កំពង់ធំ៖ នាចុងសប្តាហ៍កន្លងមកនេះ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ក្រុមការងារព័ត៌មាននៃ ប.ស.ស. បានទៅបំពេញការងារ នៅទឹកដីខេត្តកំពង់ធំ ដោយសហការជាមួយ ប្រធានសាខា ប.ស.ស. ខេត្តចុះទៅដល់ផ្ទះជនរងគ្រោះ ចំនួន ២នាក់ ជាសមាជិក ប.ស.ស. ដែលស្ថិតនៅក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក។ លោក ឌី ម៉េងលាង ជាអតីតកម្មករបម្រើការងារ នៅសហគ្រាស ផលិតទឹកសុទ្ធមួយកន្លែង ដែលស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ លោកជាជនរងគ្រោះ ដោយសារតែដៃរបស់លោក ចូលក្នុងម៉ាស៊ីនផលិតដបទឹកសុទ្ធ បណ្ដាលឱ្យដាច់មេដៃខាងឆ្វេង។លោកនិយាយថា លោកពិតជាអរគុណ ប.ស.ស. ណាស់ដែលបានជួយលោកនៅពេលគ្រោះថ្នាក់ និងជួយចេញថ្លៃព្យាបាលដោយលោកមិនបានចំណាយថវិកាផ្ទាល់ខ្លួនអ្វីឡើយ។ ចំណែកអ៊ំស្រី យ៉ាន ថាន វិញ រស់នៅភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក ដែលជាម្តាយជនរងគ្រោះម្នាក់ ឈ្មោះ ព្រុំ សុភីបានស្លាប់ ក្នុងពេលជៀជ័រកៅស៊ូ។ សព្វថ្ងៃអ៊ំស្រី ទទួលបានធនលាភឧត្តរជីវី ជាមួយចៅកំសត់តូចៗ២នាក់ ដែលម្តាយ បានលាចាកលោកចោល ។ ជាមួយនិងភាពក្តុកក្តួលអ៊ំស្រី បានបន្តថា គាត់ពិតជាអរគុណ និងដឹងគុណជាពិសេស ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ចំពោះពួកគាត់ ក៏ដូចជា ប.ស.ស. ផងដែរ ដែលបានជួយសម្រួល ការលំបាករបស់អ៊ំស្រី ព្រមទាំងបានផ្តល់ជូននូវប្រាក់ឧបត្ថម្ភ (ធនលាភឧត្តរជីវី) ជូនអ៊ំស្រី ព្រមទាំងចៅតូចៗទាំង២ របស់អ៊ំស្រី ជារៀងរាល់ខែ បើគ្មានការជួយដោយផ្ទាល់ របស់ប.ស.ស. ទេ អ៊ំស្រីរួមទាំងចៅតូចៗ២នាក់ មិនដឹងជួបការលំបាកយ៉ាងណានោះទេ។ ប្រធានសាខា ប.ស.ស. ខេត្តកំពង់ធំ លោក លី សុខា បញ្ជាក់ថា ៖ បើគិតចាប់ពីដើមឆ្នាំ២០២២ មកដល់បច្ចុប្បន្ន ប.ស.ស. ខេត្តកំពង់ធំបានផ្ដល់តាវកាលិក ដល់សមាជិក ប.ស.ស. ប្រមាណជិត ២ពាន់នាក់ ដែលក្នុងនោះមានសមាជិក ប.ស.ស. រងគ្រោះថ្នាក់ការងារចំនួន ១១២នាក់ និងស្ដ្រីសម្រាលកូនប្រមាណជាង ១ពាន់នាក់ តាមរយៈមន្ត្រី និងបុគ្គលិក ប.ស.ស. ខេត្តចុះជួយសម្របសម្រួល ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.។ លោកប្រធានសាខា ប.ស.ស. ខេត្ត បានបញ្ជាក់ឱ្យដឹងដែរថា៖ រាល់សមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ដោយសារការងារ ប.ស.ស. បានផ្តល់របបធានារ៉ាប់រងគ្រោះថ្នាក់ការងារជូនដល់ពួកគាត់ ដែលរួមមាន៖ សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាលនិងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នកថែទាំ, ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ពេលដែលឈឺមិនអាចទៅធ្វើការបាន, ផ្តល់ជូននូវឧបករណ៍ជំនួយផ្សេងៗ ប៉ុន្តែប្រសិនបើជនរងគ្រោះ រហូតដល់បាត់បង់ជីវិត ប.ស.ស. នឹងផ្តល់តាវកាលិកឧត្តរជីវី (ប្រាក់ឧបត្ថម្ភ) ដល់សិទ្ធិវ័ន្ត (ជននៅក្នុងបន្ទុក នៃគ្រួសារជនរងគ្រោះ)។ ទាំងនេះគឺសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជាពិសេសកម្មករនិយោជិត៕
