បរទេស៖ សហភាពអឺរ៉ុប កំពុងតែពិចារណាដាក់ទណ្ឌកម្ម លើអាកាសយានដ្ឋាន ចម្បងរបស់ប្រទេសបេឡារុស ក្នុងគោលបំណងធ្វើឲ្យ កាន់តែលំបាកឡើងដល់ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការនាំយកជនអន្តោប្រវេសន៍ចូល និងបង្កឲ្យមានវិបត្តិកាន់តែខ្លាំង នៅតាមតំបន់ព្រំដែន របស់សហភាពអឺរ៉ុប នេះបើតាមសម្តីមន្ត្រីការទូតពីររូប និយាយនៅថ្ងៃព្រហស្បតិ៍នេះ។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ ឲ្យចូលមកក្នុងទឹកដីខ្លួន បន្ទាប់មកជំរុញពួកគេរាប់ពាន់នាក់ ឲ្យឆ្លងចូលក្នុងប្រទេសប៉ូឡូញ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសអ៊ុយក្រែន បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន នឹងបញ្ជូនកងទ័ព និងមន្ត្រីប៉ូលីសចំនួន ៨.៥០០នាក់ ព្រមទាំងឭឧទ្ធម្ភាគចក្រចំនួន ១៥គ្រឿង ទៅការពារព្រំដែនជាប់ នឹងប្រទេសបេឡារុស ក្នុងគោលបំណងទប់ស្កាត់ ការប៉ុនប៉ងអាចមានពី ជនអន្តោប្រវេសន៍បំពានឆ្លងព្រំដែន។ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ឲ្យ ចូលមកក្នុងទឹកដីខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ បានឲ្យដឹងថា ធនាគារពិភពលោកឬ World Bank បានប្រកាសក្នុងការផ្តល់ជំនួយថ្មី ដែលមានទំហំរហូតទៅដល់ជាង ១៥០០លានដុល្លារ ទៅឲ្យប្រទេសអង់ហ្គោឡា។ កញ្ចប់ប្រាក់ជំនួយនេះនឹងអាច ទទួលយកបាននិងយកទៅ ប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២២ខាងមុខនេះហើយ ហើយវានឹងត្រូវយកទៅជួយដល់ កិច្ចក្នុងវិស័យធំៗរបស់ ប្រទេសដូចជាធារសាស្ត្រ វិស័យកសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធផងដែរ។ លោក Hafez...
បរទេស៖ លោក Ron DeSantis អភិបាលរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានគំរាមចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីរដ្ឋបាលរបស់លោក បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានបង្ហូរ ជនចំណាកស្រុកពីព្រំដែនអាមេរិក-ម៉ិកស៊ិក ចូលមកកាន់រដ្ឋរបស់លោក ដោយទទួលស្គាល់ថា វិធានការផ្លូវច្បាប់អាចត្រូវបានកំណត់ ដោយសារអំណាចរបស់ អាជ្ញាធរសហព័ន្ធលើដែនអាកាស ដែលស្នើឡើងដើម្បីបញ្ជូន ជនចំណាកស្រុកតាមឡានក្រុងទៅកាន់រដ្ឋ Delaware ដែលជាស្រុកកំណើត របស់ប្រធានាធិបតី ចូ...
ទ្រីប៉ូលី៖ ក្រុមប្រដាប់អាវុធមួយចំនួន ដែលមានមូលដ្ឋាននៅប្រទេសលីប៊ី ភាគខាងលិចប្រទេស បានច្រានចោលច្បាប់នៃ ការបោះឆ្នោតនាពេលខាងមុខ ដែលចេញដោយសភាតំណាងរាស្រ្ដ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមប្រដាប់អាវុធបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់បោះឆ្នោតត្រូវបាន “ប្រឈមនឹងផ្លូវច្បាប់ ហើយមិនផ្អែកលើការ ឯកភាពនយោបាយណាមួយឡើយ”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការបដិសេធច្បាប់បោះឆ្នោត មិនមែនមានន័យថា បដិសេធការបោះឆ្នោតនោះទេ” ដោយចោទប្រកាន់សភាថា ជាគណបក្ស ដែលរារាំងការបោះឆ្នោត។...
ភ្នំពេញ៖ មន្រ្ដីអង្គការអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក កូបធំ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករចំនួន ២១នាក់ពុល និងស្លាប់ ៦នាក់ ដោយសារសារពលករទាំងនោះ បានលួចផឹកអាល់កុលលាយជាមួយ ទឹកអូអិឈិ។ លោក សោម ចាន់គា មន្រ្តី...
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជនដែល មានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ តុលា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើក្រុមការងារបេសកកម្មកូរ៉េ ជួយពិនិត្យបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការផលិតស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វក្នុងស្រុក។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និងលោក Cho Jaejin...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៧៤ ជូនកម្មករនិយោជិតចំនួន១,០៣៧នាក់នៃរោងចក្រ សហគ្រាសទាំង១៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការ អនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕
ភ្នំពេញ៖ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏សំខាន់ ក្នុងតំបន់អាស៊ាន និងពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបណ្តាសមាជិក ជាប្រទេសអាស៊ាន ត្រូវបន្តខិតខំដោះស្រាយបញ្ហានេះ តាមរយៈការជំរុញការអនុវត្ត នូវលិខិតុបករណ៍គតិយុត្ត ។ ការអនុវត្តនូវលិខិតុបករណ៍ គតិយុត្តទាំងនោះមានដូចជា៖ ទី១. សេចក្តីណែនាំស្តីពីការ កែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍...