ភ្នំពេញ៖ ក្នុងឱកាសដែលអញ្ជើញជាអធិបតី បើកកិច្ចប្រជុំស្តីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ លោក ម៉េង ហុង អគ្គនាយករងប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ បច្ចុប្បន្នប.ស.ស. ពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈរ សមាជិកក៏មានការកើនឡើងជាបន្ដបន្ទាប់ ដោយគ្រាន់តែគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣ នេះ មានបងប្អូនជាសមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យដៃគូប្រមាណជាង ១លានករណី ដែលគិតក្នុងមួយថ្ងៃជាង ១ម៉ឺនករណី ពោលគឺកើនឡើងប្រមាណជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ទន្ទឹមនឹងការប្រើប្រាស់សេវា របស់សមាជិក ប.ស.ស. ដ៏ច្រើននេះ លោកអគ្គនាយករង បានបន្ថែមថា៖ បច្ចុប្បន្ន ប.ស.ស. បានចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋានសុខាភិបាលទូទាំងប្រទេស សរុបចំនួន ១ ៥០៩ មូលដ្ឋានសុខាភិបាល ក្នុងនោះរួមមានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១ ៣៧៥ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៣៤។ ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ជូនសមាជិករបស់ខ្លួន លោកអគ្គនាយករង បានបន្ដថា៖ប.ស.ស. បាននឹងកំពុងសិក្សាពង្រីកវិសាលភាព ចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋាន សុខាភិបាលសាធារណៈ និងឯកជនបន្ថែមទៀតដើម្បីឱ្យស្របតាមតម្រូវការជាក់ស្តែង ជាពិសេសជាមួយ មូលដ្ឋានសុខាភិបាលឯកជនទូទាំង ២៥ខេត្ត-ក្រុង ដើម្បីខិតជិតកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត ងាយស្រួល ក្នុងការទៅទទួលសេវាព្យាបាលនៅពេលដែល មានបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗ។ ក្នុងឱកាសជាមួយគ្នានេះដែរ លោកអគ្គនាយករង ក៏បានសង្កត់ធ្ងន់ថា៖ កន្លងមកកិច្ចសហការ របស់មូលដ្ឋានសុខាភិបាល ជាមួយប.ស.ស. ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលមូលដ្ឋានសុខាភិបាលមួយចំនួនតូច មិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយ ហើយការផ្តល់សេវា ជូនសមាជិក ប.ស.ស. នៅមានកម្រិត ពិសេសការទាមទារទូទាត់ថ្លៃ សេវាព្យាបាលរបស់មូលដ្ឋានសុខាភិបាល ដៃគូមួយចំនួន នៅមានភាពមិនប្រក្រតីនៅឡើយ។ ជាមួយគ្នានេះ លោកអគ្គនាយករង ក៏បានស្នើដល់អង្គពិធីទាំងមូលលើកជាសំណួរ អំពីបញ្ហាប្រឈមទៅកាន់មន្ត្រីជំនាញ ពិសេសថ្នាក់ដឺកនាំ ឬតំណាងមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវចូលរួមអនុវត្តទៅតាម កិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា លើកកម្ពស់ គុណភាពសេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ ដល់សមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងទាន់ពេលវេលា។ សូមបញ្ជាក់ថាៈ កិច្ចប្រជុំពីស្ដីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដៃគូ ប.ស.ស. ខាងលើមានការអញ្ជើញចូលរួម ពីសំណាក់ តំណាងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង សរុបប្រមាណ២០០នាក់ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសម្ព័ន្ធអង្គភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ក្នុងពិធីប្រគល់វិញ្ញាបនបត្រវិជ្ជាជីវៈ លើកទី៨ ជូនសិក្ខាកាម១៨៤នាក់ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ នៅភោជនីយដ្ឋានដឹហ្គ្រេនធឺរេស នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានណែនាំដល់សិក្ខាកាម នៃវិទ្យាស្ថាននេះចូលរួម គោរពអនុវត្តតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវយកចំណេះជំនាញរបស់ខ្លួនយកទៅប្រកបការងារ និងមុខរបរ...
គៀវ៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា មន្ត្រីយោធាអ៊ុយក្រែនបានឲ្យដឹងកាលពីល្ងាចថ្ងៃពុធថា កងកម្លាំងរុស្ស៊ី បានទទួលជោគជ័យខ្លះៗនៅក្នុងទីក្រុង Bakhmut នៅសមរភូមិមុខ ហើយប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កំពុងដាក់ផែនការ សម្រាប់តំបន់សន្តិសុខជុំវិញរោងចក្រថាមពលធំមួយ នៅក្នុងប្រទេសអ៊ុយក្រែន ។ ទីក្រុងជីករ៉ែ Bakhmut និងទីប្រជុំជនជុំវិញ ក្នុងតំបន់ឧស្សាហកម្មភាគខាងកើត នៃទីក្រុង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាផលិតស៊ីម៉ង់ត៍បានប្រមាណ៩លានតោនក៏ពិតមែន ប៉ុន្តែមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះសន្ទុះនៃការសាងសង់ របស់ប្រជាពលរដ្ឋមានច្រើននាបច្ចុប្បន្ន។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានផលិតស៊ីម៉ង់ត៍ ចំនួន៩លានតោន ក្នុងមួយឆ្នាំៗ ខណៈតម្រូវការប្រើប្រាស់ក៏មានច្រើនជាងនេះ។ សម្ដេចតេជោបញ្ជាក់ថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី តាមសេចក្តីរាយការណ៍ បានបង្ហាញការសោកស្តាយដែលថា លោកមិនមានកិច្ចពិភាក្សាដោយផ្ទាល់ ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ចាប់តាំងពីការវាយលុកយោធារបស់រុស្ស៊ី ប្រឆាំងនឹងទីក្រុងគៀវ បានចាប់ផ្តើមកាលពីឆ្នាំមុន ហើយលោកចង់កែតម្រូវស្ថានភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសង្ឃឹមថា ពិភពលោក នឹងរិះរកវិធីសាស្ដ្រគ្រប់គ្រងសេដ្ឋកិច្ច កុំឲ្យធ្លាក់ចុះបន្ថែមទៀត ទោះបីមានការព្រមានអំពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកលក៏ដោយ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោបានមានប្រសាសន៍ថា សេដ្ឋកិច្ចពិភពលោកកំពុងប្រកាសអាសន្ន ខណៈ សម្ដេចគិតថា ការប្រកាសអាសន្ននេះ...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបានបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៣ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣សំខាន់។ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកា លទី៦ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០៥រូប។ របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេច នឹងអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ គណៈរដ្ឋមន្ដ្រី ដោយមានរបៀបវារៈចំនួន៦។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣...
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែល បាន បំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំ ធំៗនានាកន្លងមក។ យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធ ឡើងក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៩...
ក្រុមហ៊ុន Prince Real Estate Group កាលពីថ្ងៃទី 25 ខែមីនា ឆ្នាំ2023 បានរៀបចំព្រឹត្តិការណ៍ជួល “Taste of Togetherness” នៅព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ប្រកបដោយជោគជ័យ ។ Prince បានផ្តល់ឱ្យយុវជនកម្ពុជា នូវឱកាសដើម្បីក្លាយជាអ្នកលក់រាយ ដោយផ្តល់ការជួលដោយឥតគិតថ្លៃ...