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ ប.ស.ស. បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព លោក ហៀង សុលីដែត ប្រធានសាខា ប.ស.ស. ខេត្តស្វាយរៀង បានទទួលមរណភាព កាលពីថ្ងៃពុធ...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជនកម្ពុជា បានផ្ដាំផ្ញើសារសំខាន់មួយចំនួន ដល់សមាជិក សមាជិការបស់សមាគម ឲ្យផ្ដោតលើការកសាង រចនាសម្ពន្ធសមាគម និងការអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងច្បាប់-លិខិតបទដ្ឋានគតិយុត្ត ដើម្បីសម្រេច វឌ្ឍនភាពការងារ-មុខរបរ ពិសេសគឺសំដៅលើកស្ទួយ សេដ្ឋកិច្ចគ្រួសារ-សង្គមជាតិ ឱ្យរីកចម្រើនទៅមុខ។ ការថ្លែងសារណែនាំរបស់លោក...
បរទេស៖ យោធាអាមេរិក បានកំណត់អត្តសញ្ញាណ មន្រ្តីមួយមួយរូប ដែលបានស្លាប់នៅក្នុងរថយន្ត នៅជិតមន្ទីរប៉ង់តាហ្គោន កាលពីដើមខែនេះ ដោយបង្ហាញថា គាត់គឺជាអ្នកឯកទេសស៊ើបការណ៍ជាន់ខ្ពស់ ដែលធ្វើការនៅក្នុងការិយាល័យ នៃអគ្គសេនាធិការចម្រុះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយទាហានមានឈ្មោះ Juan Paulo Ferrer Bordador...
ប៉េកាំង៖ មេដឹកនាំតំបន់តៃវ៉ាន់លោកស្រី Tsai Ing-wen បានចាប់ផ្តើមដំណើរទស្សនកិច្ចមួយ កាលពីថ្ងៃពុធ ដោយអះអាងថា លោកស្រីកំពុងធ្វើដំណើរ ទៅប្រទេស Guatemala និង Belize នៅអាមេរិកកណ្តាល។ ទោះយ៉ាងណាក៏ដោយ វាច្បាស់ណាស់ សម្រាប់មនុស្សគ្រប់គ្នាថា ចំណុចសំខាន់នៃការធ្វើដំណើរគឺ “ឆ្លងកាត់” សហរដ្ឋអាមេរិក ដែលនេះជាល្បិចដែលលោកស្រី ធ្លាប់លេង ៦ដងកាលពីមុន...
ភ្នំពេញ៖ ក្នុងឱកាសដែលអញ្ជើញជាអធិបតី បើកកិច្ចប្រជុំស្តីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ លោក ម៉េង ហុង អគ្គនាយករងប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ បច្ចុប្បន្នប.ស.ស. ពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈរ សមាជិកក៏មានការកើនឡើងជាបន្ដបន្ទាប់ ដោយគ្រាន់តែគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣ នេះ មានបងប្អូនជាសមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យដៃគូប្រមាណជាង ១លានករណី ដែលគិតក្នុងមួយថ្ងៃជាង ១ម៉ឺនករណី ពោលគឺកើនឡើងប្រមាណជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ទន្ទឹមនឹងការប្រើប្រាស់សេវា របស់សមាជិក ប.ស.ស. ដ៏ច្រើននេះ លោកអគ្គនាយករង បានបន្ថែមថា៖ បច្ចុប្បន្ន ប.ស.ស. បានចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋានសុខាភិបាលទូទាំងប្រទេស សរុបចំនួន ១ ៥០៩ មូលដ្ឋានសុខាភិបាល ក្នុងនោះរួមមានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១ ៣៧៥ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៣៤។ ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ជូនសមាជិករបស់ខ្លួន លោកអគ្គនាយករង បានបន្ដថា៖ប.ស.ស. បាននឹងកំពុងសិក្សាពង្រីកវិសាលភាព ចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋាន សុខាភិបាលសាធារណៈ និងឯកជនបន្ថែមទៀតដើម្បីឱ្យស្របតាមតម្រូវការជាក់ស្តែង ជាពិសេសជាមួយ មូលដ្ឋានសុខាភិបាលឯកជនទូទាំង ២៥ខេត្ត-ក្រុង ដើម្បីខិតជិតកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត ងាយស្រួល ក្នុងការទៅទទួលសេវាព្យាបាលនៅពេលដែល មានបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗ។ ក្នុងឱកាសជាមួយគ្នានេះដែរ លោកអគ្គនាយករង ក៏បានសង្កត់ធ្ងន់ថា៖ កន្លងមកកិច្ចសហការ របស់មូលដ្ឋានសុខាភិបាល ជាមួយប.