ព័ត៌មានអន្តរជាតិ

អេស្បាញ សន្យាផ្តល់រថក្រោះ៤គ្រឿង ឲ្យអ៊ុយក្រែន

រូបភាព៖ AFP

បរទេស៖ នាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រកាសសន្យា ក្នុងការផ្កត់ផ្គង់រថក្រោះ ប្រភេទ Leopard ចំនួន៤គ្រឿងបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ RT​រថក្រោះ ដែលជាប្រភេទ រថក្រោះប្រយុទ្ធធន់ធ្ងន់ ផលិតនៅប្រទេសអាល្លឺម៉ង់នេះ គឺមានសមត្ថភាពអាចវាយប្រហារ កងកម្លាំងយោធារបស់រុស្សី បាននៅក្នុងប្រតិបត្តិការ វាយបកដណ្តើមទឹកដីពីរុស្សីវិញ នាពេលកន្លងមក។

ថ្លែងនៅក្នុងទីក្រុងគៀវលោក Sanchez បានសន្យាថា៖ប្រទេសអេស្បាញនឹងឆាប់ៗនេះ ផ្តល់ឲ្យអ៊ុយក្រែន នូវសព្វាវុធថ្មីបន្ថែមទៀត ដែលក្នុងនោះរួមមានទាំងរថក្រោះប្រភេទ Leopard ចំនួន៤គ្រឿង ព្រមទាំងរថយន្តយោធា ដឹកទំនិញផ្សេងទៀតផង។

លោក Sanchez បានថ្លែងទៀតថា រដ្ឋាភិបាលរបស់លោក ក៏នឹងធ្វើការផ្គត់ផ្គង់ឲ្យអ៊ុយក្រែន នូវការហ្វឹកហាត់ នៃការក្រុមពេទ្យចល័តព្រមទាំងការហ្វឹកហាត់ ក្រុមគ្រូពេទ្យជំនាញវះកាត់ នៅក្នុងសមរភូមិសំខាន់ៗទៀតផង៕​ ប្រែសម្រួល៖ស៊ុនលី

To Top