ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យបណ្តាប្រទេស លោកខាងលិចដែលពាក់ព័ន្ធ ឆ្លើយតបដោយយកចិត្តទុកដាក់ ចំពោះក្តីកង្វល់របស់សហគមន៍អន្តរជាតិ ឆ្លុះបញ្ចាំងយ៉ាងខ្លាំងចំពោះខ្លួនពួកគេ និងចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហា នៃការរើសអើងជាតិសាសន៍។ អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើឱ្យ ធ្វើអត្ថាធិប្បាយលើការរើសអើងជាតិសាសន៍ នៅក្នុងបណ្តាប្រទេសលោកខាងលិច ដែលទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅក្នុងសម័យប្រជុំលើកទី៤៧...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា កម្ពុជា ជាប្រទេសបោះជំហានទៅមុខ ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវការលើកកម្ពស់កិច្ចការពារកុមារ ទាំងកម្ពុជា និងពិភពលោក ផងដែរ។ ក្នុងពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បី បង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ តាមរយៈប្រព័ន្ធវីដេអូ។ កម្មវិធីប្រកាសនាពេលព្រឹកនេះ ដោយមានការចូលរួម លោក វង...
ភ្នំពេញ៖ រាប់ទាំងលើកនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់សរុបអស់ ៥០លានរៀលហើយ សម្រាប់ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ៥នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ (ពីទី១លាន ដល់ទី៥លាន) ។ នៅម៉ោងប្រមាណជាង ៩ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ថវិកា១០លានរៀលទៀត និងសម្ភារៈមួយចំនួនរបស់ ប្រមុខរាជរដ្ឋាភិបាលបានដល់ដៃ លោក ណុប មាន អាយុ៧០ឆ្នាំ...
ភ្នំពេញ ៖ ក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងថា បើសិនពិភពលោកមិនប្រកាន់យកពហុភាគីនិយម គឺមិនអាចយកឈ្នះ លើជំងឺរាតត្បាតកូវីដ១៩ នាពេលបច្ចុប្បន្ន និងអនាគតបានទេ ។ តាមរយៈសេចក្ដីថ្លែងការណ៍ក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែង ពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក»...
AFP៖ ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា មេដឹកនាំគណបក្សប្រឆាំង វេណេស៊ុយអេឡាលោក Freddy Guevara ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយប៉ូលីសសម្ងាត់ ហើយនឹងត្រូវបានចោទប្រកាន់ពីបទ“ ភេរវកម្ម និងការក្បត់ជាតិ” ។ អគ្គមេធាវីលោក Tarek Saab បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guevara ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំប្រឆាំង Juan Guaido...
ភ្នំពេញ៖ ចុះឈ្មោះប្រើប្រាស់អ៊ីនធឺណិត Metfone WiFi ឥឡូវនេះអតិថិជននឹងទទួលបាន សេវាកម្មអ៊ីនធឺណិតដែលមានល្បឿនលឿន និងតម្លៃសមរម្យចំណាយត្រឹមតែ ១៥ដុល្លារក្នុងមួយខែ អាចប្រើ INTERNET WiFi បានទាំងគ្រួសារ។ ដើម្បីសម្រួលដល់ការងារ សិក្សាស្រាវជ្រាវតាមរយៈអនឡាញ។ សម្រាប់អតិថិជនចុះឈ្មោះប្រើប្រាស់ INTERNET WiFi ចំនួន ៦ខែ មានការថែមជូន 1ខែបន្ថែមដោយឥតគិតថ្លៃ។ សម្រាប់អតិថិជនចុះឈ្មោះប្រើប្រាស់...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្តាល ៣នាក់ និងមកពីខេត្តស្វាយរៀង ៥នាក់ និងមានករណីស្លាប់ម្នាក់ ថ្ងៃទី ១១ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធាំរណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសគុយបា បានរាយការណ៍ថា មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត បន្ទាប់ពីបានចុះក្នុងបញ្ជីថ្មីចំនួន ៦.៩២៣នាក់ និង ៤៧នាក់បន្ថែមទៀតបានស្លាប់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយសរុបអ្នកឆ្លងមាន ២៣៨.៤៩១នាក់ និងអ្នកស្លាប់ចំនួន ១.៥៣៧នាក់...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាមបានរាយការណ៍ នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៩៥៣ករណី កាលពីថ្ងៃអាទិត្យ ដែលមានចំនួនខ្ពស់ ជាងកំណត់ត្រាមុនចំនួន ១,៨៥៣ ករណីដែលបានចុះឈ្មោះកាលពីថ្ងៃសៅរ៍។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ដកស្រង់ប្រភពពីក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា ការឆ្លងថ្មីរួមមានការឆ្លងក្នុងស្រុកចំនួន ១,៩៤៥ករណី និងករណីនាំចូលចំនួន ៨ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៩,៨១៦...