បរទេស៖ ប្រជាជនភាគច្រើន មានការព្រួយបារម្ភថា ស្ថានភាព Covid-19 អាចកាន់តែអាក្រក់ក្នុងរយៈពេលពី មួយទៅពីរខែខាងមុខនេះ បន្ទាប់ពីការបើកប្រទេស ឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ។ នេះបើយោងតាមលទ្ធផល នៃការស្ទង់មតិមតិរបស់ វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ ឬ Nida Poll ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១...
ភ្នំពេញ៖ ក្រសួងធនធានធានទឹក និងឧតុនិយមប្រកាសឲ្យដឹងថា កម្ពុជានឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ នៅតំបន់ជួរភ្នំ និងខ្ពង់រាបភាគឦសាន នៅសប្តាហ៍ទី៤ ក្នុងខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបណ្តាខេត្ត-រាជធានីផ្សេងៗទៀត កម្រិតចុះត្រជាក់ដល់ ១៨អង្សាសេ។ ក្នុងរយៈពេលនៃការចុះត្រជាក់នេះ ដោយសារក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកបាតុភូតឡានីណា (ត្រជាក់) ប្រមាណ ៩០ភាគរយ និងថយបន្តិចម្តងៗមកនៅត្រឹម...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ការផ្ទុះឡើងនៃការតវ៉ាប្រឆាំង សាជាថ្មីនៅក្នុងប្រទេសហូឡង់ ពាក់ព័ន្ធទៅនឹងច្បាប់រឹតបន្តឹង ការគ្រប់គ្រងថ្មីចំពោះបញ្ហាកូវីដ និងក៏កំពុងមាន សកម្មភាពច្រើនផងដែរ នៅតាមបណ្តាប្រទេសជាច្រើនទៀត នៅប្លុកអ៊ឺរ៉ុផងដែរ។ នៅក្នុងទីក្រុង Hague ពលរដ្ឋនាំគ្នាគប់ដុំភ្លើងទៅលើ ក្រុមប៉ូលីសនិងដុតកង់ ជាដើមហើយនៅក្នុងទីក្រុង Rotterdam វិញការតវ៉ាបានប្រែក្លាយទៅជា ការប៉ះទង្គិចគ្នាខ្លាំង រវាងក្រុមបាតុករនិងប៉ូលីស។...
បរទេស៖ យោងតាមទិន្នន័យមួយ ដែលត្រូវបានបោះពុម្ភផ្សាយ ដោយទីភ្នាក់ងារជាតិ ព្រមជាមួយនឹងសកលវិទ្យាល័យ Johns Hopkins University កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ចំនួននៃអ្នកបាត់បង់ជីវិត នៅក្នុងឆ្នាំ២០២១នេះ បានកើនឡើងលើសចំនួន អ្នកស្លាប់បាត់បង់ជីវិតកាលពីឆ្នាំទៅ។ គិតត្រឹមថ្ងៃសៅរ៍នេះ Johns Hopkins University បានបង្ហាញថា អ្នកស្លាប់បាត់បង់ជីវិតដោយសារ កូវីដនៅទូទាំងប្រទេស មានរហូតទៅដល់ ៧៧០...
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលលីទុយអានី មិនអើពើនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងការដាស់តឿនជាច្រើន លើករបស់ប្រទេសចិន ហើយបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់ បង្កើតអ្វីដែលហៅថា “ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី” ។ ទង្វើបែបនេះបានបង្កជាទិដ្ឋភាព “ចិនមួយតៃវ៉ាន់មួយ” លើផ្ទៃអន្តរជាតិដែលល្មើស នឹងគោលការណ៍ប្រទេសចិន មួយយ៉ាងគឃ្លើន ល្មើសនឹងពាក្យសន្យាខាងនយោបាយ ដែលភាគីលីទុយអានីបានធ្វើ ក្នុងសេចក្តីប្រកាសស្តីពីការបង្កើត ទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ក៏ដូចជាបានធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ចិន...
ភ្នំពេញ៖ ក្នុងជួបសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃទី១៨ វិច្ឆកានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានពិភាក្សាយ៉ាងច្រើន ពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ានមានតួនាទីសំខាន់ ក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកវិធីសាស្រ្តដោះស្រាយវិបត្តិ ដោយសន្តិវិធី ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងជំនួបនោះដែរលោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន ដែលបានបន្តជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជា និងផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីត-១៩ រួមទាំងតាមរយៈការ ផ្តល់ឧបករណ៍ពេទ្យ និងវ៉ាក់សាំង។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយ ការពេញចិត្តចំពោះការរីកលូតលាស់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ហើយបានឯកភាពគ្នាថា ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សំខាន់ សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងផ្លូវការរវាងប្រជាជាតិទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យនានា នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមមានការអភិវឌ្ឍកំពង់ផែ សមុទ្រក្រុងព្រះសីហនុ ការសម្រួលដល់ការ ផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹង វិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងវិស័យនយោបាយ-សន្តិសុខ លោក HAYASHI Yoshimasa បានកោតសរសើរចំពោះ ការរួមចំណែករបស់កម្ពុជាក្នុងការរួមចំណែក ដល់ថែរក្សាសន្តិភាពអន្តរជាតិ និងបានសន្យាថា នឹងគាំទ្រកម្ពុជាបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រ លើការកសាងសមត្ថភាពដល់កងរក្សាសន្តិភាពរបស់កម្ពុជា និងបានយល់ស្របជាមួយលោក HAYASHI Yoshimasa ថា ប្រទេសទាំងពីរគួរបន្តដំណើរការផ្លាស់ប្តូរ ទស្សនកិច្ចឡើងវិញ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការពិគ្រោះ យោបល់កម្រិតខ្ពស់ និងសកម្ម ដែលកំពុងបន្តអនុវត្តរវាង ក្រសួងការបរទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការលើការកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះជំនួយរបស់ជប៉ុន និងការអះអាងគាំទ្រឲ្យបាន ជោគជ័យនូវតួនាទី ជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ជប៉ុន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ លោក ប្រាក់ សុខុន និងលោក HAYASHI Yoshimasa បានពិភាក្សាយ៉ាងច្រើនអំពី ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា “អាស៊ានមានតួនាទីសំខាន់...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូតអូស្ដ្រាលីថា កម្ពុជាត្រូវការថវិកា ប្រមាណ៤៨ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន៣៣០គម្រោងដែលកំណត់ ក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ។ ក្នុងជំនួបពិភាក្សាការងារ ទ្វេភាគីជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le...