ស.ស. ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលមូលដ្ឋានសុខាភិបាលមួយចំនួនតូច មិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយ ហើយការផ្តល់សេវា ជូនសមាជិក ប.ស.ស. នៅមានកម្រិត ពិសេសការទាមទារទូទាត់ថ្លៃ សេវាព្យាបាលរបស់មូលដ្ឋានសុខាភិបាល ដៃគូមួយចំនួន នៅមានភាពមិនប្រក្រតីនៅឡើយ។ ជាមួយគ្នានេះ លោកអគ្គនាយករង ក៏បានស្នើដល់អង្គពិធីទាំងមូលលើកជាសំណួរ អំពីបញ្ហាប្រឈមទៅកាន់មន្ត្រីជំនាញ ពិសេសថ្នាក់ដឺកនាំ ឬតំណាងមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវចូលរួមអនុវត្តទៅតាម កិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា លើកកម្ពស់ គុណភាពសេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ ដល់សមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងទាន់ពេលវេលា។ សូមបញ្ជាក់ថាៈ កិច្ចប្រជុំពីស្ដីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដៃគូ ប.ស.ស. ខាងលើមានការអញ្ជើញចូលរួម ពីសំណាក់ តំណាងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង សរុបប្រមាណ២០០នាក់ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសម្ព័ន្ធអង្គភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ លើកទី៨ ជូនសិក្ខាកាម១៨៤នាក់ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានណែនាំដល់សិក្ខាកាម នៃវិទ្យាស្ថាននេះចូលរួម គោរពអនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវយកចំណេះជំនាញរបស់ខ្លួនយកទៅប្រកបការងារ និងមុខរបរ...
គៀវ៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា មន្ត្រីយោធាអ៊ុយក្រែនបានឲ្យដឹងកាលពីល្ងាចថ្ងៃពុធថា កងកម្លាំងរុស្ស៊ី បានទទួលជោគជ័យខ្លះៗនៅក្នុងទីក្រុង Bakhmut នៅសមរភូមិមុខ ហើយប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កំពុងដាក់ផែនការ សម្រាប់តំបន់សន្តិសុខជុំវិញរោងចក្រថាមពលធំមួយ នៅក្នុងប្រទេសអ៊ុយក្រែន ។ ទីក្រុងជីករ៉ែ Bakhmut និងទីប្រជុំជនជុំវិញ ក្នុងតំបន់ឧស្សាហកម្មភាគខាងកើត នៃទីក្រុង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាផលិតស៊ីម៉ង់ត៍បានប្រមាណ៩លានតោនក៏ពិតមែន ប៉ុន្តែមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះសន្ទុះនៃការសាងសង់ របស់ប្រជាពលរដ្ឋមានច្រើននាបច្ចុប្បន្ន។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានផលិតស៊ីម៉ង់ត៍ ចំនួន៩លានតោន ក្នុងមួយឆ្នាំៗ ខណៈតម្រូវការប្រើប្រាស់ក៏មានច្រើនជាងនេះ។ សម្ដេចតេជោបញ្ជាក់ថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី តាមសេចក្តីរាយការណ៍ បានបង្ហាញការសោកស្តាយដែលថា លោកមិនមានកិច្ចពិភាក្សាដោយផ្ទាល់ ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ចាប់តាំងពីការវាយលុកយោធារបស់រុស្ស៊ី ប្រឆាំងនឹងទីក្រុងគៀវ បានចាប់ផ្តើមកាលពីឆ្នាំមុន ហើយលោកចង់កែតម្រូវស្ថានភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា...