Covid-19

សហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា រហូតដល់ជាង ៨០ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា គិតត្រឹមថ្ងៃអង្គារគឺលើពី ៨០០.០០០នាក់ ។

យោងតាមការបូកសរុប ចំនួនអ្នកឆ្លងជំងឺបានរាប់ឃើញថា គឺលើសពី៥០,២លាននាក់ ដែលអ្នកស្លាប់នៅទូទាំងសហរដ្ឋ អាមេរិក កើនឡើងដល់ ៨០០.២៦៦នាក់ គិតត្រឹមម៉ោង ៦និង២២នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ២៣និង២២នាទីយប់ ម៉ោងសកល ។

ទិន្នន័យបានបង្ហាញថា រដ្ឋកាលីហ្វ័រនីញ៉ា នាំមុខគេដែលមានអ្នក ស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើន ដែលមានអ្នកចំនួន ៧៥.៤១១នាក់ ។ រដ្ឋតិចសាស់ បានរាយការណ៍ថា ជារដ្ឋជាប់លំដាប់លេខ២ ដែលមានអ្នកស្លាប់ចំនួន ៧៤.៧០៧នាក់ បន្ទាប់មករដ្ឋផ្លរីដា ដែលមានអ្នកស្លាប់ចំនួន ៦២.០៧៣នាក់ និងក្រុងញ៉ូវយ៉ក មានអ្នកស្លាប់ចំនួន ៥៨.២៨៧នាក់ស ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋដែលមានអ្នកស្លាប់ច្រើន ផ្សេងទៀតដល់ទៅជាង ២៥.០០០នាក់ ក្នុងនោះមាន Pennsylvania, Georgia, Illinois, New Jersey, Ohio និង Michigan ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលបាន រងគ្រោះដោយជំងឺឆ្លងរាតត្បាត ដែលជាប់លំដាប់លេខ១ លើពិភពលោកដោយ មានអ្នកឆ្លង និងស្លាប់ ។ ប្រមាណជាង ១៨ភាគរយ នៃអ្នកឆ្លងជំងឺនៅទូទាំងពិភពលោក និងជាង១៥ភាគរយ នៃចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top