បរទេស៖ រដ្ឋសភារបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានច្រានចោលសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយអ្នកគាំទ្រសេចក្តីព្រាងច្បាប់នេះ ស្វះស្វែងលុបចោល ឬក៏ផ្លាស់ប្តូរស្ថាប័នសំខាន់ៗ ដែលពួកគេនិយាយថាត្រូវបានប្លន់យក ដោយឥស្សរជនយោធា។ កិច្ចប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភារបស់ប្រទេសថៃ តាមសេចក្តីរាយការណ៍ បានបោះឆ្នោត៤៧៣សម្លេងទល់នឹង២០៦សម្លេងច្រានចោលសេចក្តីព្រាងច្បាប់នោះ និងមានការធ្វើអនុប្បវាទ ចំនួន៦សម្លេង ដែលស្នើឲ្យរដ្ឋធម្មនុញ្ញអនុម័តក្រោម របបយោធាក្នុងឆ្នាំ២០១៧ ត្រូវបានផ្លាស់ប្តូរ ដើម្បីធានាឲ្យមានការ បែងចែកអំណាចច្បាស់លាស់។ សេចក្តីព្រាងច្បាប់នោះ គឺត្រូវបានគាំទ្រដោយអ្នកដាក់ញត្តិចំនួន១៣០.០០០នាក់ និងស្វះស្វែងឲ្យរំលាយចោលព្រឹទ្ធសភាតែងតាំងដោយរបប យោធាមានចំនួន២៥០អាសនៈ និងរៀបចំឡើងវិញនូវ រចនាសម្ព័ន្ធតុលាការរដ្ឋធម្មនុញ្ញ និងទីភ្នាក់ងារសំខាន់ៗរបស់រដ្ឋ។ គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រទេសថៃ គឺនៅតែត្រូវបានដឹកនាំដោយស្ថាបនិករដ្ឋប្រហារឆ្នាំ២០១៤ ដែលនៅតែស្ថិតនៅក្នុងអំណាច ក្រោយការបោះឆ្នោតឆ្នាំ២០១៩ ជាការបោះឆ្នោត មួយត្រូវក្រុមប្រឆាំងនិយាយថា ត្រូវបានលើកកម្ពស់ទៅតាមការពេញចិត្តរបស់យោធា៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ឲ្យដកកងទ័ពខ្លួននិងគោរពបទឈប់បាញ់គ្នា ដែលបានព្រមព្រៀង កាលពីថ្ងៃមុន ក្រោយមាន សេចក្តីរាយការណ៍ថា ទាហានអាស៊ែបៃហ្សង់ចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះព្រំដែន។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានធ្វើការពិភាក្សា អំពីស្ថានភាពនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយមេដឹកនាំ របស់ប្រទេសអាមេនីនិងប្រទេសអាស៊ែបៃហ្សង់ គឺលោក Ilham Aliyev និងលោក Nikol Pashinyan ព្រមទាំងស្នើឲ្យបញ្ឈប់ភាពតានតឹងបន្ទាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា សហភាពអឺរ៉ុប ក៏បានលើកឡើងជាថ្មី អំពីសំណើរបស់ខ្លួន សុំធ្វើការងារជាមួយប្រទេសទាំងពីរ ដើម្បីបំបាត់ភាពតានតឹង ដែលកើតមានជាយូរមកហើយ រវាងប្រទេសទាំងពីរនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់នៅតាមព្រំដែន ក្រោយប្រទេសរុស្ស៊ីជំរុញពួកគេ ឲ្យដកថយចេញពីការប្រឈមមុខដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ ចាប់តាំងពីមានសង្គ្រាម មួយកាលពីឆ្នាំមិញ ជុំវិញតំបន់ Nagorno-Karabakh ដែលបានសម្លាប់មនុស្សតិចបំផុត៦.៥០០០នាក់។ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន ចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ។ ក្នុងនោះលោករដ្ឋមន្ត្រីទាំងពីរ បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រង នៅព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមាន ៖ ១- សម្រាប់អាកាស យាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាលស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាស ពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