សំលាប់មេរោគផ្សេងៗ ក្នុងផ្សារខេត្តតាកែវ ដែលមានលោក កែវ...